មន្ត្រីគណបក្សភ្លើងទៀនបួនរូបទៀតបានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយបានរិះគន់បក្សភ្លើងទៀនថា មានការប្រកាន់បក្ខពួក មានអំពើពុករលួយជាដើម ខណៈអ្នកនាំពាក្យបក្សថា ការចុះចូលជាមួយគណបក្សកាន់អំណាចនៅមុនការបោះឆ្នោត ជារឿងធម្មតា ជាពិសេសមុនការបោះឆ្នោត។
លោក ផុន សុភា និងលោក អ៊ី មុយលី នៃគណបក្សភ្លើងទៀន ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋ និងមន្ត្រីរាជការ។ មន្ត្រីគណបក្សបានចាត់ទុកចំណាត់ការនេះថា ជាការដាក់គំនាប និងគំរាមកំហែងផ្នែកនយោបាយលើពួកគេ។
លោក រ៉ុង ឈុន បានប្រាប់វីអូអេថា លោកនឹងដកខ្លួនចេញ ដើម្បីធានាថាគណបក្សភ្លើងទៀនអាចចូលរួមបោះឆ្នោតបានដោយមិនមានឧបសគ្គ ក្រោយបង្គាប់របស់គ.ជ.ប ក្រោមហេតុផលថា លោកត្រូវបានផ្តន្ទាទោស ហើយមិនទាន់មាននីតិសម្បទានៅឡើយ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កាលពីព្រឹកថ្ងៃអង្គារបានដឹកនាំក្រុមមន្ត្រីរបស់លោក ទៅចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសឥណ្ឌូណេស៊ីដែលជាប្រធានប្តូរវេនអាស៊ាន។
អ្នកជំនាញមកពីចម្រុះស្ថាប័ន បានថ្លែងថា ត្រីទឹកសាបក្នុងពិភពលោក សឹងតែចំនួន១ភាគ៣ ជិតផុតពូជ តែថានៅកម្ពុជាត្រីដែលជិតផុតពូជធំបំផុត អាចនៅជួយសង្គ្រោះបាន។
ក្នុងនាមជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម២០២៣ (Sea Games) ដែលមាន១១ប្រទេសចូលរួម កម្ពុជាបន្តនាំមុខឈ្នះមេដាយមាស រហូតដល់ជាង៣០ បើគិតត្រឹមរសៀលថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣នេះ។ នេះបើតាមតួលេខរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនរំពឹងថាខ្លួននឹងអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខ ខណៈការដាក់បញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះ ដើម្បីសុំចូលរួមការបោះឆ្នោតជាតិ លែងជាឧបសគ្គតទៅទៀត។
ក្រុមអង្គការដែលតែងឃ្លាំមើលការបោះឆ្នោតបានសម្រេចចិត្តដាក់អ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣នេះ ដោយសារឆន្ទៈចូលរួមការបោះឆ្នោតនិងគាំទ្រប្រជាធិបតេយ្យរបស់អ្នកបោះឆ្នោត និងវត្តមានគណបក្សនយោបាយមួយដែលអាចប្រកួតប្រជែងនឹងគណបក្សកាន់អំណាចសម្រាប់ឱ្យប្រជាពលដ្ឋចូលរួម។
កញ្ញា Nancy Pin អត្តពលិកកីឡាបាល់ទះសញ្ជាតិអាមេរិកាំងដើមកំណើតខ្មែរ លើកឡើងថា វាជាឱកាសដ៏ល្អដែលបានមកប្រទេសដែលជាទីកន្លែងកំណើតរបស់ឪពុកម្តាយកញ្ញា និងជាឱកាសសម្រាប់លើកទឹកចិត្តឱ្យស្រ្តីចូលរួមវិស័យកីឡាឱ្យកាន់តែច្រើន។
អ្នកវិភាគនយោបាយ លោក សេង សារី ប្រាប់វីអូអេថា គណបក្សភ្លើងទៀនអាចនឹង មិនបានចូលរួមការបោះឆ្នោតជាតិឆ្នាំ ២០២៣ នេះ ប្រសិនបើគណបក្សនេះធ្វើឱ្យមានកំហុសខ្លួនឯង ទាក់ទងនឹងឯកសារសម្រាប់ការចុះបញ្ជីឈ្មោះនៅ គ.ជ.ប។
នេះជាប្រវត្តិសាស្ត្រដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាក្នុងតំបន់ជាលើកដំបូង។ គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបាននាំមុខគ្នាក្នុងនាមជាប្រទេសដែលបានឈ្នះមេដាយច្រើនជាងគេ ដោយទទួលបានមេដាយសរុបចំនួន ៩។
យ៉ាងណាក៏ដោយ លោក សាម អ៊ីន អតីតអគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអះអាងថា បើការចុះចូលរបស់លោកមិនអាចធ្វើអ្វីបានសម្រាប់ការរីកចម្រើននៃប្រទេសជាតិ លោកនឹងលាឈប់ពីតួនាទីនេះ ហើយចូលនិវត្តន៍តែម្តង។
ព័ត៌មានផ្សេងទៀត
No media source currently available