ការពិភាក្សា VOA៖ អាស៊ាននិងដៃគូផ្តោតលើវិបត្តិមីយ៉ាន់ម៉ានិងសមុទ្រចិនខាងត្បូងនៅកិច្ចប្រជុំកំពូល
ថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលអាស៊ានបានបញ្ចប់កាលពីម្សិលមិញ ហើយគេមើលឃើញថា អាស៊ាន និងប្រទេសដៃគូ ដូចជា អាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង កាណាដា និងអូស្ត្រាលី បានជួបប្រជុំដើម្បីដោះស្រាយបញ្ហាគំរាមកំហែងនានាក្នុងតំបន់ ជាពិសេសវិបត្តិមីយ៉ាន់ម៉ា និងជម្លោះនៅសមុទ្រចិនខាងត្បូង។ លោក ស៊ុន ណារិន អ្នករាយការណ៍ព័ត៌មានឲ្យ VOA កំពុងស្ថិត នៅក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ហើយលោកបានចូលមកពិភាក្សាជាមួយ លោក ចាប ចិត្រា នៃ VOA អំពើព័ត៌មានសំខាន់ៗ ទាក់ទងនឹងកិច្ចប្រជុំកំពូលប្រចាំតំបន់អាស៊ីអាគ្នេហ៍មួយនេះ។