ក្នុងបទសម្ភាសន៍មួយជាមួយលោកហាន ណូយ នៃវីអូអេ អ្នកស្រី ម៉ែន រ៉ន អាយុ៤៨ឆ្នាំ ភរិយារបស់លោក ញិល ភាព បានការពារភាពត្រឹមត្រូវរបស់ស្វាមី ដោយលើកឡើងពីភាពអយុត្តិធម៌ចំពោះរឿងក្តីមួយនេះ។
ក្រុមគ្រួសាររបស់លោក ថេង សាវឿន និងសហការីរបស់លោក២នាក់ផ្សេងទៀតដែលកំពុងជាប់ឃុំឃាំងបានអះអាងថា ការចោទប្រកាន់របស់តុលាការធ្ងន់ធ្ងរ និងអយុត្តិធម៌ ដោយការពារសកម្មភាពរបស់ក្រុមគ្រួសារថា គឺធ្វើដើម្បីការពារប្រយោជន៍របស់កសិករតែប៉ុណ្ណោះ។
ក្រុមគ្រួសាររបស់ថេង សាវឿន និងសហការីរបស់លោក២នាក់ បានអះអាងថាអាជ្ញាធរពន្ធនាគារខេត្តរតនគិរី មិនអនុញ្ញាតឲ្យពួកគេចូលសួរសុខទុក្ខឡើយ កាលពីព្រឹកថ្ងៃអង្គារ ក្រោមហេតុផលថាខ្លាចឆ្លងជំងឺកូវីដ។
ក្នុងបទសម្ភាសន៍មួយជាមួយលោក ហាន ណូយ នៅខេត្តរតនគិរី អ្នកស្រី មី លុន អាយុ៥២ឆ្នាំ ដែលត្រូវជាម្តាយរបស់លោក ថាន់ ហាច បានទទូចយ៉ាងក្តុកក្តួលឱ្យដោះលែងកូនប្រុសរបស់អ្នកស្រីដែលកំពុងមានជំងឺប្រចាំកាយ។
មួយថ្ងៃក្រោយតុលាការខេត្តរតនគិរីចោទប្រកាន់ លោក ថេង សាវឿន និងសហការីរបស់លោក ពីបទចោទប្រកាន់«រួមគំនិតក្បត់» និងញុះញង់ ក្រុមគ្រួសារបានព្យាយាមទៅសួរសុខទុក្ខពួកគេទាំង ៣នាក់ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យចូលឡើយ ក្រោមហេតុផលខ្លាចឆ្លងជំងឺកូវីដ១៩។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានថ្លែងអំពីផលរំខានលើសេដ្ឋកិច្ចពិភពលោក ដែលកើតចេញពីសង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើប្រទេសមួយចំនួន ក្នុងនោះមានប្រទេសកូរ៉េខាងជើង។
ចាប់តាំងពីឆ្នាំ ២០១៧ មក ចំនួនគ្រឿងញៀនដែលត្រូវបានរឹបអូស សកម្មភាពជួញដូរ និងការផលិតគ្រឿងញៀនទ្រង់ទ្រាយធំនៅកម្ពុជា មានការកើនឡើងជារៀងរាល់ឆ្នាំ ស្របពេលដែលករណីមនុស្សស្លាប់ដោយសារឥទ្ធិពលគ្រឿងញៀនក៏កើនឡើងផងដែរ។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថា សមត្ថកិច្ចរកឃើញថាវគ្គបណ្តុះបណ្តាលរបស់លោក ថេង សាវឿន បង្កប់អត្ថន័យញុះញង់ឲ្យមានបដិវត្តន៍កសិករ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានប្រតិកម្មទៅនឹងតំណាងទូតបរទេស ដែលលោកថាប្រើប្រាស់ស្តង់ដារពីរ និងលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក្នុងនោះមានករណីលោក កឹម សុខា មេដឹកនាំគណបក្សជំទាស់ផងដែរ។
លោក ថេង សាវឿន និងសហការីរបស់លោក២នាក់ ត្រូវបានសមត្ថកិច្ចខេត្តក្រចេះ ឃាត់ខ្លួនកាលពីថ្ងៃពុធសប្តាហ៍មុន ក្រោមការបញ្ជារបស់ស្នងការនគរបាលខេត្តរតនគិរី។
សកម្មជនមួយចំនួនដែលធ្លាប់ចេញមុខតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន អតីតមេដឹកនាំសហជីព និងបច្ចុប្បន្នជាអនុប្រធានគណបក្សភ្លើងទៀន បានអះអាងថាពួកគេមិនសូវមានសង្ឃឹមថាតុលាការកំពូលនឹងផ្តល់យុត្តិធម៌ដល់ពួកគេនៅពេលខាងមុខ។
អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានរិះគន់ការមិនអនុញ្ញាតឱ្យមេធាវីបានជួបកូនក្តី គឺលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការីរបស់លោកពីរនាក់ភ្លាមៗ ខណៈអ្នកទាំង៣ស្ថិតក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី គិតត្រឹមម៉ោង៣រសៀលថ្ងៃសុក្រ ទី១៩ ខែឧសភា។
ព័ត៌មានផ្សេងទៀត
No media source currently available