រដ្ឋាភិបាលរុស្ស៊ីបានស្វាគមន៍អ្វីដែលខ្លួនហៅនៅថ្ងៃអង្គារនេះថាជាជំហរ «មានតុល្យភាពជាងមុន» របស់សហរដ្ឋអាមេរិកលើអ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិកបានជំរុញឲ្យមានការគាំទ្រលើសេចក្ដីសម្រេច «មាគ៌ាដើម្បីសន្តិភាព»
រុស្ស៊ីថាខ្លួននឹងបញ្ឈប់សង្គ្រាមនេះក្នុងករណីណាដែលកិច្ចព្រមព្រៀងមួយអាចសម្រេចបានដែល «ត្រូវនឹង» ផលប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ និងបានចោទអឺរ៉ុបថាចង់ពន្យារពេលសង្គ្រាមនេះ។
សេចក្តីសម្រេចដែលព្រាងដោយសហរដ្ឋអាមេរិក និងមួយទៀតព្រាងដោយអ៊ុយក្រែន និងគាំទ្រដោយសហភាពអឺរ៉ុប ដែលអំពាវនាវឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ត្រូវបានកំណត់យកមកបោះឆ្នោតនៅថ្ងៃចន្ទនេះ នៅអង្គការសហប្រជាជាតិ។
ទីប្រឹក្សាកំពូលនានារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្កើនការវាយប្រហារដោយពាក្យសម្តីលើមេដឹកនាំអ៊ុយក្រែនក្នុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានហៅប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថាជា «ជនផ្តាច់ការ»។
ប្រភពពីមន្ត្រីបារាំងដែលជិតស្និទ្ធនឹងការពិ ភាក្សាបានបញ្ជាក់មួយផ្នែកពីសេចក្តីរាយការណ៍ទាំងនោះដោយនិយាយថាបារាំងបានធ្វើការជាមួយប្រទេសនានានៅអឺរ៉ុបដើម្បីធ្វើឱ្យប្រាកដពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែននៅក្នុងពេលមានកិច្ចព្រមព្រៀងឈប់បាញ់គ្នា។
បន្ទាប់ពីលោក Kellogg បានជួបជាមួយលោកប្រធានាធិបតី Zelenskyy ឥស្សរជនទាំងពីរត្រូវគេរំពឹងថានឹងធ្វើសន្និសីទកាសែត ក៏ប៉ុន្តែ ភាគីអ៊ុយក្រែននិយាយថាភាគីអាមេរិ កាំងបានស្នើឱ្យលុបចោលសន្និសីទនោះ។
ក៏ប៉ុន្តែ លោក Putinបានបន្ថែមទៀតថា«វាមិនអាចទៅរួចទេដើម្បីដោះស្រាយបញ្ហាជាច្រើននោះ រួមទាំងវិបត្តិអ៊ុយក្រែន ដោយមិនមានការបង្កើនកម្រិតនៃការទុកចិត្តរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកនោះ»។
លោក Kellogg បានប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុងកៀវថា លោកមកអ៊ុយក្រែនដើម្បី «ស្ដាប់» អំពីក្ដីបារម្ភរបស់ថ្នាក់ដឹកនាំអ៊ុយក្រែន និងត្រឡប់ទៅសហរដ្ឋអាមេរិកវិញដើម្បីប្រឹក្សាយោបល់ជាមួយនឹងលោកប្រធានាធិបតី Donald Trump។
លោក Rubio បានប្រសាសន៍ទៀតថាលោកជឿថារដ្ឋាភិបាលក្រុងមូស្គូមានឆន្ទៈចូលរួមក្នុង«ដំណើរការដ៏ហ្មត់ចត់នេះ»ដើម្បីបញ្ចប់សង្គ្រាម។
ថ្នាក់ដឹកនាំអ៊ុយក្រែនបាននិយាយថាពួកគេមិនត្រូវបានអញ្ជើញឲ្យចូលរួមនោះទេ។
ក្នុងវ័យ ២៣ ឆ្នាំ អតីតយុទ្ធជនអាមេរិកគឺលោក Manus McCaffery បានស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ជាមួយនឹងការជំរុញដោយរដ្ឋបាលសហរដ្ឋអាមេរិកថ្មីឱ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ជនជាតិអ៊ុយក្រែនជាច្រើនក្នុងចំណោមមនុស្ស៣លាន៥សែននាក់ដែលត្រូវបានផ្លាស់ទីលំនៅកំពុងវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។
ព័ត៌មានផ្សេងទៀត