អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់សន្និសីទព័ត៌មានមួយកាលពីថ្ងៃពុធថា សមត្ថកិច្ចបានឃាត់ខ្លួនទណ្ឌិតជាជនជាតិចិនឈ្មោះ ចិន សិនហាន (CHEN HSIN HAN) និងក្រុមប្រដាប់អាវុធចំនួន៦នាក់ដែលប្រព្រឹត្តអំពើឧក្រិដ្ឋនេះ។
ទោះបីជាមានការខិតខំប្រឹងប្រែងដោយសហរដ្ឋអាមេរិកក្នុងការទប់ស្កាត់ការធ្វើចំណូលស្រុកចូលមកក្នុងសហរដ្ឋអាមេរិកក៏ដោយ ក៏លំហូរជនចំណាកស្រុកពីព្រំដែនភាគខាងជើងនៃប្រទេសម៉ិកស៊ិកនៅតែបន្ត។
បើតាមសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI) ឆ្នាំ២០២២ ប្រទេសកម្ពុជាទទួលបានពិន្ទុ២៤ លើពិន្ទុអតិបរមា១០០ និងជាប់ចំណាត់ថ្នាក់ទី១៥០ ក្នុងចំណោម១៨០ប្រទេស ដែលត្រូវបានដាក់បញ្ចូលនៅក្នុងសន្ទស្សន៍។
ក្នុងករណីរំដោះអ្នកទោសជាជនជាតិចិនម្នាក់នៅខេត្តសៀមរាប អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់បន្ថែមទៀត គិតត្រឹមថ្ងៃចន្ទនេះ។ ការណ៍នេះនាំឱ្យចំនួនជនសង្ស័យក្នុងករណីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនផងនោះកើនដល់៨នាក់។ នេះបើតាមមន្ត្រីជាន់ខ្ពស់នគរបាលជាតិទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សវនា ប្រាប់វីអូអេថា មកទល់ពេលនេះ កម្លាំងសមត្ថកិច្ចចាប់បានក្រុមអ្នកពាក់ព័ន្ធចំនួន ៦ នាក់ ហើយសមត្ថកិច្ចកំពុងតែបន្តស៊ើបអង្កេតទៀត។
អ្នកទាំង ៣ ដែលកាន់លិខិតឆ្លងដែនខ្មែរនោះ ត្រូវបានកំណត់អត្តសញ្ញាណជាឈ្មោះ ហើយពួកគេបានទទួលសញ្ជាតិខ្មែរចន្លោះឆ្នាំ ២០១៨ និងឆ្នាំ ២០១៩។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វាន់ជើងឯករវាងអេស្ប៉ាញនិងអង់គ្លេស នឹងត្រូវប្រព្រឹត្តទៅនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃអាទិត្យនេះ។
បើតាមសារព័ត៌មាន Freshnews ក្រុមខ្មាន់កាំភ្លើងបានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពាក់ផ្លាកលេខភ្នំពេញ2AA-4315 ហើយគេចខ្លួនបាត់ ប៉ុន្តែសមត្ថកិច្ចបានប្រទះឃើញរថយន្ត និងអាវុធដែលក្រុមឧក្រិដ្ឋជនយកទៅប្លុងចោល។
ពួកអ្នកវិភាគនិយាយថា ការផ្លាស់ប្តូរគោលនយោបាយអន្តរជាតិរបស់អូស្ត្រាលីជាការឆ្លើយតបដល់មហិច្ឆតាសន្តិសុខរបស់ចិននៅក្នុងតំបន់។ វាជាការផ្លាស់ប្តូរដ៏សំខាន់លើកទី១ដល់កម្មវិធីជំនួយបរទេសរបស់រដ្ឋាភិបាលក្រុងកង់បេរ៉ានៅក្នុងរយៈពេលជាង១ទសវត្សរ៍នេះ។
អគ្គិភ័យនៅឯស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងតំបន់ Dagestan ភាគខាងត្បូងប្រទេសរុស្ស៊ីកាលពីយប់ថ្ងៃចន្ទបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏៣០នាក់ដែររួមទាំងកូនក្មេង៣នាក់ផង។ នេះបើតាមក្រសួងសេវាកម្មសង្គ្រោះបន្ទាន់របស់រុស្ស៊ីនៅថ្ងៃអង្គារនេះ។
មេដឹកនាំសហជីពជំរុញឱ្យមានដំណោះស្រាយដល់ក្រុមសហជីពនៃក្រុមហ៊ុនដឹកអ្នកដំណើរចាយអិន អាយប៊ីស ដែលត្រូវបានបញ្ឈប់ពីការងារតាំងពីឆ្នាំ២០២០មក ពោលគឺក្រោយការបង្កើតសហជីពឯករាជ្យមួយនៅក្នុងក្រុមហ៊ុននោះ។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន ថ្លែងថា អាជ្ញាធរពាព័ន្ធ ត្រូវយកចិត្តទុកដាក់អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងផ្តន្ទាទោសមន្ត្រីនគរបាលដែលប្រើប្រាស់ហិង្សាវាយដំប្រជាពលរដ្ឋ។
ព័ត៌មានផ្សេងទៀត
No media source currently available