រដ្ឋ HOUSTON —
សាកសពរបស់លោក George Floyd បានទៅដល់វិហារគ្រិស្តសាសនាមួយកន្លែងក្នុងទីក្រុងHouston រដ្ឋតិកសាស់កាលពីថ្ងៃអង្គារសម្រាប់ពិធីបុណ្យសពនិងពិធីបញ្ចុះសពរបស់លោក ក្រោយមានការកាន់ទុករយៈពេល៦ថ្ងៃចំពោះសពនៃពលរដ្ឋអាមេរិកស្បែកខ្មៅរូបនេះ ដែលការស្លាប់របស់លោកក្រោមអំពើឃោរឃៅរបស់ប៉ូលិសនិងអយុត្តិធម៌ជាតិសាសន៍បាននាំឲ្យមានការតវ៉ានៅជុំវិញពិភពលោក។
សពរបស់លោក Floyd ដែលបានស្លាប់នៅអាយុ ៤៦ឆ្នាំ នឹងត្រូវបញ្ចុះនៅក្បែរសពរបស់ម្តាយលោកនៅសង្កាត់Pearland ជាយក្រុងHouston ដែលជាក្រុងលោកបានធំដឹងក្តី។ លោក Floyd បានស្រែកដង្ហោយរកម្តាយ ខណៈដែលលោកត្រូវមន្ត្រីប៉ូលិសស្បែកសម្នាក់នៅទីក្រុង Minneapolis យកជង្គង់សង្កត់លើកលោកកាលពីថ្ងៃទី២៥ ខែឧសភានៅមុនលោកបានស្លាប់។
កម្រងរូបភាព៖ ពិធីរំឭកវិញ្ញាណក្ខន្ធលោក George Floyd នៅទីក្រុង Houston រដ្ឋ Texas
1/10
បុរសម្នាក់បានរៀបចំផ្កា មុនពិធីគោរពវិញ្ញាណក្ខន្ធលោក George Floyd នៅព្រះវិហារ Fountain of Praise នៅទីក្រុង Houston រដ្ឋ Texas ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
ផ្សេងទៀត
បិទ
2/10
ពលរដ្ឋ និងក្រុមអតីតសិស្សវិទ្យាល័យ Jack Yates ចូលរួមពិធីអុជទៀន រំឭកវិញ្ញាណក្ខន្ធរបស់លោក George Floyd នៅទីក្រុង Houston រដ្ឋ Texas ថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២០។
ផ្សេងទៀត
បិទ
3/10
ពលរដ្ឋជាច្រើននាក់ បានតម្រង់ជួរដើម្បីចូលគោរពវិញ្ញាណក្ខន្ធលោក George Floyd ដែលបានស្លាប់នៅពេលប៉ូលិសឃាត់ខ្លួនលោក នៅព្រះវិហារ Fountain of Praise ក្នុងទីក្រុង Houston រដ្ឋ Texas ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
ផ្សេងទៀត
បិទ
4/10
ស្ត្រីម្នាក់កាន់ផ្កា ឈរតម្រង់ជួរ ដើម្បីចូលគោរពវិញ្ញាណក្ខន្ធលោក George Floyd ដែលបានស្លាប់នៅពេលប៉ូលិសឃាត់ខ្លួនលោក នៅព្រះវិហារ Fountain of Praise ក្នុងទីក្រុង Houston រដ្ឋ Texas ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
ផ្សេងទៀត
បិទ
5/10
លោក Greg Abbott អភិបាលរដ្ឋ Texas បានចូលគោរពវិញ្ញាណក្ខន្ធលោក George Floyd នៅព្រះវិហារ Fountain of Praise នៅទីក្រុង Houston រដ្ឋ Texas ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
ផ្សេងទៀត
បិទ
6/10
ពលរដ្ឋក្នុងសហគមន៍បានចូលគោរពវិញ្ញាណក្ខន្ធលោក George Floyd ដែលបានស្លាប់នៅពេលប៉ូលិសឃាត់ខ្លួនលោក នៅព្រះវិហារ Fountain of Praise ក្នុងទីក្រុង Houston រដ្ឋ Texas ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
ផ្សេងទៀត
បិទ
7/10
ពលរដ្ឋក្នុងសហគមន៍បានចូលគោរពវិញ្ញាណក្ខន្ធលោក George Floyd ដែលបានស្លាប់នៅពេលប៉ូលិសឃាត់ខ្លួនលោក នៅព្រះវិហារ Fountain of Praise ក្នុងទីក្រុង Houston រដ្ឋ Texas ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
ផ្សេងទៀត
បិទ
8/10
មឈូសរបស់លោក George Floyd ត្រូវបានដឹកចេញពីព្រះវិហារ Fountain of Praise បន្ទាប់ពីពលរដ្ឋ និងមេដឹកនាំក្នុងសហគមន៍ បានចូលគោរពវិញ្ញាណក្ខន្ធលោក George Floyd ដែលបានស្លាប់នៅពេលប៉ូលិសឃាត់ខ្លួនលោក នៅព្រះវិហារ Fountain of Praise ក្នុងទីក្រុង Houston រដ្ឋ Texas ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
ផ្សេងទៀត
បិទ
9/10

10/10

Previous slide
Next slide
កាលពីថ្ងៃច័ន្ទមានមនុស្សប្រមាណ៦.០០០ពាន់នាក់បានចូលរួមគោរពវិញ្ញាណក្ខន្ធលោក Floyed នៅទីក្រុង Houston។ នៅចំពោះសពលោកក្នុងម្ឈូសពណ៌មាស អ្នកកាន់ទុកបានពាក់អាវដែលសរសេរអក្សរថា «ខ្ញុំដកដង្ហើមមិនរួចទេ» (I can't breathe) ដែលជាសម្តីលោកនៅពេលលោកត្រូវប៉ូលិសសង្តត់កអស់ជិត៩នាទី។
ការស្លាប់របស់លោក Floyd បាននាំឲ្យមានការផ្ទុះបាតុកម្មនិងអំពើហិង្សាមួយចំនួននៅទូទាំងសហរដ្ឋអាមេរិកនិងជុំវិញពិភពលោក និងទាក់ទាញចំណាប់អារម្មណ៍ចំពោះការប្រព្រឹត្តមិនល្អរបស់ស្ថាប័នប៉ូលិសនិងប្រព័ន្ធព្រហ្មទណ្ឌអាមេរិកចំពោះពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក។
មានរឿងជាច្រើនដែលគេមិនបានស្នានទុកជាមុនបានកើតឡើងក្នុង២សប្តាហ៍មកនេះ រួមទាំងគម្រោងដករូបសំណាកចម្រូងចម្រាស់ទាក់ទងនឹងការរើងអើងជាតិសាសន៍និងការជជែកអំពីការរំលាយចោលឬបន្ថយថវិកាសម្រាប់ការិល័យប៉ូលិសមួយចំនួន៕