លោក Joe Biden នឹងធ្វើដំណើរនៅថ្ងៃព្រហស្បតិ៍នេះ ទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌាដែលប្រព្រឹត្តឡើងនៅចុងសប្តាហ៍ ដោយមានគោលដៅធំនិងក្តីសង្ឃឹមខ្ពស់ថា ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន និងកំពុងអភិវឌ្ឍបំផុតទាំង២០ ឬ G20 អាចធ្វើការរួមគ្នាលើបញ្ហាសាកលធំៗបាន។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានថ្កោលទោសការវាយប្រហារនេះ ដោយនិយាយថា ផ្សារមួយ ហាងលក់ទំនិញ និងឱសថស្ថានមួយបានរងគ្រោះនៅក្នុងក្រុងឧស្សាហកម្មនេះ ស្ថិតនៅជិតខ្សែបន្ទាត់ជួរមុខនៃសមរភូមិ ប្រមាណ៣០គ.ម. ពីក្រុង Bakhmut ដែលនៅទីនោះមានការប្រយុទ្ធគ្នាខ្លាំងច្រើនខែមកហើយ។
សន្និសីទកំពូលនោះបាននាំរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងប៉េកាំងធ្វើការទាក់ទងគ្នា មួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រី Li បានព្រមានថា មហាអំណាចសំខាន់ៗត្រូវតែដោះស្រាយការខ្វែងគំនិតគ្នាដើម្បីបញ្ចៀស «សង្គ្រាមត្រជាក់ថ្មី»។
ដោយឃើញស្ថានភាពនៅមីយ៉ាន់ម៉ាកាន់តែអាក្រក់បន្ថែមទៀត អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterresបានអំពាវនាវ ឲ្យប្រទេសទាំងអស់បង្កើតយុទ្ធសាស្រ្តរួមគ្នា ដើម្បីបញ្ចប់វិបត្តិនៅមីយ៉ាន់ម៉ា។
ជាថ្មីម្តងទៀត នៅក្នុងអង្គសវនាការជំនុំជម្រះកាលពីថ្ងៃទី៦ ខែកញ្ញា មេធាវីការពារក្តីរបស់លោក ថាច់ សេដ្ឋា ទទូចឱ្យមានការទម្លាក់ចោលបទចោទ និងដោះលែងកូនក្តីឱ្យមានសេរីភាពឡើងវិញ។ មេធាវីរូបនោះលើកឡើងថា ដើមបណ្តឹង និងតុលាការគ្មានភស្តុតាងគ្រប់គ្រាន់ដាក់បន្ទុកលើលោក ថាច់ សេដ្ឋា ឡើយ។
ជម្លោះនៅសមុទ្រចិនខាងត្បូងបានក្លាយជាបញ្ហាចម្រូងចម្រាសរាប់ទសវត្សរ៍មកហើយរវាងប្រទេសចិន និងសមាជិកមួយចំនួនរបស់អាស៊ាន រួមមានវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។
ការវាយតម្លៃត្រូវបានធ្វើឡើងបន្ទាប់ពីមានរដ្ឋប្រហារមួយទៀត ដែលលើកនេះបានកើតឡើងនៅប្រទេសហ្គាបុង។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើទស្សនកិច្ចដែលមិនប្រកាសឱ្យដឹងជាមុន ទៅរដ្ឋធានីកៀវរបស់អ៊ុយក្រែនកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយមេដឹកនាំអ៊ុយក្រែនអំពីស្ថានភាពនៃការវាយបករបស់យោធាអ៊ុយក្រែន ព្រមទាំងកិច្ចប្រឹងប្រែងស្តារនិងកសាងប្រទេសឡើងវិញ។
នៅក្នុងការចរចាជាមួយពួកមេដឹកនាំអាស៊ីអាគ្នេយ៍នៅថ្ងៃពុធនេះនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌូណេស៊ី នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានបញ្ជាក់ពីសារៈសំខាន់នៃប្រទេសរបស់លោកជាប្រទេសដែលមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកនិងជាដៃគូពាណិជ្ជកម្មដ៏ខ្លាំងបំផុតនៅក្នុងតំបន់។
ទស្សនកិច្ចម្តងហើយម្តងទៀត រួមទាំងកិច្ចប្រជុំនានាដែលលោកស្រីទទួលធ្វើជាម្ចាស់ផ្ទះក្នុងរដ្ឋធានីវ៉ាស៊ីនតោនផង បានធ្វើឱ្យលោកស្រី ក្លាយជាអ្នកភ្ជាប់ទំនាក់ទំនងដ៏សំខាន់សម្រាប់រដ្ឋបាលអាមេរិកដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ខណៈអាមេរិកព្យាយាមជំរុញបណ្តាញភាពជាដៃគូដើម្បីតតាំងឥទ្ធិពលចិន។
លោកស្រី Harris និយាយថា សហរដ្ឋអាមេរិកនឹងបន្តជំរុញមេដឹកនាំយោធាមីយ៉ាន់ម៉ាឱ្យបញ្ឈប់«អំពើហិង្សាដ៏គួរឱ្យរន្ធត់» ដែលបានផ្ទុះឡើងតាំងពីរដ្ឋប្រហារយោធានៅឆ្នាំ២០២១។ លោកស្រីថា អាមេរិកនឹងបន្តដាក់សម្ពាធលើមីយ៉ាន់ម៉ាដែលហែកហួរដោយសារជម្លោះឱ្យលើកកម្ពស់មាគ៌ាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។
រាជរដ្ឋាភិបាលថៃដែលដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី លោក Srettha Thavisin បានស្បថចូលកាន់តំណែងនៅចំពោះមុខព្រះភក្រ្តព្រះមហាក្សត្រថៃកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។ ការស្បថចូលកាន់តំណែងនេះ កើតមានឡើងបន្ទាប់ពីមានភាពជាប់គាំងខាងនយោបាយអស់ពេលជាច្រើនខែនៅក្នុងប្រទេសនេះ ក្រោយពីការបោះឆ្នោតសាកលកាលពីខែឧសភាកន្លងទៅ។
ព័ត៌មានផ្សេងទៀត
No media source currently available