ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ គណបក្ស​កែទម្រង់​កម្ពុជា​ថា ​ការ​បែកខ្ញែក​សំឡេង​ក្រុម​មន្ត្រី​អតីត​​បក្ស​ប្រឆាំង ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សំឡេង​អ្នក​គាំទ្រ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ ​គណបក្ស​កែទម្រង់​​កម្ពុជា​​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ក្នុង​ឃុំ​សង្កាត់​ចំនួន​ ៥៩​ ​ក្នុង​ចំណោម​ឃុំ​សង្កាត់​ទាំង ​១.៦៥២។ គណបក្ស​​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​កញ្ញា​ឆ្នាំ​២០២១​ ដោយ​ក្រុម​មន្ត្រី​មួយ​ចំនួន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ នាង​ ធីតា ​វីន ​បាន​សម្ភាសន៍​លោក ​អ៊ូ​ ច័ន្ទរ័ត្ន ​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​ ស្តី​អំពី​ដំណើរការ​ជុំវិញ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ។ លោក​ អ៊ូ​ ច័ន្ទរ័ត្ន​ បាន​ឱ្យ​ដឹង​ថា ​ការ​បែកខ្ញែក​សំឡេង​ក្រុម​មន្ត្រី​អតីត​គណបក្ស​ប្រឆាំង​បាន​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការ​ទទួល​សំឡេងគាំ​ទ្រ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ។ សូម​លោក​អ្នក​នាង​ស្តាប់​កិច្ច​សម្ភាសន៍​នេះ​ដូច​ត​ទៅ៖

XS
SM
MD
LG