នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា ការរៃអង្គាសដើម្បីផ្គត់ផ្គង់សំឡីអនាម័យដល់ស្រ្តីនៅក្នុងពន្ធនាគារ គឺជាការចូលរួមចំណែកជួយបំពេញភាពខ្វះខាតក្នុងពន្ធនាគារ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់វីអូអេថា ក្រសួងកំពុងតាមដានសភាពការណ៍ក្នុងប្រទេសកូរ៉េខាងត្បូងដោយការយកចិត្តទុកដាក់ចំពោះលទ្ធភាពនៃផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុចំពោះពលករ និងពលរដ្ឋខ្មែរដែលកំពុងរស់នៅទីនោះ។
ពលរដ្ឋមួយចំនួននៅសហគមន៍ដូនឪ អះអាងថា ការស្នើសុំសាជាថ្មីនេះ ដោយសារពួកគេបានឃើញសកម្មភាពចាក់ខ្សាច់លុបបឹងជើងឯក រហូតដល់ក្បែរជើងសរសេរផ្ទះរបស់អ្នករស់នៅទីនោះ ហើយប្រជាសហគមន៍បារម្ភពីការបាត់បង់ទីជម្រក។
នៅក្នុងសេចក្ដីជូនដំណឹងចេញដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃពុធបញ្ជាក់ថា គណៈកម្មការអន្ដររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ នេះ បានអនុម័តជាឯកច្ឆន្ទដាក់ក្រមាបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
កាលពីថ្ងៃទី ២៣ ខែកញ្ញា ប៉ូលិសកម្ពុជាបានរកឃើញស្ត្រីជនជាតិហ្វីលីពីនចំនួន ២០ នាក់ពាក់ព័ន្ធនឹងការពពោះជំនួសខុសច្បាប់នៅកម្ពុជា នៅពេលកម្លាំងសមត្ថកិច្ចបានឆ្មក់ចូលផ្ទះវីឡាមួយកន្លែងក្នុងខេត្តកណ្តាល។
ក្រុមគ្រួសារនិងអ្នកតាមដានបានចាត់ទុកការសម្រេចនេះថាអយុត្តិធម៌ និងធ្វើឲ្យសហជីពផ្សេងទៀតលែងហ៊ានបញ្ចេញមតិ។
អ្នកតាមដានលើកឡើងថា កម្ពុជាត្រូវការជំនួយនិងកម្ចីពីចិននេះ ដើម្បីយកមកអនុវត្តផែនការនយោបាយរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥។
សារាចរណែនាំស្ដីពី«ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់»របស់ ក្រសួងមហាផ្ទៃ លើកឡើងថា បណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផលិតនិងផ្សាយរូបភាព វីដេអូ និងមាតិកាល្បែងស៊ីសងខុសច្បាប់ ដើម្បីអូសទាញប្រជាពលរដ្ឋឲ្យចូលលេងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
លោក ហេងសួរ រដ្ឋមន្រ្តីក្រសួងការងារ បានថ្លែងថា ម្ចាស់សិប្បកម្មឡឥដ្ឋត្រូវដាក់បម្រាមហាមមិនឱ្យមានកុមារចូលក្នុងបរិវេណសង្វាក់ផលិតកម្ម និងត្រូវធ្វើរបងជុំវិញទីតាំងដែលជាសង្វាក់ផលិតកម្មទាំងនោះ ដើម្បីធានាថាគ្មានកម្លាំងពលកម្មកុមារ និងគ្រោះថ្នាក់ក្នុងបរិវេណសង្វាក់ផលិតកម្ម។
លោក អាត់ ធន់ ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA ជាផ្នែកមួយដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ដែលបានបង្កើតឱកាសការងារឱ្យប្រជាពលរដ្ឋកម្ពុជាជិត ១ លាននាក់។ លោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជាជួបពិភាក្សាជាមួយសហភាពអឺរ៉ុប និងអនុវត្តទៅតាមលក្ខខណ្ឌដែលបានចែង។
ក្រុមសមាជិកអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ APHR និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានថ្កោលទោសសកម្មភាពចាប់បញ្ជូនជនភៀសខ្លួនខ្មែរ៦នាក់ពីប្រទេសថៃដាក់ឃុំក្នុងពន្ធនាគារកម្ពុជាទាំងបង្ខំ ថាជាការរំលោភច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អ្នកវិភាគកិច្ចការតំបន់លើកឡើងថា ដំណើរទស្សនកិច្ចនេះជាការរក្សានិងរឹតចំណងទាក់ទងបែបដែកថែប និងស្វែងរកជំនួយពីចិនបន្ថែម។
ព័ត៌មានផ្សេងទៀត
No media source currently available