កាសែតថៃ ឈ្មោះ The Nation បានចុះផ្សាយការអះអាងរបស់លោក ថាក់ស៊ីន កាលពីថ្ងៃទី ១៣ ខែធ្នូថា គ្មានប្រទេសណាផ្សេងអាចទាមទារកាន់កាប់កោះគុតរបស់ថៃបានឡើយ។
កាលពីពេលថ្មីៗនេះ កាសែតថៃឈ្មោះ The Nation បានចុះផ្សាយការអះអាងរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃនិងជាមិត្តជិតស្និទ្ធរបស់លោក ហ៊ុន សែន ថា កោះគុតជាកម្មសិទ្ធិរបស់ថៃផ្តាច់មុខ ដោយគ្មានប្រទេសណាអាចទាមទារបានឡើយ។
ការចូលមកដល់របស់នាវាអាមេរិកជាលើកដំបូងក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ គឺជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទីក្រុងភ្នំពេញ និងរដ្ឋធានីវ៉ាស៊ីនតោន។
មេបញ្ជាការនាវា USS SAVANNAH លោក Daniel A. Sledz បង្ហាញក្តីសោមនស្សរីករាយដែលនាវាអាមេរិកបានវិលត្រឡប់មកកម្ពុជាម្តងទៀត ក្រោយខកខានអស់រយៈពេល ៨ ឆ្នាំ។
លោក វឿង សំណាង ជាសកម្មជននយោបាយម្នាក់ក្នុងចំណោមសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់ អំឡុងខែវិច្ឆិកា ឆ្នាំ ២០២១ ពាក់ព័ន្ធនឹងបទចោទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង«រួមគំនិតក្បត់»ដែលជាបទចោទពេញនិយមលើអ្នករិះគន់រដ្ឋាភិបាលកម្ពុជា។
នៅក្នុងសវនាការតុលាការកំពូលនាថ្ងៃចន្ទ ទី១៦ ខែធ្នូ លោក វឿង សំណាង បានស្នើសុំចៅក្រមទម្លាក់ចោលបទចោទប្រកាន់លើរូបលោក។
អ្នកនេសាទបានញញឹមជាមួយមន្ត្រីមកពីរដ្ឋបាលជលផលកម្ពុជានៅពេលដែលពួកគេលើកបង្ហាញត្រីរាជដែលមានប្រវែងពីរម៉ែត្រនិងមានទម្ងន់រហូតដល់ ១៣០ គីឡូក្រាមទាំងនេះ មុនពេលព្រលែងត្រីទាំងនេះចូលក្នុងទន្លេវិញ។
សកម្មជនទាំង ៦ នាក់នោះគឺលោក ប៉ែន ច័ន្ទសង្រ្គាម អ្នកស្រី ហុង អាន លោក មាន ចាន់សុថុន អ្នកស្រី យ៉ិន ចន្ធូ អ្នកស្រី សឺង គន្ធា និងអ្នកស្រី វ៉ន ច័ន្ទរចនា។
កាលពីដើមខែធ្នូនេះ លោក Assad បានភៀសខ្លួនចេញពីស៊ីរី ពេលពួកឧទ្ទាមដែលដឹកនាំដោយក្រុមអ៊ិស្លាមនិយមបានវាយលុកចូលទីក្រុងដាម៉ាស ដោយញ៉ាំងឲ្យមានការអបអរសាទរទូទាំងប្រទេស និងនៅបរទេស បន្ទាប់ពីរបបគ្រប់គ្រងបែបជិះជាន់របស់លោកបានឈានដល់ទីបញ្ចប់។
ការថ្លែងដូច្នេះរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងអំឡុងទស្សនកិច្ចនៅតួកគី ដែលចំពេលនៃខួប ៦៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
អ្នកស្រី ម៉ៅ ម៉ាប់ នាយិកាប្រតិបត្តិអង្គការក្លាហាន ទទួលបានពានរង្វាន់មួយពីបារាំងនិងអាល្លឺម៉ង់រួមគ្នាផ្នែកសិទ្ធិមនុស្ស និងនីតិរដ្ឋឆ្នាំ ២០២៤ ក្នុងឱកាសនៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ពីលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់។
សារព័ត៌មានអន្តរជាតិ Reuters កាលពីថ្មីៗនេះបានចុះផ្សាយអត្ថបទមួយដោយលើកឡើងថា ប្រទេសចិនបានផ្អាកផ្តល់កម្ចីថ្មីដល់កម្ពុជាក្នុងឆ្នាំ ២០២៤។ ទោះជាយ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់កម្ពុជាថា ចិននឹងមិន«បោះបង់ចោល»កម្ពុជាឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available