ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធភាព​គណបក្ស​នៅ​ថៃ​មាន​បំណង​ធ្វើ​កំណែ​ទម្រង់​ធំ ប៉ុន្តែ​មិន​បាន​បញ្ជាក់​អំពី​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ទេ


Thailand's Move Forward Party holds a press conference on coalition agreement, in Bangkok
Thailand's Move Forward Party holds a press conference on coalition agreement, in Bangkok

សម្ព័ន្ធភាព​ដែល​ដឹកនាំ​ដោយ​គណបក្ស Move Forward នៅ​ប្រទេស​ថៃ​សង្ឃឹម​ថា​នឹង​អាច​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី បញ្ចប់​ភាព​ផ្ដាច់​មុខ និង​អនុញ្ញាត​ឱ្យ​មាន​អាពាហ៍ពិពាហ៍​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ក្នុង​ចំណោម​គោល​បំណង​ផ្សេងៗ​ទៀត។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​យោង​លើ​សេចក្ដី​ព្រាង​នៃ​គោល​បំណង​របស់​គណបក្ស​នេះ ដែល​នៅ​ក្នុង​សេចក្ដី​ព្រាង​នោះ​មិន​មាន​ការ​លើកឡើង​អំពី​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​នោះ​ទេ។

គណបក្ស Move Forward និង​គណបក្ស Pheu Thai ឈ្នះ​បាន​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​សប្ដាហ៍​មុន​ដោយ​បាន​ផ្ដួល​គណបក្ស​អភិរក្ស​និយម​ដែល​គាំទ្រ​ដោយ​យោធា​រាជានិយម​ដែល​បាន​ដឹកនាំ​រដ្ឋាភិបាល​តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក។

ពួកគេ​មាន​បំណង​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​នឹង​គណបក្ស​៦​ផ្សេង​ទៀត។

គណបក្ស Move Forward បាន​ឈ្នះ​ការ​បោះឆ្នោត​ដ៏​ភ្ញាក់ផ្អើល ដោយ​ឈ្នះ​បាន​អាសនៈ​ច្រើន​ជាង​គេ​បំផុត បន្ទាប់​ពី​មាន​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​ដែល​ជា​យុវជន​ដែល​ពេញចិត្ត​នឹង​គោលការណ៍​របស់​គណបក្ស​ដែល​ប្រឆាំង​នឹង​ផល​ប្រយោជន៍​និង​ស្ថាប័ន​អាជីវកម្ម​ធំៗ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ផែនការ​នៅ​ក្នុង​ការ​កែ​ទម្រង់​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ផង​ដែរ។

គណបក្ស​ផ្សេង​ទៀត​នៃ​សម្ព័ន្ធភាព​នេះ​នៅ​មាន​ចម្ងល់​ចំពោះ​ការ​កែ​ទម្រង់​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​នេះ។

នៅ​ពេល​សួរ​អំពី​បញ្ជី​ដំបូងៗ​នៃ​សំណើ​ដែល​ព្រាង​ដោយ​គណបក្ស Move Forward នេះ​និង​ចែកចាយ​ក្នុង​ចំណោម​សមាជិក​សម្ព័ន្ធភាព​គណបក្ស​នេះ អ្នកស្រី Bencha Saengchantra ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស Move Forward បាន​និយាយ​ថា សមាជិក​សម្ព័ន្ធភាព​នេះ​បាន​ព្រមព្រៀង​លើ​ផែនការ​នេះ​ចំនួន ៨០% ទៅ ៩០% ហើយ «ប៉ុន្តែ​វា​នៅតែ​អាច​កែ​សម្រួល​បាន»៕

XS
SM
MD
LG