ទីប្រឹក្សាកំពូលនានារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្កើនការវាយប្រហារដោយពាក្យសម្តីលើមេដឹកនាំអ៊ុយក្រែនក្នុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានហៅប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថាជា «ជនផ្តាច់ការ»។
ប្រភពពីមន្ត្រីបារាំងដែលជិតស្និទ្ធនឹងការពិ ភាក្សាបានបញ្ជាក់មួយផ្នែកពីសេចក្តីរាយការណ៍ទាំងនោះដោយនិយាយថាបារាំងបានធ្វើការជាមួយប្រទេសនានានៅអឺរ៉ុបដើម្បីធ្វើឱ្យប្រាកដពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែននៅក្នុងពេលមានកិច្ចព្រមព្រៀងឈប់បាញ់គ្នា។
បន្ទាប់ពីលោក Kellogg បានជួបជាមួយលោកប្រធានាធិបតី Zelenskyy ឥស្សរជនទាំងពីរត្រូវគេរំពឹងថានឹងធ្វើសន្និសីទកាសែត ក៏ប៉ុន្តែ ភាគីអ៊ុយក្រែននិយាយថាភាគីអាមេរិ កាំងបានស្នើឱ្យលុបចោលសន្និសីទនោះ។
ក៏ប៉ុន្តែ លោក Putinបានបន្ថែមទៀតថា«វាមិនអាចទៅរួចទេដើម្បីដោះស្រាយបញ្ហាជាច្រើននោះ រួមទាំងវិបត្តិអ៊ុយក្រែន ដោយមិនមានការបង្កើនកម្រិតនៃការទុកចិត្តរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកនោះ»។
លោក Kellogg បានប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុងកៀវថា លោកមកអ៊ុយក្រែនដើម្បី «ស្ដាប់» អំពីក្ដីបារម្ភរបស់ថ្នាក់ដឹកនាំអ៊ុយក្រែន និងត្រឡប់ទៅសហរដ្ឋអាមេរិកវិញដើម្បីប្រឹក្សាយោបល់ជាមួយនឹងលោកប្រធានាធិបតី Donald Trump។
លោក Rubio បានប្រសាសន៍ទៀតថាលោកជឿថារដ្ឋាភិបាលក្រុងមូស្គូមានឆន្ទៈចូលរួមក្នុង«ដំណើរការដ៏ហ្មត់ចត់នេះ»ដើម្បីបញ្ចប់សង្គ្រាម។
ថ្នាក់ដឹកនាំអ៊ុយក្រែនបាននិយាយថាពួកគេមិនត្រូវបានអញ្ជើញឲ្យចូលរួមនោះទេ។
ក្នុងវ័យ ២៣ ឆ្នាំ អតីតយុទ្ធជនអាមេរិកគឺលោក Manus McCaffery បានស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ជាមួយនឹងការជំរុញដោយរដ្ឋបាលសហរដ្ឋអាមេរិកថ្មីឱ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ជនជាតិអ៊ុយក្រែនជាច្រើនក្នុងចំណោមមនុស្ស៣លាន៥សែននាក់ដែលត្រូវបានផ្លាស់ទីលំនៅកំពុងវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។
នៅក្នុងតំបន់ Belgorod លោកអភិបាល Vyacheslav Gladkov បាននិយាយថា ការវាយប្រហាររបស់ដ្រូនមួយបានត្រូវចំរថយន្តមួយគ្រឿងដែលធ្វើឱ្យស្ត្រីម្នាក់រងរបួស។ លោក Gladkov បាននិយាយទៀតថា ការវាយប្រហាររបស់អ៊ុយក្រែនក៏បានធ្វើឱ្យខូចខាតផ្ទះ៦ខ្នងដែរ។
លោកប្រធានាធិបតី Joe Biden ថ្លែងថា ការដឹកនាំដ៏ខ្លាំងក្លាក្រោមរដ្ឋបាលរបស់លោក«គឺជាមូលដ្ឋាន»សម្រាប់រដ្ឋបាលលោក Trump។ លោកបានថ្លែងថា ការគាំទ្ររបស់អាមេរិកនឹងជួយអ៊ុយក្រែនចរចាបញ្ចប់សង្គ្រាមជិត៣ឆ្នាំដែលប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។
អង់គ្លេសបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នូវសិទ្ធិសញ្ញាមួយជាមួយអ៊ុយក្រែនដែលរួមមានទាំងកិច្ចសហប្រតិបត្តិការយោធា ភាពជាដៃគូផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងកិច្ចព្រមព្រៀងមួយដើម្បីតាមដានធុញ្ញជាតិអ៊ុយក្រែនដែលត្រូវបានលួច។
ព័ត៌មានផ្សេងទៀត