មេដឹកនាំកូរ៉េខាងជើងរូបនេះ មានបំណងស្វែងរកជំនួយសេដ្ឋកិច្ចនិងបច្ចេកវិទ្យាយោធាពីប្រទេសរុស្ស៊ី ហើយជាថ្នូរត្រឡប់វិញ គឺផ្តល់ឱ្យរុស្ស៊ីនូវគ្រាប់រំសេវ ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។
គិតចាប់តាំងពីសប្តាហ៍មុន អាជ្ញាធមានសមត្ថកិច្ចបានចាប់ខ្លួនសកម្មជនគណបក្សជំទាស់ជាបន្តបន្ទាប់ ហើយគិតត្រឹមថ្ងៃអង្គារនេះ មានសកម្មជនយ៉ាងហោចណាស់២៣នាក់ត្រូវបានចាប់ តែក្នុងនោះមាន១៧នាក់ត្រូវបានដោះលែង និង៦នាក់ទៀតកំពុងស្ថិតក្រោមសាកសួរ។ នេះបើតាមអនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន។
ប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនគ្រាប់ដែលមានការបញ្ជា (GMLRS) នឹងអាចបាញ់គ្រាប់បែកចង្កោមរហូតដល់ទៅ ៤០៤ គ្រាប់។
តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន គឺលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ដែលបានថ្លែងនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃទី១១ ខែកញ្ញា។
បន្ទាប់ពីត្រូវឃុំខ្លួន និងប្រឈមនឹងបទចោទប្រកាន់ផ្សេងៗនៅពេលរបបយោធាចូលកាន់អំណាចដោយធ្វើរដ្ឋប្រហារនោះ ឥឡូវនេះ លោកស្រី អង់សាន ស៊ូជី កំពុងប្រឈមនឹងស្ថានភាពសុខភាពទ្រុឌទ្រោម ក្រោយពីលោកស្រីត្រូវបានបដិសេធមិនផ្តល់សេវាព្យាបាលសមស្រប។
ក្រុមមេដឹកនាំអាហ្វ្រិកគូសបញ្ជាក់ថាពួកគេប្តេជ្ញាអភិវឌ្ឍនិងអនុវត្តគោលនយោបាយ និយតកម្មនិងការលើកទឹកចិត្តដើម្បីទាក់ទាញវិនិយោគក្នុងមូលដ្ឋាន តំបន់និងសាកលក្នុងការជំរុញការលូតលាស់សេដ្ឋកិច្ចនិងការអភិវឌ្ឍដោយគិតគូរពីបរិស្ថាន។
ការប្រឆាំងចម្បងទៅនឹងជ័យជម្នះរបស់លោក Bola Tinubu ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែកុម្ភៈកន្លងទៅក្នុងប្រទេសនីហ្សេរីយ៉ា ត្រូវបានធ្វើឡើងដោយគូប្រជែងរបស់លោក គឺ លោក Atiku Abubakar នៃគណបក្សប្រជាធិបតេយ្យប្រជាជន ឬ PDP និងលោក Peter Obi នៃគណបក្សការងារ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើការពិភាក្សាដោយផ្ទាល់ក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានខែមកនេះជាមួយនឹងចិន។
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក Srettha Thavisin បានថ្លែងដូចនេះនៅក្នុងសុន្ទរកថាចូលកាន់តំណែងរបស់លោក នៅចំពោះមុខរដ្ឋសភាថៃនៅថ្ងៃចន្ទនេះ គឺបន្ទាប់ពីមានការជាប់គាំងខាងនយោបាយអស់រយៈពេល៤ខែមក។
ការពិភាក្សានៅថ្ងៃចន្ទនេះបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីសហរដ្ឋអាមេរិកនិងវៀតណាមបានលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេទៅដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ»។
ការបង្កើនទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកដល់កម្រិតខ្ពស់បំផុតដូចគ្នានេះបង្ហាញថា វៀតណាមចង់ពង្រីកមិត្តភាពរបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិកនិងអឺរ៉ុបស្វែងរកជម្រើសរោងចក្រក្នុងប្រទេសផ្សេង ក្រៅពីរោងចក្រនៅក្នុងប្រទេសចិន។
ក្រុមអ្នកវិភាគនិយាយថា ការសម្រេចរបស់មេដឹកនាំចិន លោក Xi Jingpin មិនចូលរួមសន្និសីទកំពូល G20នៅថ្ងៃសៅរ៍នេះ នៅក្នុងប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអាទិភាពនៃគោលនយោបាយការបរទេសរបស់ចិន ដោយចិនរង់ចាំសន្និសីទកំពូលផ្លូវក្រវ៉ាត់ពាណិជ្ជកម្មជំនួសវិញ។
ព័ត៌មានផ្សេងទៀត
No media source currently available