ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របងថ្ម​លើ​ឆ្នេរ​អូរឈើទាល​ត្រូវ​វាយ​កម្ទេច​ចោល ក្រោយ​មាន​បញ្ជា​ពី​នាយក​រដ្ឋមន្រ្តី


ទិដ្ឋភាពរបងថ្មនៅលើឆ្នេរអូរឈើទាលក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលកំពុងរងការរិះគន់ពីប្រជាពលរដ្ឋ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។ (រូបថតផ្តល់ឲ្យដោយលោក ម៉ា ចិត្រា)
ទិដ្ឋភាពរបងថ្មនៅលើឆ្នេរអូរឈើទាលក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលកំពុងរងការរិះគន់ពីប្រជាពលរដ្ឋ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។ (រូបថតផ្តល់ឲ្យដោយលោក ម៉ា ចិត្រា)

ក្រោយ​មាន​ការ​រិះគន់​ជា​បន្ត​បន្ទាប់ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​បញ្ជា​ឱ្យ​វាយ​កម្ទេចរបង​ថ្ម​នៅ​លើ​ឆ្នេរ​អូរ​ឈើ​ទាលនៃ​ខេត្ត​ព្រះសីហនុ។ ​នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​នៃ​សាលា​ខេត្ត​ព្រះ​សីហនុ។​

លោក​ ឡុង ឌីម៉ង់ ​អភិបាល​រង​ខេត្ត​ព្រះ​សីហនុ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​រដ្ឋបាល​ខេត្ត​«ធ្វើ​ការ​សម្រប​សម្រួល» ​ដោយ​រុះ​រើ​របង​ថ្ម​មួយ​ផ្នែក​នៅ​ជាប់​នឹង​សមុទ្រ ​ដែល​កំពុង​រង​ការ​រិះគន់​ពី​សាធារណ​ជន។​ លោក​បន្ថែម​ថា​ របង​ថ្ម​នោះ​ត្រូវ​បាន​រុះ​រើ​រួច​មក​ហើយ​ មក​ដល់​ពេល​នេះ។​

នៅ​ពេល​សួរ​ថា​ តើ​ទីតាំង​នោះ​ជា​កម្ម​សិទ្ធិរបស់​បុគ្គល​ណា អភិ​បាល​រង​ខេត្ត​រូប​នោះ​បាន​បដិសេធ​មិន​បញ្ជាក់ ​ដោយ​ថា ​បណ្ណ​កម្ម​សិទ្ធិ​មិន​អាច​យក​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ​បាន​ទេ។​

នា​ពេល​ថ្មីៗ​នេះ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​មាន​ការ​រិះគន់​ទាក់​ទង​នឹង​ការ​សាង​សង់​សំណង់​របង​ថ្ម​មួយ​នៅ​លើ​ឆ្នេរ​អូរ​ឈើ​ទាល ​ដោយ​ចាត់​ទុក​ថា​ ការ​សាង​សង់​របង​ថ្ម​នោះ​ខុស​ច្បាប់​ និង​ខុស​ពី​សារាចរ​ណែនាំ​ស្តីពី​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ ​និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សោភ័ណ​ភាព​ឆ្នេរ​កម្ពុជា​ ហើយ​បាត់​បង់ប្រយោជន៍​សាធារណៈ៕

XS
SM
MD
LG