គណបក្សកម្ពុជានិយម ដែលទើបតែបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ ២០២១ បានដាក់បេក្ខជនឈរឈ្មោះនៅឃុំសង្កាត់ចំនួន ៣៨ នៃឃុំសង្កាត់សរុប ១.៦៥២ ទូទាំងប្រទេស។
នៅឃុំត្រមែង ខេត្តកំពត សន្តិសុខសង្គម គឺជាបញ្ហាចម្បងដែលត្រូវដោះស្រាយ។ លោក ណៃ សារុន បានឲ្យដឹងថា គ្រឿងញៀនគឺជាបញ្ហាអទីភាពសំខាន់បំផុតដែលត្រូវតែទប់ស្កាត់ នៅពេលលោកជាប់ឆ្នោតជាមេឃុំ៕
មន្ត្រីជាន់ខ្ពស់គ.ជ.ប.វាយតម្លៃបរិយាកាសឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំនេះល្អប្រសើរជាងការឃោសនាបោះឆ្នោតឆ្នាំ២០១៧ ដោយមានពាក្យបណ្តឹងតិចតូចហើយមិនមានអំពើហិង្សា។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបថ្លែងថា លិខិតរបស់ស្ថាប័នបោះឆ្នោតខេត្តនេះ គ្រាន់តែជាការរំឭក ឬដាស់តឿនដល់គ្រប់គណបក្សនយោបាយទាំងអស់ កុំឱ្យធ្វើអ្វីដែលផ្ទុយនឹងច្បាប់ ពាក់ព័ន្ធនឹងការបោះឆ្នោតតែប៉ុណ្ណោះ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង បានប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ចំណាប់អារម្មណ៍តិចតួចរបស់ពលរដ្ឋ ទាក់ទិនការផ្សព្វផ្សាយគោលនយោបាយនេះ ជាសញ្ញាណមិនល្អមួយសម្រាប់ការកែទម្រង់អភិបាលកិច្ចនៅតាមឃុំសង្កាត់។
លោក ស៊ន រដ្ឋា បានឲ្យដឹងថា ការធ្វើនយោបាយនៅក្នុងអំឡុងពេលនេះ លោកដឹងថា លោកអាចត្រូវប្រឈមនឹងការស្លាប់ ជាប់គុក ឬរត់ចោលស្រុក ក៏ប៉ុន្តែលោកនៅតែចង់ប្រឡូកធ្វើនយោបាយ ដើម្បីបម្រើប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទោះជាមានឧបសគ្គច្រើនយ៉ាងណាក្តី៕
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា បញ្ហាដែលបានកើតឡើងថ្មីៗនេះ ពាក់ព័ន្ធនឹងតួនាទីលោកក្នុងសមាសភាពដឹកនាំបក្សគឺជាកំហុសផ្នែករដ្ឋបាលរបស់គណបក្សភ្លើងទៀន ដែលលោកចាត់ទុកថា មិនមែនជាបញ្ហាធំដុំនោះទេ។
មន្ត្រីជាន់ខ្ពស់គ.ជ.ប.វាយតម្លៃបរិយាកាសឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំនេះថាល្អប្រសើរជាងការឃោសនាបោះឆ្នោតឆ្នាំ២០១៧ ដោយមានពាក្យបណ្តឹងតិចតូចហើយមិនមានអំពើហិង្សា។
វីអូអេបានចុះយកព័ត៌មាននៅខេត្តកំពង់ឆ្នាំង ដែលនៅទីនោះ សមាជិកនៃគណបក្សនយោបាយមួយនេះ បានបង្ហាញចិត្តរំភើប ត្រេកអរនៅពេលបានជួបជុំក្រុមការងារ និងលឺសម្លេងហ៊ោរកញ្ជៀវជាថ្មីម្តងទៀត ក្រោយខកខានធ្វើនយោបាយជាង ៤ ឆ្នាំមកហើយ។
ក្នុងលិខិតមួយចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នេះ គ.ជ.បបានប្រាប់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ពុំមានករណីបើកវគ្គបំពាក់បំប៉នមន្រ្តីការិយាល័យបោះឆ្នោតដោយគណបក្សនយោបាយណាមួយ ដូចការលើកឡើងរបស់គណបក្សភ្លើងទៀននោះទេ។
សម្រាប់ការបោះឆ្នោតលើកនេះបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានអ្នកមានសញ្ញាបត្រអនុបណ្ឌិត បរិញ្ញាបត្រ បរិញ្ញាបត្ររង និង អ្នកមានបទពិសោធដឹកនាំសហគមន៍ជាច្រើនឆ្នាំ។
អ្នកដឹកនាំសមាគមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយនៅកម្ពុជាលើកឡើងថា អ្នកសារព័ត៌មានត្រូវតែទទួលបានសេរីភាពក្នុងការរាយការណ៍អំពីភាពមិនប្រក្រតីដែលអាចកើតឡើងក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ។
ព័ត៌មានផ្សេងទៀត