លោក អំ សំអាត បញ្ជាក់ថា៖ «ព្រោះគាត់ជាអាជ្ញាធរមូលដ្ឋាន អ៊ីចឹងប្រជាពលរដ្ឋគាត់ស្គាល់ទាំងអស់។ អ៊ីចឹងវាធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការសម្រេចចិត្ត ពីព្រោះមានការស្ទាក់ស្ទើរ ឬក៏មានការភិតភ័យ និងបារម្ភអំពីសុវត្ថិភាព ខ្លាចថា អាជ្ញាធរទាំងអស់ហ្នឹងដឹងថា គាត់បោះឆ្នោតឲ្យគណបក្សណា»។
ក្រុមគ្រួសារ និងមន្ត្រីសិទ្ធិមនុស្សអះអាងថា ការឃាត់ខ្លួនសកម្មជនគណបក្សភ្លើងទៀននេះ គឺខុសនីតីវិធីច្បាប់ និងមិនមានដីកាពីតុលាការឡើយ។
មេឃុំជាប់ឆ្នោតរបស់គណបក្សភ្លើងទៀនចំនួន៤នាក់បានប្តេជ្ញាចិត្តក្នុងការផ្តល់សេវាសាធារណៈដល់ពលរដ្ឋឱ្យមានប្រសិទ្ធភាព ដោយលុបបំបាត់អំពើពុករលួយ និងធ្វើទៅតាមតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ ដោយមិនរើសអើងនិន្នាការនយោបាយណាមួយឡើយ។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គឺមានសារៈសំខាន់ចំពោះអ្នកនេសាទ និងប្រជាជនមូលដ្ឋានព្រោះថា បើជ្រើសរើសមេឃុំខុស គឺមិនអាចទប់ស្កាត់បទល្មើសនេសាទក្នុងឃុំកំពង់ភ្លុកបានទេ ហើយបញ្ហាដែលមិនធ្លាប់កើតមាន អាចនឹងកើតមាន។
លោក អ៊ូ ច័ន្ទរ័ត្ន បានឱ្យដឹងថា ការបែកខ្ញែកសំឡេងក្រុមមន្ត្រីអតីតគណបក្សប្រឆាំងបានជះឥទ្ធិពលមិនល្អដល់គណបក្សក្រៅរដ្ឋាភិបាលក្នុងការទទួលសំឡេងគាំទ្រក្នុងការបោះឆ្នោតលើកនេះ។
លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រាប់វីអូអេបន្ថែមថា បញ្ហាដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រឈមក្នុងពេលបោះឆ្នោតនេះ នៅតែជាក្តីកង្វល់ក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខ ដែលជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣។
នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ គណបក្សខ្មែររួបរួម ជាតិបានដាក់បេក្ខជនឈរឈ្មោះក្នុងឃុំសង្កាត់ចំនួន៥៩៦ក្នុងចំណោមឃុំសង្កាត់ទាំង១.៦៥២ ដែលមានបេក្ខជនឈរឈ្មោះជាង៤ពាន់នាក់។
ប្រជានេសាទឃុំកំពង់ភ្លុកនិយាយថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សំខាន់សម្រាប់ការពារប្រយោជន៍ប្រជាជនមូលដ្ឋាន ដូចជាការពង្រឹងទប់ស្កាត់បទល្មើសគ្រឿងញៀន និងបទល្មើសនេសាទជាដើម។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតពីឃុំកំពង់ភ្លុក ខេត្តសៀមរាប៕
ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា លទ្ធផលបឋមបានបង្ហាញថាគណបក្សកាន់អំណាចបានឈ្នះភ្លូកទឹកភ្លូកដី ខណៈបក្សភ្លើងទៀនដែលដឹកនាំដោយអតីតតំណាងរាស្រ្ត និងមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឈ្នះបានតែ៤ឃុំប៉ុណ្ណោះ។
គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួន បានលើកឡើងពីភាពមិនប្រក្រតី ផ្សេងៗពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលធ្វើឡើងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
លោក នួន អាត បង្ហាញការអស់ទឹកចិត្តរបស់លោកនឹងការធ្វើនយោបាយនាពេលនេះ ក្រោយគណបក្សភ្លើងទៀនរបស់លោកមិនបានឈ្នះតំណែងមេឃុំពាមឧកញ៉ាអុងក្នុងស្រុកល្វាឯម ខេត្តកណ្តាល កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។
លោក សុខ ឥសាន ថ្លែងថា៖ «ខ្ញុំយល់ថា ក្នុងចំណោមឃុំសង្កាត់ ១៦៥២ ឃុំសង្កាត់នេះ គឺគណបក្សប្រជាជនឈ្នះលើសលប់ ច្រើនភាគរយណាស់។ បើគិតជាភាគរយហ្នឹង បើតាមខ្ញុំប៉ាន់ប្រមាណដោយខ្លួនឯងប្រហែលជាជាង ៩៩ភាគរយបាទ»។
ព័ត៌មានផ្សេងទៀត