បើតាមសេចក្តីថ្លែងការណ៍ដដែលនោះ ការកែប្រែដីតំបន់ការពារទៅជាទម្រង់ដីសម្បទានកិច្ច និងអនុប្រយោគក្នុងរូបភាពជួល អំណោយ និងផ្ទេរកម្មសិទ្ធិ នៅតែបន្តកើតមានឡើង ដោយសកម្មភាពនេះបានធ្វើឱ្យគម្របព្រៃឈើរបស់ប្រទេសកម្ពុជារយៈពេលពីរទសវត្សរ៍ចុងក្រោយបានបន្តធ្លាក់ចុះរហូតដល់ ១៤,២៩% ត្រឹមឆ្នាំ ២០១៨។
មន្ត្រីសហជីព និងកម្មកររោងចក្រ R.G Footwearមួយចំនួន នៅស្រុកអង្គស្នួល ខេត្តកណ្តាល មានមតិចម្រុះ ជុំវិញការផ្តល់សំណងបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗពីក្រសួងការងារទៅឱ្យកម្មករ បន្ទាប់ពីរោងចក្រនោះត្រូវភ្លើងឆេះរាបដល់ដីកាលពីសប្តាហ៍មុន។
យុវជនដែលឃ្លាំមើលស្ថានភាពបរិស្ថាននៅក្នុងប្រទេសយល់ថា ក្រសួងត្រូវពង្រឹងការអប់រំដល់ពលរដ្ឋបន្ថែមអំពីការទុកដាក់សំរាម និងចាត់វិធានការច្បាប់លើអ្នកបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមមាត់ទន្លេ។
អ្នកស្រី ញ៉ែ សុខឿន អាយុ៤៤ឆ្នាំ ជំទប់ទី ២ នៃឃុំកោះមិត្តមកពីគណបក្សភ្លើងទៀនដែលជាភរិយារបស់លោក គា វិសាល ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ការចាប់ខ្លួនស្វាមីរបស់អ្នកស្រី គឺជារឿងអយុត្តិធម៌មួយ ហើយថាវាជាការបំបាក់ស្មារតីសកម្មជនគណបក្សប្រឆាំង។
ប្រតិបត្តិការនៃកម្លាំងចម្រុះចុះទៅបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ ធ្វើឡើង តាមបញ្ជារបស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិឱ្យបានល្អប្រសើរ បន្ទាប់ពីកិច្ចប្រជុំទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិកាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤។
នៅក្នុងវីដេអូឃ្លីបដែលចែកចាយលើបណ្តាញសង្គមរយៈពេលប្រមាណ ២ នាទីជាងនោះ មានការជជែកគ្នាដោយនិយាយភាសាខ្មែរលាយជាមួយភាសាអង់គ្លេស និងធ្វើឱ្យសាធារណជនទូទៅផ្តល់មតិរិះគន់ផ្សេងៗគ្នា។
អ្នកតាមដានសាទរនឹងវិធានការនេះ ហើយស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការរឹតបន្តឹងបន្ថែមទៀតលើបញ្ហាគ្រឿងញៀននេះ។
ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ខ្លួនបានចុះបង្ក្រាបនៅទីតាំងចំនួនបី ហើយបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដូចជាចិន ថៃ វៀតណាម មីយ៉ាន់ម៉ា និងពលរដ្ឋកម្ពុជា ដោយភាគច្រើនជាជនជាតិវៀតណាម។
ការបារម្ភនេះកើតមានឡើង ក្រោយកាសែតភ្នំពេញប៉ុស្តិ៍ប្រកាសបញ្ឈប់ការបោះពុម្ពកាសែតរបស់ខ្លួនទាំងភាសាខ្មែរនិងអង់គ្លេស ចាប់ពីចុងខែមីនានេះតទៅ ក្រោមហេតុផលបញ្ហាហរិញ្ញវត្ថុ និងការវិវត្តឆាប់រហ័សនៃបច្ចេកវិទ្យា។
ក្រោយមានភាពចម្រូងចម្រាសបន្ទាប់ពីការចាក់បញ្ចាំងភាពយន្តនៅប្រទេសថៃរឿង«ម៉ែក្រឡាភ្លើង» អគ្គនាយិកានៃផលិតកម្មខ្មែរបានអំពាវនាវឱ្យអ្នកធ្វើអាជីវកម្មភាពយន្តនៅប្រទេសថៃគួរតែពិចារណាឡើងវិញជុំវិញការចាក់បញ្ចាំងនេះ។ ភាពយន្តដែលខ្មែរផលិតមួយនេះបានធ្វើឱ្យប្រជាជនថៃមួយចំនួនមានប្រតិកម្ម ដោយថាវាជាភាពយន្តចម្លងពីថៃ។
កូដករណាហ្គាវើលដ៍បានប្រមូលផ្តុំគ្នានៅខាងមុខក្រសួងការងារ ដើម្បីដាក់លិខិតចំហមួយទៅលោក ហេង សួរ រដ្ឋមន្រ្តីថ្មីនៃក្រសួងការងារ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងារ និងទាមទារឱ្យដោះលែងថ្នាក់ដឹកនាំសហជីពដែលកំពុងជាប់ពន្ធនាគារ។
អង្គការសង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលគួរបង្កើតឱ្យមាននីតិវិធីដែលអាចជួយពន្លឿនការលែងលះ កាត់បន្ថយនីតិវិធីផ្សះផ្សាដោយតុលាការ ពង្រីកយន្តការគាំពារផ្នែកសុខភាពស្រ្តី និងលុបបំបាត់វប្បធម៌បន្ទោសជនរងគ្រោះពីអ្នកអនុវត្តច្បាប់។
បន្ទាប់ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញលិខិតជូនដំណឹងបង្គាប់ឱ្យលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បង់ប្រាក់ពិន័យចំនួន២លានរៀល ដោយលោកចាត់ទុកសាលដីការបស់តុលាការ ចុះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ថាជាការដាក់កំហិតធ្ងន់ធ្ងរលើរូបលោកដោយសារពេលវេលាកំណត់ខ្លីពេក។
សេចក្តីណែនាំនេះធ្វើឡើង ខណៈការសរសេរអក្ខរាវិរុទ្ធ និងការប្រើប្រាស់វេយ្យាករណ៍ខ្មែរក្នុងចំណោមអ្នកប្រើបណ្តាញសង្គមជាច្រើនត្រូវបានគេមើលឃើញថា ខុសឆ្គងច្រើន។
ក្រោយអំពើហិង្សានោះ ប្រជាសហគមន៍ស្នើសុំឱ្យមានកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី និងមានដំណោះស្រាយសមស្របជូនពួកគាត់។
កូដករក្រុមហ៊ុនណាហ្គាវើលដ៍ដែលបន្តធ្វើកូដកម្ម ស្នើសុំឱ្យសមាជិកព្រឹទ្ធសភាថ្មីដែលជាប់ឆ្នោត ជួយដោះស្រាយវិវាទការងាររបស់ពួកគេឱ្យបានឆាប់ ខណៈទំនាស់នេះបានអូសបន្លាយពេលជាងពីរឆ្នាំ។ អ្នកនាំពាក្យព្រឹទ្ធសភាលើកឡើងថា ព្រឹទ្ធសភានឹងពិនិត្យបន្ថែមពាក់ព័ន្ធនឹងការស្នើសុំរបស់ក្រុមកូដករណាហ្គាវើលដ៍។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ស្រូវដែលប្រជាពលរដ្ឋបានធ្វើភាគច្រើនគឺសម្រាប់នាំចេញទៅប្រទេសវៀតណាម។ លោកបន្ថែមថា មូលហេតុដែលនាំឱ្យតម្លៃស្រូវថយចុះ ក៏ដោយសារតែឥឡូវនៅវៀតណាមក៏កំពុងប្រមូលផលស្រូវដូចគ្នា។
អ្នកស្រី សឿន ស្រីសុទ្ធ ពលរដ្ឋដែលរស់នៅតំបន់បឹងតាមោក ស្នើសុំឱ្យមានដំណោះស្រាយជូនគ្រួសារដែលរស់នៅទីនោះ ចំពោះការជីកប្រឡាយមេរំដោះទឹកក្នុងបឹងតាមោក។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ទូច សុខៈ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ក្រោយការចេញបទបញ្ជារបស់រដ្ឋមន្ត្រីមហាផ្ទៃ អាជ្ញាធរមានសមត្ថកិច្ចនឹងផ្តោតលើការកំណត់ឱ្យបានជាក់លាក់លើការផ្តល់សិទ្ធិធ្វើអាជីវកម្ម និងទីតាំងល្បែងផ្សងសំណាងទាំងអស់នៅតាមមូលដ្ឋាននីមួយៗដើម្បីងាយស្រួលក្នុងការបង្ក្រាប។
អ្នកវិភាគនយោបាយលើកឡើងថា ការត្រៀមដំឡើងតួនាទីរបស់លោក ហ៊ុន ម៉ានី ជាការចាប់ផ្តើមដំណើរការពង្រឹងអំណាចរបស់គ្រួសារលោក ហ៊ុន សែន ហើយមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ។
ព័ត៌មានផ្សេងទៀត