លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនបានថ្លែងថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ បង្ហាញពីការតស៊ូរបស់គណបក្សភ្លើងទៀនក្នុងការប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សាឃុំសង្កាត់ដែលខ្លួនបាត់បង់ ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ។
បើតាមរបាយការណ៍របស់គ.ជ.ប ដែលផ្សព្វផ្សាយនៅម៉ោងប្រមាណ៧យប់នេះ ចំនួនអ្នកបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ មានចំនួន៧.១៧២.៤៤៨នាក់ គឺស្មើប្រមាណ៧៧,៩១% ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតរបស់គ.ជ.ប ប្រមាណ៩លាន២សែននាក់។
មន្ត្រីបក្សគ្រប់គ្រងប្រទេសនិងប្រព័ន្ធផ្សព្វផ្សាយរបស់បក្សកាន់អំណាច បានប្រកាសពីលទ្ធផលនាំមុខរបស់គណបក្សប្រជាជនកម្ពុជា មុនការចេញលទ្ធផលជាផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
យុវជន ភឺន ប្រច័ក្រ អាយុ២៣ឆ្នាំ ជាមន្ត្រីប៉ូលិស រស់នៅសង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ ក្រុងភ្នំពេញ បានឱ្យដឹងថាចៅសង្កាត់ដែលត្រូវបោះឆ្នោតឱ្យជាចៅសង្កាត់ដែលបម្រើសេវាដល់ប្រជាពលរដ្ឋ ដោយមិនគិតពីពេលវេលា មិនប្រកាន់វណ្ណៈ ឬបក្សពួក។
លោក ផានិត្យ អាយុ២៧ឆ្នាំ ថ្លែងនៅក្នុងមណ្ឌលបោះឆ្នោតក្នុងសង្កាត់ទួលតាឯកថា មេឃុំជាប់ឆ្នោតគួរផ្តល់ភាពកក់ក្តៅបន្ថែមទៀត ដល់ពលរដ្ឋរស់នៅតាមភូមិឃុំ ជុំវិញការផ្តល់សេវារដ្ឋបាលនានា។
ដំណើរការនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះត្រូវបានបិទបញ្ចប់នៅរសៀលម៉ោង ៣ ថ្ងៃអាទិត្យនេះ។ មន្ត្រីនៅការិយាល័យរៀបចំការបោះឆ្នោត បានបើកហិបឆ្នោត ហើយរៀបចំរាប់សន្លឹកឆ្នោត និងបន្តការងាររាប់សន្លឹកឆ្នោតនៅមណ្ឌលមួយបោះឆ្នោតមួយ នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
លោក មុត ចន្ថា បានប្រាប់វីអូអេ តាមសារអេឡិចត្រូនិចថា៖ «ឯកឧត្តម កឹម សុខា មិនអញ្ជើញទៅបោះឆ្នោតទេ ព្រោះវាមិនមានជម្រើសសម្រាប់លោក ដើម្បីជ្រើសរើស»។
នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនានេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់អាណត្តិទី៥ ដែលមានគណបក្សចំនួន ១៧ ចូលរួមប្រកួត។ នៅក្នុងខេត្តបាត់ដំបង មាន ១០៣ ឃុំសង្កាត់ ហើយប្រជាពលរដ្ឋ បាននាំគ្នាមកបោះឆ្នោត ដោយទឹកមុខញញឹមញញែម៕
នៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គេឃើញប្រជាពលរដ្ឋជាច្រើនបានចេញទៅបោះឆ្នោតទាំងព្រឹកព្រលឹម សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដែលមានគណបក្សនយោបាយសរុបចំនួន ១៧ ចូលរួមប្រកួតប្រជែង។
ពលរដ្ឋជាច្រើននាក់នៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានចេញទៅបោះឆ្នោតទាំងព្រឹកព្រលឹម សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។
អ្នកយកព័ត៌មានរបស់វីអូអេបានតាមដានការបោះឆ្នោតនៅសង្កាត់ចំនួនបីក្នុងរាជធានីភ្នំពេញ គឺសង្កាត់បឹងព្រលឹតក្នុងខណ្ឌ ៧ មករា សង្កាត់ផ្សារថ្មីទី១ និងសង្កាត់ផ្សារកណ្តាលទី២ ក្នុងខណ្ឌដូនពេញ។
ពលរដ្ឋជាច្រើននាក់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចេញទៅបោះឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ អ្នកបោះឆ្នោតមួយចំនួនដែលវីអូអេបានសម្ភាសន៍ បានឲ្យដឹងថា ពួកគេរីករាយនឹងចូលរួមការបោះឆ្នោតលើកនេះ ដែលមានការរៀបចំឡើងដោយមានរបៀបរៀបរយ។
ព័ត៌មានផ្សេងទៀត