អ្នកនេសាទបានញញឹមជាមួយមន្ត្រីមកពីរដ្ឋបាលជលផលកម្ពុជានៅពេលដែលពួកគេលើកបង្ហាញត្រីរាជដែលមានប្រវែងពីរម៉ែត្រនិងមានទម្ងន់រហូតដល់ ១៣០ គីឡូក្រាមទាំងនេះ មុនពេលព្រលែងត្រីទាំងនេះចូលក្នុងទន្លេវិញ។
សកម្មជនទាំង ៦ នាក់នោះគឺលោក ប៉ែន ច័ន្ទសង្រ្គាម អ្នកស្រី ហុង អាន លោក មាន ចាន់សុថុន អ្នកស្រី យ៉ិន ចន្ធូ អ្នកស្រី សឺង គន្ធា និងអ្នកស្រី វ៉ន ច័ន្ទរចនា។
កាលពីដើមខែធ្នូនេះ លោក Assad បានភៀសខ្លួនចេញពីស៊ីរី ពេលពួកឧទ្ទាមដែលដឹកនាំដោយក្រុមអ៊ិស្លាមនិយមបានវាយលុកចូលទីក្រុងដាម៉ាស ដោយញ៉ាំងឲ្យមានការអបអរសាទរទូទាំងប្រទេស និងនៅបរទេស បន្ទាប់ពីរបបគ្រប់គ្រងបែបជិះជាន់របស់លោកបានឈានដល់ទីបញ្ចប់។
ការថ្លែងដូច្នេះរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងអំឡុងទស្សនកិច្ចនៅតួកគី ដែលចំពេលនៃខួប ៦៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
អ្នកស្រី ម៉ៅ ម៉ាប់ នាយិកាប្រតិបត្តិអង្គការក្លាហាន ទទួលបានពានរង្វាន់មួយពីបារាំងនិងអាល្លឺម៉ង់រួមគ្នាផ្នែកសិទ្ធិមនុស្ស និងនីតិរដ្ឋឆ្នាំ ២០២៤ ក្នុងឱកាសនៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ពីលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់។
សារព័ត៌មានអន្តរជាតិ Reuters កាលពីថ្មីៗនេះបានចុះផ្សាយអត្ថបទមួយដោយលើកឡើងថា ប្រទេសចិនបានផ្អាកផ្តល់កម្ចីថ្មីដល់កម្ពុជាក្នុងឆ្នាំ ២០២៤។ ទោះជាយ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់កម្ពុជាថា ចិននឹងមិន«បោះបង់ចោល»កម្ពុជាឡើយ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជាមិនដែលបដិសេធថាមិនមានអំពើជួញដូរមនុស្ស និងភាពអសន្ដិសុខក្នុងប្រទេសឡើយ។ ប៉ុន្តែលោកថា កម្ពុជាមានសុច្ឆន្ទៈនៅក្នុងការដោះស្រាយបញ្ហាទាំងអស់នោះ។
លោក យង់ គិមអេង ប្រធានមជ្ឃមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លើកឡើងថា លោកសាទរចំពោះចំណាត់ការរបស់ក្រសួងអប់រំដែលហាមឃាត់មិនឲ្យមានការលក់ដូរគ្រឿងភេសជ្ជៈផ្សេងៗនៅម្តុំបរិវេណសាលារៀន។ លោកថា វិធានការនេះត្រូវតែអនុវត្តឲ្យបាននៅទូទាំងប្រទេស។
លោក ប្រាក់ សុខុន ដែលទើបឡើងកាន់តំណែងជារដ្ឋមន្រ្តីការបរទេសជាថ្មី បានជួបជាមួយភារធារីស្តីទីនៃស្ថានទូតអាមេរិក អ្នកស្រី Bridgette L. Walker នៅទីស្តីការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤។
បើតាមការអង្កេតរបស់អង្គការអ្នកកាសែតគ្មានព្រំដែន អ្នកកាសែតដែលចុះផ្សាយការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅកម្ពុជាប្រឈមនឹងអំពើហិង្សាជាញឹកញាប់។
អ្នករៀបចំយល់ថាការជួបជុំជាមួយនឹងមន្ត្រីរដ្ឋាភិបាលគឺជាដំណោះស្រាយមួយចំពោះបញ្ហាប្រឈមដែលពួកគេជួបប្រទះ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA លោក វន់ ពៅ ប្រាប់វីអូអេថា ការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជានៅមានកម្រិត ទាប ដោយសារតែមានការចាប់ខ្លួនសកម្មជនសង្គម និងសកម្មជននយោបាយជាច្រើននាក់នៅក្នុងឆ្នាំនេះពីសំណាក់អាជ្ញាធរ។
ព័ត៌មានផ្សេងទៀត
No media source currently available