លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គ.ជ.ប ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថាក្នុងចំណោមបណ្តឹងសរុបទាំង៥២ ភាគច្រើនគឺប្តឹងដោយមន្រ្តីគណបក្សប្រជាជនកម្ពុជា ហើយវាពាក់ព័ន្ធនឹងទំនាស់ពាក្យសម្តីប្រមាថមើលងាយគ្នា។
ទាំងនេះជាបញ្ហាខ្លះៗក្នុងចំណោមបញ្ហាជាច្រើនទៀតដែលប្រជាពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញបានលើកឡើង និងចង់ឲ្យមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពជាងមុន ខណៈដែលកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
អ្នកស្រី រស់ មុំ បានប្រាប់អ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញ ថា ទំនាស់ដីធ្លីជាបញ្ហាចម្បងដែលត្រូវដោះស្រាយមុនគេ បើសិនអ្នកស្រីជាប់ជាមេឃុំ។
លោក តុល ប្រាសាទ បានប្រាប់អ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញ ថា ការបម្រើសេវាសាធារណៈ និងការអភិវឌ្ឍផ្សេងៗនៅក្នុងសង្កាត់ព្រែកហូរ នៅមានចំនុចខ្វះខាតច្រើន។
គ.ជ.បបានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃអាទិត្យនេះ ហើយអ្នកដែលបាត់អត្តសញ្ញាណប័ណ្ណអាចស្នើសុំលិខិតបញ្ជាក់ពីអាជ្ញាធររៀបចំការបោះឆ្នោត ដើម្បីអាចបោះឆ្នោតបាន។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់គ.ជ.ប ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។
លោក យី សីហា បានឲ្យដឹងថា ការផ្តល់សេវាសាធារណៈ គ្រឿងញៀន សន្តិសុខសង្គម ផ្លូវថ្នល់ តម្រូវការសុខាភិបាល ការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ គឺជាកិច្ចការចម្បងដែលត្រូវកែប្រែជាចាំបាច់នៅក្នុងឃុំសូភាស ខេត្តកំពង់ចាម។
លោក ប៉ុល ហំម ប្រធានគណបក្សកែទម្រង់កម្ពុជា បានអះអាងថា គណបក្សកាន់អំណាចកំពុងដឹកនាំប្រទេសដោយជិះសេះលែងដៃ ដោយកាន់កាប់អាសនៈទាំងអស់នៅក្នុងសភា និងអាសនៈស្ទើរតែទាំងអស់នៅក្នុងឃុំសង្កាត់យក ដែលកំពុងធ្វើឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សអាចនឹងសាបសូន្យនៅកម្ពុជា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យអ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញ ថា ការរីកចម្រើនថ្នាក់មូលដ្ឋានគឺជាបង្អែកដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស។
កាលពីថ្ងៃអាទិត្យ គណបក្សកម្ពុជានិយមដែលមានរូបសញ្ញាឥន្ទ្រី របស់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោតលើកទី១របស់ខ្លួនក្នុងរាជធានីភ្នំពេញ ដោយបក្សនេះរំពឹងថានឹងទទួលបានតំណែងជាមេឃុំក្នុងការបម្រើប្រជាពលរដ្ឋ។
លោក ស ខេង បានថ្លែងថា ប្រជាពលរដ្ឋដែលទៅបោះឆ្នោត បើទោះមកពីគណបក្សណាក៏ដោយ សុទ្ធតែជាប្រជាពលរដ្ឋ ដែលអាជ្ញាធរមូលដ្ឋានត្រូវបម្រើសេវាដល់ពួកគាត់ ដោយមិនមានការរើសអើង។
ស្របពេលស្ថាប័នរៀបចំការបោះឆ្នោតជាតិប្រកាសថា ការឃោសនាបោះឆ្នោតបានប្រព្រឹត្តទៅដោយសន្តិវិធី ក្រុមអ្នកជំនាញការបោះឆ្នោតជំរុញឱ្យស្ថាប័នទទួលបន្ទុករៀបការបោះឆ្នោតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធនឹងការឃោសនានិងការបោះឆ្នោត។
ក្រុមអ្នកគាំទ្ររបស់គណបក្សកម្ពុជានិយម រំពឹងថា គណបក្សដែលបង្កើតឡើងដោយអតីតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ នឹងទទួលបានតំណែងចៅសង្កាត់ និងមេឃុំនៅតាមឃុំសង្កាត់ដែលគណបក្សនេះឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២នេះ។
ព័ត៌មានផ្សេងទៀត