លោក យង់ គិមអេង ថ្លែងថា គ្រឿងស្រវឹងជាភេសជ្ជៈដ៏គ្រោះថ្នាក់ ប៉ុន្តែប្រទេសកម្ពុជាពុំទាន់មានច្បាប់សម្រាប់ត្រួតពិនិត្យ និងមានវិធានការដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ផលប៉ះពាល់ឡើយ។
អ្នកស្រី ញូង សុខហៀង ដែលធ្វើដំណើរទៅខេត្តជាមួយស្វាមីដែរ បន្តថា អាជ្ញាធរខេត្តក្រចេះមិនបានបញ្ជាក់ហេតុផលនៃការឃាត់ខ្លួនឡើយ ខណៈពួកគេកំពុងនៅតាមផ្លូវពីខេត្តរតនគិរីមកកាន់រាជធានីភ្នំពេញវិញ។
ការប្រឈមមុខដាក់គ្នាផ្នែកយោធារវាងឥណ្ឌានិងចិន ដែលបានពង្រាយទ័ពរាប់ម៉ឺននាក់នៅតាមព្រំដែនជួរភ្នំហិមាល័យបានឈានចូលដល់ឆ្នាំទី៤ហើយ។
ប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះនៃការប្រកួតកីឡាថ្នាក់តំបន់ស៊ីហ្គេម (SEA Game) ឈរលំដាប់ថ្នាក់លេខ៤ ក្នុងចំណោម ១១ប្រទេស ដោយទទួលបានមេដៃមាសប្រមាណ៨០។
អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅមណ្ឌលឃុំឃាំងត្រពាំងផ្លុង រួមមានលោក ស៊ុន ធន់ លោក យឹម សារ៉េត លោក ជុំ ចាន់ លោក កែវ ថៃ លោក ឡុង ផារី លោក ពៀត ម៉ាប់ លោក សុខ ចាន់ថា លោក ឃឹម ភាណា លោក ឃុត ច្រឹក លោក ញ៉ែម វ៉ាន លោក ថៃ គន្ធា និង លោក ងិន ឃាន។
កម្ពុជាដែលជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ប្រារព្ធពិធីបិទបញ្ចប់ជាស្ថាពរនៃព្រឹត្តិការណ៍ប្រកួតកីឡាក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដោយមានការសម្តែងដ៏មានទស្សនីយភាពនិងការចូលរួមទស្សនាអបអរសាទរពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
របាយការណ៍របស់សមាគមអាដហុកដែលមានចំណងជើងថា«ស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០២២»បង្ហាញអំពីស្ថានភាពសិទ្ធិមនុស្ស សិទ្ធិដីធ្លី សិទ្ធិស្រ្តី និងកុមារ ដែលបានកើតឡើងចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២។
ប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជាកើតឡើង ក្រោយមានការរិះគន់ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដែលសម្រេចមិនចុះឈ្មោះគណបក្សភ្លើងទៀន ដើម្បីអាចចូលរួមប្រកួតប្រជែងការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ក្រោយការប្រកាសបដិសេធរបស់ គ.ជ.ប គណបក្សជាង ១០ បានសម្តែងការគាំទ្រចំពោះសេចក្តីសម្រេចមួយនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ពួកគេដែលវីអូអេទទួលបាន។
ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានបង្ហាញមតិចម្រុះជុំវិញការបដិសេធរបស់គ.ជ.បមិនឱ្យគណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ ដោយខ្លះយល់ស្របនឹងការសម្រេចរបស់គ.ជ.ប ចំណែកអ្នកខ្លះទៀតអះអាងថា គ.ជ.ប គួរតែអនុញ្ញាតឱ្យគណបក្សភ្លើងទៀនបានចូលរួមការបោះឆ្នោត។
គណបក្សភ្លើងទៀន នៅថ្ងៃអង្គារនេះ បានប្រកាសថា គណបក្សមិនអាចទទួលយកបានឡើយចំពោះសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធមិនចុះបញ្ជីគណបក្សជំទាស់ដ៏ធំមួយនេះ ដើម្បីអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតតំណាងរាស្រ្តបាន។
បណ្ដាញសហគមន៍ព្រៃឡង់ និងក្រុមយុវជនបានឱ្យដឹងថា ពួកគេបន្ដរកឃើញការកាប់បំផ្លាញព្រៃឈើចំនួនជាង១០០ករណី ដែលបង្កជាការព្រួយបារម្ភបន្ថែមសម្រាប់អ្នកធ្វើការលើវិស័យនេះ។ ពួកគេជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់បង្រ្កាបបទល្មើសព្រៃឈើ។
ព័ត៌មានផ្សេងទៀត
No media source currently available