លោក អ៊ា សុផល ព្រឹទ្ធបុរសរងជាន់ខ្ពស់និងសាស្ត្រាចារ្យជំនួយប្រចាំសាលា Thunderbird School of Global Management នៃសាកលវិទ្យាល័យរដ្ឋ Arizona ថា ការវិលត្រឡប់មកវិញនៃនាវាចម្បាំងអាមេរិកជានិមិត្តរូបដែលមានសារៈសំខាន់នៅក្នុងទំនាក់ទំនងអន្តរជាតិ ដូច្នេះវត្តមាននាវានេះ គូសបញ្ជាក់ពីការកែសម្រួលនៃនយោបាយការទូតកម្ពុជា។
លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្រសួងព័ត៌មាននឹងរៀបចំសិក្ខាសាលាពិគ្រោះផ្តល់យោបល់លើច្បាប់ស្តីពីរបបសារព័ត៌មាននេះ ដើម្បីធ្វើម៉េចឲ្យច្បាប់នេះឆ្លើយតបនឹងការវិវឌ្ឍថ្មីនៃសង្គមនិងប្រព័ន្ធបច្ចេកវិទ្យា និងឆ្លើយតបនឹងច្បាប់ជាតិនិងអន្តរជាតិ។
នៅក្នុង«សន្និសីទលើកទីពីរស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល» ដែលរៀបចំដោយក្រសួងព័ត៌មាន និងអង្គការយូណេស្កូ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក នេត ភក្ត្រា អះអាងថា ក្រសួងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើច្បាប់មួយនេះ។
កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្កាវើលដ៍ ដែលធ្លាប់ជាប់ពន្ធនាគារ ប្រាប់វីអូអេនៅថ្ងៃពុធថា ក្រុមកូដករនឹងធ្វើកូដកម្មរហូតទាល់តែទទួលបានដំណោះស្រាយសមរម្យ។
លោក ហ៊ុន សែន ក៏បង្ហាញក្តីសង្ឃឹមថា ការវិលត្រឡប់មកវិញនៃរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald Trump) នាពេលខាងមុខ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ «កាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត»។
ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីនឹងយាងទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាននៃប្រទេសចិន នៅសប្តាហ៍នេះ គឺចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ តាមការអញ្ជើញរបស់ភាគីចិន។
កាសែតថៃ ឈ្មោះ The Nation បានចុះផ្សាយការអះអាងរបស់លោក ថាក់ស៊ីន កាលពីថ្ងៃទី ១៣ ខែធ្នូថា គ្មានប្រទេសណាផ្សេងអាចទាមទារកាន់កាប់កោះគុតរបស់ថៃបានឡើយ។
កាលពីពេលថ្មីៗនេះ កាសែតថៃឈ្មោះ The Nation បានចុះផ្សាយការអះអាងរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃនិងជាមិត្តជិតស្និទ្ធរបស់លោក ហ៊ុន សែន ថា កោះគុតជាកម្មសិទ្ធិរបស់ថៃផ្តាច់មុខ ដោយគ្មានប្រទេសណាអាចទាមទារបានឡើយ។
ការចូលមកដល់របស់នាវាអាមេរិកជាលើកដំបូងក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ គឺជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទីក្រុងភ្នំពេញ និងរដ្ឋធានីវ៉ាស៊ីនតោន។
មេបញ្ជាការនាវា USS SAVANNAH លោក Daniel A. Sledz បង្ហាញក្តីសោមនស្សរីករាយដែលនាវាអាមេរិកបានវិលត្រឡប់មកកម្ពុជាម្តងទៀត ក្រោយខកខានអស់រយៈពេល ៨ ឆ្នាំ។
លោក វឿង សំណាង ជាសកម្មជននយោបាយម្នាក់ក្នុងចំណោមសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់ អំឡុងខែវិច្ឆិកា ឆ្នាំ ២០២១ ពាក់ព័ន្ធនឹងបទចោទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង«រួមគំនិតក្បត់»ដែលជាបទចោទពេញនិយមលើអ្នករិះគន់រដ្ឋាភិបាលកម្ពុជា។
នៅក្នុងសវនាការតុលាការកំពូលនាថ្ងៃចន្ទ ទី១៦ ខែធ្នូ លោក វឿង សំណាង បានស្នើសុំចៅក្រមទម្លាក់ចោលបទចោទប្រកាន់លើរូបលោក។
ព័ត៌មានផ្សេងទៀត
No media source currently available