ក្រុមសមាជិកអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ APHR និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានថ្កោលទោសសកម្មភាពចាប់បញ្ជូនជនភៀសខ្លួនខ្មែរ៦នាក់ពីប្រទេសថៃដាក់ឃុំក្នុងពន្ធនាគារកម្ពុជាទាំងបង្ខំ ថាជាការរំលោភច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អ្នកវិភាគកិច្ចការតំបន់លើកឡើងថា ដំណើរទស្សនកិច្ចនេះជាការរក្សានិងរឹតចំណងទាក់ទងបែបដែកថែប និងស្វែងរកជំនួយពីចិនបន្ថែម។
អ្នកស្រី សាន ស្រែ អាយុ ៤១ ឆ្នាំ ជនជាតិដើមភាគតិចកួយដែលរស់នៅភូមិសែនជ័យ ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប ប្រាប់វីអូអេនៅថ្ងៃសុក្រថា អ្នកស្រីបានដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ព្រោះអ្នកស្រីយល់ថា សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង មិនបានផ្តល់យុត្តិធម៌
សភាសហភាពអឺរ៉ុបបានថ្លែងថ្កោលទោសចំពោះការគាបសង្កត់អង្គការសង្គមស៊ីវិលរបស់រដ្ឋាភិបាលកម្ពុជា ហើយបានអំពាវនាវឱ្យមានការដោះលែងអ្នកទោសនយោបាយ និងសកម្មជន និងជំរុញឱ្យបញ្ឈប់ការយាយីប្រឆាំងនឹងអង្គការសិទ្ធិមនុស្សដូចជា អង្គការសង់ត្រាល់ជាដើម។
លោក អ៊ា សុផល ប្រាប់វីអូអេតាមសារអ៊ីមែលកាលពីថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកាថា ការចាប់ខ្លួនសមាជិកគ្រួសារ និងអ្នកពាក់ព័ន្ធរបស់អ្នករិះគន់ គឺជាវិធីសាស្ត្រដោយចេតនា ក្នុងគោលបំណងបង្កើតបរិយាកាសភ័យខ្លាច និងបំបាក់ទឹកចិត្តចំពោះក្រុមមានគំនិត និងនិន្នាការប្រឆាំង។
កាលពីពេលថ្មីៗនេះ សកម្មជននយោបាយជំទាស់ ៦ នាក់ ដែលបានភៀសខ្លួនទៅប្រទេសថៃក្នុងចន្លោះពេលពី ២ឆ្នាំ ទៅ ៤ឆ្នាំ ត្រូវបានអាជ្ញាធរកម្ពុជាចោទប្រកាន់ពីបទក្បត់ជាតិ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារផ្សេងៗពីគ្នា។
កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោក ស៊ុន ចាន់ថុល បានបដិសេធចំពោះសេចក្តីរាយការណ៍ព័ត៌មានដែលថាការចូលរួមចំណែកខាងហិរញ្ញវត្ថុរបស់ចិនសម្រាប់ការអនុវត្តគម្រោងនេះ នៅតែជាក្តីមន្ទិល។
បាយការណ៍រកឃើញថា សិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជានៅតែបន្តរងការវាយប្រហារ ខណៈមន្ត្រីរដ្ឋាភិបាលថា របាយការណ៍នេះមិនទាន់ឆ្លុះបញ្ចាំងអំពីគុណតម្លៃរួមនៃសេរីភាពជាមូលដ្ឋានទាំងអស់ទេ។
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យអ្នកស្រី មូរ សុខហួរ ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនង WhatsApp កាលពីថ្ងៃអង្គារ ថា ការប្តឹងទៅតុលាការអន្តរជាតិ ជារឿងចាំបាច់សម្រាប់ប្រទេសកម្ពុជា
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបន្តស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាស្ថាប័នតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយលើសកម្មជនបរិស្ថាន ៦ នាក់នៅខេត្តស្ទឹងត្រែង ដើម្បីធានាថា ពួកគេអាចបន្តសកម្មភាពការពារបរិស្ថានរបស់ពួកគេដោយគ្មានការភ័យខ្លាច
កាលពីខែកញ្ញា អាជ្ញាធរបានចាប់ខ្លួនលោក ម៉ិច ដារ៉ា និងចោទប្រកាន់លោកពីបទញុះញង់ពាក់ព័ន្ធនឹងសារបង្ហោះនៅលើបណ្ដាញសង្គមអនឡាញ។ លោកបានជាប់ឃុំមុនការកាត់ទោសជាង ៣០ ថ្ងៃនិងអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅពីរឆ្នាំប្រសិនបើត្រូវបានផ្ដន្ទាទោស។
បន្ទាប់ពីសកម្មជនការពារបរិស្ថានចំនួន ៦ នាក់ ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែងឃាត់ខ្លួនកាលពីថ្ងៃសៅរ៍ ហើយត្រូវបានដោះលែងវិញក្រោយពីត្រូវបានសាកសួររួចមក សង្គមស៊ីវិលថា ករណីចាប់ខ្លួនសកម្មជនពីសំណាក់អាជ្ញាធរនៅក្នុងខេត្តស្ទឹងត្រែងនេះ
ព័ត៌មានផ្សេងទៀត
No media source currently available