ក្នុងការពង្រឹងទំនាក់ទំនងយោធាជាមួយកម្ពុជា លោកឧត្តមនាវី Paparoថា ភាគីអាមេរិក និងកម្ពុជាបានពិភាក្សាអំពីការពង្រីកកម្មវិធីលំហាត់យោធា ហើយអាចនឹងមានការចាប់ផ្តើមឡើងវិញនូវសមយុទ្ធយោធានដែលធ្លាប់ធ្វើឡើងកន្លងមក។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកក្រុមជំទាស់នៅក្រៅប្រទេសថាជា «ក្រុមឧទ្ទាមក្រៅច្បាប់»។ លោកថា ច្បាប់ប្រឆាំងនឹងចលនា«ភេរវកម្ម» នឹងត្រូវបានបង្កើតឆាប់ៗ បើសិនណាជាលោក សម រង្ស៊ី បង្កើតរដ្ឋាភិបាលក្រៅប្រទេស។
នៅក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃពុធ ឧត្តមនាវី Samuel J. Paparo ក៏បានលើកឡើងថា សហរដ្ឋអាមេរិកបន្តរង់ចាំមើលឥរិយាបថរបស់ទំនាក់ទំនងនៃកងទ័ពរំដោះប្រជាជនចិននៅមូលដ្ឋានជើងទឹកសមុទ្ររាមរបស់កម្ពុជា។
លោក លឹម ឆាយ អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្លែងថា ការមិនផ្តល់កម្ចីថ្មីពីចិនជា«ការពញ្ញាក់ស្មារតី» មួយដល់កម្ពុជា និង «ការរំឭក» មួយថា កម្ពុជាមិនអាចពឹងផ្អែកលើអ្វីតែមួយឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា គណបក្សកាន់អំណាចអាចនឹងពន្លឿនដំណើរការបង្កើតច្បាប់ស្តីពីភេរវកម្មប្រឆាំងនឹងក្រុមជំទាស់នៅក្រៅប្រទេស ប្រសិនបើមានការបង្កើតរដ្ឋាភិបាល ក្រៅប្រទេស។
លោក អ៊ា សុផល ព្រឹទ្ធបុរសរងជាន់ខ្ពស់និងសាស្ត្រាចារ្យជំនួយប្រចាំសាលា Thunderbird School of Global Management នៃសាកលវិទ្យាល័យរដ្ឋ Arizona ថា ការវិលត្រឡប់មកវិញនៃនាវាចម្បាំងអាមេរិកជានិមិត្តរូបដែលមានសារៈសំខាន់នៅក្នុងទំនាក់ទំនងអន្តរជាតិ ដូច្នេះវត្តមាននាវានេះ គូសបញ្ជាក់ពីការកែសម្រួលនៃនយោបាយការទូតកម្ពុជា។
លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្រសួងព័ត៌មាននឹងរៀបចំសិក្ខាសាលាពិគ្រោះផ្តល់យោបល់លើច្បាប់ស្តីពីរបបសារព័ត៌មាននេះ ដើម្បីធ្វើម៉េចឲ្យច្បាប់នេះឆ្លើយតបនឹងការវិវឌ្ឍថ្មីនៃសង្គមនិងប្រព័ន្ធបច្ចេកវិទ្យា និងឆ្លើយតបនឹងច្បាប់ជាតិនិងអន្តរជាតិ។
នៅក្នុង«សន្និសីទលើកទីពីរស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល» ដែលរៀបចំដោយក្រសួងព័ត៌មាន និងអង្គការយូណេស្កូ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក នេត ភក្ត្រា អះអាងថា ក្រសួងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើច្បាប់មួយនេះ។
កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្កាវើលដ៍ ដែលធ្លាប់ជាប់ពន្ធនាគារ ប្រាប់វីអូអេនៅថ្ងៃពុធថា ក្រុមកូដករនឹងធ្វើកូដកម្មរហូតទាល់តែទទួលបានដំណោះស្រាយសមរម្យ។
លោក ហ៊ុន សែន ក៏បង្ហាញក្តីសង្ឃឹមថា ការវិលត្រឡប់មកវិញនៃរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald Trump) នាពេលខាងមុខ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ «កាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត»។
ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីនឹងយាងទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាននៃប្រទេសចិន នៅសប្តាហ៍នេះ គឺចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ តាមការអញ្ជើញរបស់ភាគីចិន។
កាសែតថៃ ឈ្មោះ The Nation បានចុះផ្សាយការអះអាងរបស់លោក ថាក់ស៊ីន កាលពីថ្ងៃទី ១៣ ខែធ្នូថា គ្មានប្រទេសណាផ្សេងអាចទាមទារកាន់កាប់កោះគុតរបស់ថៃបានឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available