ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA លោក វន់ ពៅ ប្រាប់វីអូអេថា ការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជានៅមានកម្រិត ទាប ដោយសារតែមានការចាប់ខ្លួនសកម្មជនសង្គម និងសកម្មជននយោបាយជាច្រើននាក់នៅក្នុងឆ្នាំនេះពីសំណាក់អាជ្ញាធរ។
អង្គការការពារសិទ្ធិមនុស្សចំនួនពីរគឺ អង្គការលីកាដូ និងអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ (KTNC Watch) បានដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការអនុវត្តកម្ចីបែបកេងប្រវ័ញ្ចមួយចំនួនក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
ក្នុងពិធីគម្រប់ខួប៣៨ឆ្នាំនៃសមាគមអង្គរ អ្នកតំណាងសមាគមរបស់អតីតជនភៀសខ្លួនខ្មែរនេះចង់កែលក្ខន្តិកៈដើម្បីពង្រីកការជួយឧបត្ថម្ភរបស់ខ្លួនដល់ជនរួមជាតិនៅប្រទេសកំណើត ក្រោយពីសមាជិកសមាគមនេះដែលជាអតីតជនភៀសខ្លួនក្រីក្រ មានជីវភាពធូរធារ។ លោកពិន ស៊ីសុវណ្ណជូនសេចក្តីរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនដូចតទៅ៖
នាយិកាប្រតិបត្តិអង្គការក្លាហានលោកស្រី ម៉ៅ ម៉ាប់ កត់សម្គាល់ថា សេរីភាពនៃការបញ្ចេញមតិមានការរួមតូចច្រើននាពេលបច្ចុប្បន្ននៅកម្ពុជា។ លោកស្រីថា ការគំរាមកំហែង ការបន្ទុចបង្អាក់ និងការរឹតត្បិតផ្សេងៗ បានក្លាយជារនាំងនៃការចូលរួមរបស់ស្ត្រីនៅក្នុងសង្គម។
សមាជិកក្រុមយុវជននិងនិស្សិតចំនួន ៥ នាក់នៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរនិងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ត្រូវបានឃាត់ខ្លួននិងឃុំខ្លួនពីបទរួមគំនិតក្បត់ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ពាក់ព័ន្ធនឹងការបញ្ចេញមតិនិងប្រមូលផ្ដុំគ្នាជុំវិញបញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា (CLV)។
លោក សុខ សុមនា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រាប់វីអូអេនៅថ្ងៃសុក្រថា សមត្ថកិច្ចរបស់អគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ និងខាងអន្តោប្រវេសន៍ កំពុងបន្តស៊ើបអង្កេត។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា ការរៃអង្គាសដើម្បីផ្គត់ផ្គង់សំឡីអនាម័យដល់ស្រ្តីនៅក្នុងពន្ធនាគារ គឺជាការចូលរួមចំណែកជួយបំពេញភាពខ្វះខាតក្នុងពន្ធនាគារ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់វីអូអេថា ក្រសួងកំពុងតាមដានសភាពការណ៍ក្នុងប្រទេសកូរ៉េខាងត្បូងដោយការយកចិត្តទុកដាក់ចំពោះលទ្ធភាពនៃផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុចំពោះពលករ និងពលរដ្ឋខ្មែរដែលកំពុងរស់នៅទីនោះ។
ពលរដ្ឋមួយចំនួននៅសហគមន៍ដូនឪ អះអាងថា ការស្នើសុំសាជាថ្មីនេះ ដោយសារពួកគេបានឃើញសកម្មភាពចាក់ខ្សាច់លុបបឹងជើងឯក រហូតដល់ក្បែរជើងសរសេរផ្ទះរបស់អ្នករស់នៅទីនោះ ហើយប្រជាសហគមន៍បារម្ភពីការបាត់បង់ទីជម្រក។
នៅក្នុងសេចក្ដីជូនដំណឹងចេញដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃពុធបញ្ជាក់ថា គណៈកម្មការអន្ដររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ នេះ បានអនុម័តជាឯកច្ឆន្ទដាក់ក្រមាបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
កាលពីថ្ងៃទី ២៣ ខែកញ្ញា ប៉ូលិសកម្ពុជាបានរកឃើញស្ត្រីជនជាតិហ្វីលីពីនចំនួន ២០ នាក់ពាក់ព័ន្ធនឹងការពពោះជំនួសខុសច្បាប់នៅកម្ពុជា នៅពេលកម្លាំងសមត្ថកិច្ចបានឆ្មក់ចូលផ្ទះវីឡាមួយកន្លែងក្នុងខេត្តកណ្តាល។
ក្រុមគ្រួសារនិងអ្នកតាមដានបានចាត់ទុកការសម្រេចនេះថាអយុត្តិធម៌ និងធ្វើឲ្យសហជីពផ្សេងទៀតលែងហ៊ានបញ្ចេញមតិ។
ព័ត៌មានផ្សេងទៀត
No media source currently available