ដំណាលគ្នានឹងការអភិវឌ្ឍដែលកំពុងកើតឡើងនៅមូលដ្ឋាន ពលរដ្ឋមួយចំនួននៅក្នុងឃុំនេះ នៅប្រឈមនឹងបញ្ហាមួយចំនួនទៀត រួមមានការស្នើសុំអាជ្ញាធរជាតិអប្សរាធ្វើការកែលម្អ ឬជួសជុលផ្ទះ ឬក៏ការសាងសង់សំណង់តូចៗនៅជិតផ្ទះ និងកង្វះការតភ្ជាប់ទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
ក្រុមអ្នកគាំទ្រគណបក្សនយោបាយចម្បងចំនួនពីរគឺគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សភ្លើងទៀនជាបក្សជំទាស់រំពឹងថា នឹងបានជ័យជម្នះរៀងៗខ្លួន ឈានទៅគ្រប់គ្រងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់អាណត្តិទី៥ក្នុងខេត្តសៀមរាប។
យុទ្ធនាការឃោសនារកសំឡេងឆ្នោត បានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ ការបោះឆ្នោតថ្នាក់មូលដ្ឋានមួយនេះ នឹងចាប់ផ្តើមពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង៣:០០រសៀល នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។
គណបក្សនយោបាយ និង គ.ជ.ប បន្តអំពាវនាវឲ្យអ្នកមានសិទ្ធិបោះឆ្នោត ចេញទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំឃុំសង្កាត់ខ្លួន នៅថ្ងៃអាទិត្យទី ០៥ ខែមិថុនានេះ៕
មន្រ្តីជំនិតរបស់លោក កឹម សុខា គឺលោក មុត ចន្ថា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាលោក កឹម សុខា នឹងបង្ហាញការសម្រចចិត្តរបស់លោកនៅថ្ងៃបោះឆ្នោត។
ថ្ងៃសុក្រ ទី៣ ខែមិថុនានេះ ជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលមានរយៈពេល១៤ថ្ងៃ។ គណបក្សភ្លើងទៀនបានហែក្បួនដ៏ធំមួយតាមផ្លូវក្នុងរាជធានីភ្នំពេញ ជាមួយក្តីសង្ឃឹមថាខ្លួននឹងទទួលបានការគាំទ្រច្រើននៅក្នុងការបោះឆ្នោត នាថ្ងៃអាទិត្យនេះ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕
នៅរាជធានីភ្នំពេញនៅ ថ្ងៃសុក្រ ទី០៣ ខែមិថុនានេះ គណបក្សភ្លើងទៀន បានដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនាខាងមុខ។
នៅថ្ងៃសុក្រ ទី៣ ខែមិថុនានេះ គឺជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ដែលធ្វើឡើងអស់រយៈពេល១៣ថ្ងៃកន្លងមកនេះ។ ហើយនៅក្រុងសៀមរាប គណបក្សនយោបាយសំខាន់ៗពីរ បានធ្វើយុទ្ធនាការឃោសនាចុងក្រោយដើម្បីកៀរគរសន្លឹកឆ្នោតរបស់ពលរដ្ឋ។
ក្បួនឃោសនារបស់គណបក្សកាន់អំណាចក្នុងខេត្តសៀមរាបនេះ ត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ដោយមានអ្នកគាំទ្រចូលរួមហែយ៉ាងច្រើនកុះករផងដែរ៕
យុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលសរុបចំនួន ១៤ ថ្ងៃ ត្រូវបានបិទបញ្ចប់នៅថ្ងៃសុក្រនេះ ដោយមានគណបក្សនយោបាយមួយចំនួនហែក្បួនធំ ដោយមានមនុស្សចូលរួមច្រើនកុះករ នៅក្នុងរាជធានីភ្នំពេញ។
ថ្ងៃចុងក្រោយនៃក្បួនឃោសនារបស់គណបក្សប្រឆាំងដែលទើបតែចាប់ផ្តើមសកម្មភាពឡើងវិញបានប្រមាណ ៥ ខែនេះ បានដឹកនាំដោយប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តសៀមរាប លោក សុខ គឹមសេង ជាមួយអ្នកគាំទ្រចូលរួមហែយ៉ាងច្រើនកុះករផងដែរ។
ថ្មី៖ បើតាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពីលទ្ធផលបោះឆ្នោតបឋម និងការអះអាងរបស់មន្រ្តីគណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជាទំនងឈ្នះតំណែងមេឃុំចៅសង្កាត់ស្ទើរទូទាំងប្រទេស។
ព័ត៌មានផ្សេងទៀត