គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួន បានលើកឡើងពីភាពមិនប្រក្រតី ផ្សេងៗពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលធ្វើឡើងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
លោក នួន អាត បង្ហាញការអស់ទឹកចិត្តរបស់លោកនឹងការធ្វើនយោបាយនាពេលនេះ ក្រោយគណបក្សភ្លើងទៀនរបស់លោកមិនបានឈ្នះតំណែងមេឃុំពាមឧកញ៉ាអុងក្នុងស្រុកល្វាឯម ខេត្តកណ្តាល កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។
លោក សុខ ឥសាន ថ្លែងថា៖ «ខ្ញុំយល់ថា ក្នុងចំណោមឃុំសង្កាត់ ១៦៥២ ឃុំសង្កាត់នេះ គឺគណបក្សប្រជាជនឈ្នះលើសលប់ ច្រើនភាគរយណាស់។ បើគិតជាភាគរយហ្នឹង បើតាមខ្ញុំប៉ាន់ប្រមាណដោយខ្លួនឯងប្រហែលជាជាង ៩៩ភាគរយបាទ»។
លទ្ធផលបឋមនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យ បាននាំឲ្យសកម្មជនថ្នាក់ក្រោមរបស់គណបក្សភ្លើងទៀនសោកស្តាយ ដោយសារពួកគេរំពឹងថានឹងឈ្នះការបោះឆ្នោត ដូចដែលអតីតគណបក្សសង្រ្គោះជាតិបានឈ្នះកាលពីការបោះឆ្នោតឆ្នាំ ២០១៧។
លោក កន សាវាង្ស បានឱ្យដឹងថានៅក្នុងអំឡុងពេលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត មានភាពមិនប្រក្រតីមួយចំនួនបានកើតឡើង។
នៅព្រឹកថ្ងៃអាទិត្យនេះ ពលរដ្ឋក្នុងក្រុងបាត់ដំបងបានចេញទៅបោះឆ្នោត ក្រោមបរិយាកាសស្ងប់ស្ងាត់។ នៅតាមមណ្ឌលបោះឆ្នោតមួយចំនួន អ្នកបោះឆ្នោតនិយាយថា ការអភិវឌ្ឍដែលមានតម្លាភាព និងការផ្តល់ជូនសេវាសាធារណៈប្រសើរជាងមុន នៅឃុំសង្កាត់ គឺជាក្តីប្រាថ្នាចង់បានរបស់ពួកគេ។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនបានថ្លែងថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ បង្ហាញពីការតស៊ូរបស់គណបក្សភ្លើងទៀនក្នុងការប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សាឃុំសង្កាត់ដែលខ្លួនបាត់បង់ ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ។
បើតាមរបាយការណ៍របស់គ.ជ.ប ដែលផ្សព្វផ្សាយនៅម៉ោងប្រមាណ៧យប់នេះ ចំនួនអ្នកបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ មានចំនួន៧.១៧២.៤៤៨នាក់ គឺស្មើប្រមាណ៧៧,៩១% ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតរបស់គ.ជ.ប ប្រមាណ៩លាន២សែននាក់។
មន្ត្រីបក្សគ្រប់គ្រងប្រទេសនិងប្រព័ន្ធផ្សព្វផ្សាយរបស់បក្សកាន់អំណាច បានប្រកាសពីលទ្ធផលនាំមុខរបស់គណបក្សប្រជាជនកម្ពុជា មុនការចេញលទ្ធផលជាផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
យុវជន ភឺន ប្រច័ក្រ អាយុ២៣ឆ្នាំ ជាមន្ត្រីប៉ូលិស រស់នៅសង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ ក្រុងភ្នំពេញ បានឱ្យដឹងថាចៅសង្កាត់ដែលត្រូវបោះឆ្នោតឱ្យជាចៅសង្កាត់ដែលបម្រើសេវាដល់ប្រជាពលរដ្ឋ ដោយមិនគិតពីពេលវេលា មិនប្រកាន់វណ្ណៈ ឬបក្សពួក។
លោក ផានិត្យ អាយុ២៧ឆ្នាំ ថ្លែងនៅក្នុងមណ្ឌលបោះឆ្នោតក្នុងសង្កាត់ទួលតាឯកថា មេឃុំជាប់ឆ្នោតគួរផ្តល់ភាពកក់ក្តៅបន្ថែមទៀត ដល់ពលរដ្ឋរស់នៅតាមភូមិឃុំ ជុំវិញការផ្តល់សេវារដ្ឋបាលនានា។
ដំណើរការនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះត្រូវបានបិទបញ្ចប់នៅរសៀលម៉ោង ៣ ថ្ងៃអាទិត្យនេះ។ មន្ត្រីនៅការិយាល័យរៀបចំការបោះឆ្នោត បានបើកហិបឆ្នោត ហើយរៀបចំរាប់សន្លឹកឆ្នោត និងបន្តការងាររាប់សន្លឹកឆ្នោតនៅមណ្ឌលមួយបោះឆ្នោតមួយ នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
ព័ត៌មានផ្សេងទៀត