អ្នកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមានបាននិយាយថា«យើងខិតកាន់តែជិតសម្រេចបានកិច្ចព្រមព្រៀងគ្នាហើយ»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា លោកនឹងសុខចិត្តចុះចេញពីតំណែងដើម្បីទទួលបានសន្តិភាព។
មន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក(ដ្រូន)របស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងពីរនាក់ទៀតរងរបួសនៅក្នុងតំបន់កៀវ។
នៅភូមិ Makiv នៅភាគខាងលិចអ៊ុយក្រែនកំពុងប្រឈមនឹងអវត្តមានមនុស្សប្រុស។ ពួកគេជាច្រើនបើមិនភៀសខ្លួន ក៏កំពុងប្រយុទ្ធ ឬបានស្លាប់ក្នុងការប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។
ខណៈពលរដ្ឋអ៊ុយក្រែនភាគច្រើនគាំទ្រឱ្យមានកិច្ចចរចាសន្តិភាព ពួកគេជាច្រើនទទូចឱ្យមានការស្រុះស្រួលគ្នាទៅតាមលក្ខខណ្ឌរបស់អ៊ុយក្រែន។
រដ្ឋាភិបាលរុស្ស៊ីបានស្វាគមន៍អ្វីដែលខ្លួនហៅនៅថ្ងៃអង្គារនេះថាជាជំហរ «មានតុល្យភាពជាងមុន» របស់សហរដ្ឋអាមេរិកលើអ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិកបានជំរុញឲ្យមានការគាំទ្រលើសេចក្ដីសម្រេច «មាគ៌ាដើម្បីសន្តិភាព»
រុស្ស៊ីថាខ្លួននឹងបញ្ឈប់សង្គ្រាមនេះក្នុងករណីណាដែលកិច្ចព្រមព្រៀងមួយអាចសម្រេចបានដែល «ត្រូវនឹង» ផលប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ និងបានចោទអឺរ៉ុបថាចង់ពន្យារពេលសង្គ្រាមនេះ។
សេចក្តីសម្រេចដែលព្រាងដោយសហរដ្ឋអាមេរិក និងមួយទៀតព្រាងដោយអ៊ុយក្រែន និងគាំទ្រដោយសហភាពអឺរ៉ុប ដែលអំពាវនាវឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ត្រូវបានកំណត់យកមកបោះឆ្នោតនៅថ្ងៃចន្ទនេះ នៅអង្គការសហប្រជាជាតិ។
ទីប្រឹក្សាកំពូលនានារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្កើនការវាយប្រហារដោយពាក្យសម្តីលើមេដឹកនាំអ៊ុយក្រែនក្នុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានហៅប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថាជា «ជនផ្តាច់ការ»។
ប្រភពពីមន្ត្រីបារាំងដែលជិតស្និទ្ធនឹងការពិ ភាក្សាបានបញ្ជាក់មួយផ្នែកពីសេចក្តីរាយការណ៍ទាំងនោះដោយនិយាយថាបារាំងបានធ្វើការជាមួយប្រទេសនានានៅអឺរ៉ុបដើម្បីធ្វើឱ្យប្រាកដពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែននៅក្នុងពេលមានកិច្ចព្រមព្រៀងឈប់បាញ់គ្នា។
បន្ទាប់ពីលោក Kellogg បានជួបជាមួយលោកប្រធានាធិបតី Zelenskyy ឥស្សរជនទាំងពីរត្រូវគេរំពឹងថានឹងធ្វើសន្និសីទកាសែត ក៏ប៉ុន្តែ ភាគីអ៊ុយក្រែននិយាយថាភាគីអាមេរិ កាំងបានស្នើឱ្យលុបចោលសន្និសីទនោះ។
ក៏ប៉ុន្តែ លោក Putinបានបន្ថែមទៀតថា«វាមិនអាចទៅរួចទេដើម្បីដោះស្រាយបញ្ហាជាច្រើននោះ រួមទាំងវិបត្តិអ៊ុយក្រែន ដោយមិនមានការបង្កើនកម្រិតនៃការទុកចិត្តរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកនោះ»។
ព័ត៌មានផ្សេងទៀត