នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃសុក្រនេះ គ.ជ.ប ឱ្យដឹងថាប្រជាពលរដ្ឋប្រមាណ៧លាន៤សែននាក់ គឺស្មើនឹង៨០,៣២%នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានចេញទៅបោះឆ្នោត ។
ការប្រកាសបញ្ឈប់មន្រ្តីទាំងពីររូបនេះធ្វើឡើងស្របពេលមានចំណាត់ការផ្លូវច្បាប់ជាបន្តបន្ទាប់មកលើសមាជិក និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ដែលទើបនឹងដំណើរការសាជាថ្មី។
គណបក្សភ្លើងទៀន នៅថ្ងៃពុធ បានបង្ហោះសារដោយបានការពារថាលោក ញឹម សារ៉ុម មិនមែនជា«ចោរប្លន់» ដូចការចោទប្រកាន់របស់តុលាការឡើយ ហើយជម្លោះដែលកើតចេញការជំពាក់លុយនោះ ក៏ត្រូវបានដោះស្រាយរួចរាល់ នៅក្នុងឆ្នាំ២០១១។
ពួកគេថា គ.ជ.បមានភាពលម្អៀង ដោយថ្នាក់ដឹកនាំ ឬតំណាងគណបក្សជំទាស់ ពន្យល់ថា បណ្តាលមកពីក្បាលម៉ាស៊ីនដឹកនាំគ.ជ.ប មានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាជំនួបនេះផ្តោតសំខាន់ទៅលើស្ថានការណ៍ ក៏ដូចជាបរិយាកាសនយោបាយជារួមនៅកម្ពុជា ប្រតិបត្តិការគណបក្សភ្លើងទៀនក្នុងរយៈពេល៦ខែ និងភាពមិនប្រក្រតីនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ករណីចាប់ខ្លួននេះជា«រឿងនយោបាយសុទ្ធសាធ» ដោយសារករណីនេះមានដីការបស់តុលាការតាំងពីឆ្នាំ២០១២។
លោកថា មតិរិះគន់នៅតែមានជុំវិញការបោះឆ្នោត ដែលតាមលទ្ធផលបឋមបង្ហាញឱ្យឃើញថាគណបក្សប្រជាជនកម្ពុជានឹងក្តោបក្តាប់ក្បាលម៉ាស៊ីនឃុំសង្កាត់នៅស្ទើរគ្រប់រាជធានីខេត្តក្រុង។
អ្នកស្រី ធីតា វីន នៃវីអូអេ បានសម្ភាសន៍អ្នកស្រី ចៅ រតនៈ អាយុ ៣៥ ឆ្នាំ ដែលជាបេក្ខជនចៅសង្កាត់ប៉ោយប៉ែតម្នាក់ មកពីគណបក្សភ្លើងទៀន ដែលបានជាប់ជាជំទប់ទី ២ នៃក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត។ អ្នកស្រី ចៅ រតនៈ បានឲ្យដឹងថា ទោះបីជាមិនទទួលបានជោគជ័យកាន់តំណែងជាចៅសង្កាត់ក្តី ក៏អ្នកស្រីនៅតែតាំងចិត្តបម្រើសហគមន៍៕
លោក សុន ឆ័យ ដែលបច្ចុប្បន្ននៅក្នុងប្រទេសអូស្រ្តាលី បានបញ្ជាក់ថា លោកមិនគេចវេះឡើយ ហើយលោកនឹងវិលត្រឡប់មកកម្ពុជាវិញនៅសប្តាហ៍ក្រោយ។
លោក យី សីហា បានសង្កត់ធ្ងន់ថា លោកនឹងបន្តបំពេញតួនាទីជាពលរដ្ឋសកម្មមួយរូបក្នុងឃុំរបស់លោក បើទោះបីជាលោកមិនបានជាប់ឆ្នោតជាមេឃុំក៏ដោយ។
លោក ឈិត សូផាត ដែលបានជាប់ឆ្នោតបន្តជាចៅសង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា ទោះបីជាលទ្ធផលមិនបានទទួលជោគជ័យ ១០០ ភាគរយក៏ដោយ ក៏នេះនៅតែជាលទ្ធផលគួរជាទីគាប់ចិត្តដែរ។
លោក សុខ ឥសាន បានឲ្យដឹងថា ការថែរក្សាគោលនយោបាយ ជំរុញឱ្យមន្ត្រីរដ្ឋាភិបាលបម្រើប្រជាពលរដ្ឋកាន់តែល្អ និងអភិវឌ្ឍន៍សង្គមកាន់តែប្រសើរ គឺជាគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវធ្វើបន្តទៀត។
ព័ត៌មានផ្សេងទៀត