ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គិភ័យ​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​សម្លាប់​មនុស្ស​៣០​នាក់​និង​របួស​រាប់សិប​នាក់


ក្នុង​រូបភាព​នេះ​ដកស្រង់​ពី​វីដេអូ​ផ្តល់​ដោយ​សេវា​សារព័ត៌មាន​របស់​ក្រសួង​ស្ថានការណ៍​គ្រាអាសន្ន​របស់​រុស្ស៊ី បង្ហាញពី​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ពន្លត់​ភ្លើង​នៅ​ស្ថានីយ​ប្រេង​មួយ​នៅ​ផ្លូវ​ក្បែរ​រដ្ឋធានី Makhachkala នៃ​តំបន់ Dagestan ប្រទេស​រុស្សី កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។
ក្នុង​រូបភាព​នេះ​ដកស្រង់​ពី​វីដេអូ​ផ្តល់​ដោយ​សេវា​សារព័ត៌មាន​របស់​ក្រសួង​ស្ថានការណ៍​គ្រាអាសន្ន​របស់​រុស្ស៊ី បង្ហាញពី​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ពន្លត់​ភ្លើង​នៅ​ស្ថានីយ​ប្រេង​មួយ​នៅ​ផ្លូវ​ក្បែរ​រដ្ឋធានី Makhachkala នៃ​តំបន់ Dagestan ប្រទេស​រុស្សី កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។

អគ្គិភ័យ​នៅឯ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​កន្លែងក្នុង​តំបន់ Dagestan ភាគ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី​កាលពី​យប់​ថ្ងៃ​ចន្ទ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏៣០នាក់​ដែរ​រួម​ទាំង​កូនក្មេង៣នាក់​ផង។ នេះ​បើ​តាម​ក្រសួង​សេវាកម្ម​សង្គ្រោះបន្ទាន់​របស់​រុស្ស៊ី​នៅ​ថ្ងៃ​អង្គារ​នេះ​ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ពួក​មន្ត្រី​បាន​និយាយ​ថា​ អគ្គិភ័យ​បាន​ចាប់ផ្តើម​នៅឯកន្លែង​ជួសជុល​រថយន្ត​មួយ​នៅ​តាម​ផ្លូវ Highway នៅ​ក្នុង​រដ្ឋធានី Makhachkala នៃ​តំបន់ Dagestan កាលពី​យប់​ថ្ងៃ​ចន្ទ​ ហើយ​បាន​បណ្តាល​ឱ្យ​ផ្ទុះ​នៅពេល​ដែល​វា​បាន​រាលដាល​ទៅកាន់​ស្ថានីយ​ផ្ទុក​ប្រេង​ឥន្ធនៈ​នៅ​ក្បែ​នោះ។

អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់ភ្នែក​ម្នាក់​បាន​និយាយ​ថា «វា​ដូចជា​សង្គ្រាម​នៅ​ទី​នេះ​អ៊ីចឹង»។

រូបភាព​ដែល​ត្រូវ​បាន​ចែករំលែក​ដោយ​ក្រសួង​សេវាកម្ម​សង្គ្រោះបន្ទាន់​បាន​បង្ហាញ​ពី​ពួក​អ្នក​ពន្លត់​អគ្គិភ័យ​ព្យាយាម​ពន្លត់​ភ្លើង​ឆេះ​ដ៏​ខ្លាំង​ក្លា​នៅពេល​ដែល​អណ្តាត​ភ្លើង​បាន​ឡើង​ខ្ពស់​ទៅផ្ទៃ​មេឃ​នៅពេល​យប់។

រូបភាព​ដែល​ចុះផ្សាយ​នៅ​តាម Online បាន​បង្ហាញ​ពី​ការឆេះ​អគារ​មួយ​ជាន់។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទូរទស្សន៍នៃ​ទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

ការឆេះ​នេះ​បាន​ធ្វើ​ឱ្យ​ពួក​អ្នក​ពន្លត់​អគ្គិភ័យ​ចំណាយ​ពេល៣ម៉ោងកន្លះ​ពន្លត់​ភ្លើង​នោះ​ដែល​បាន​រាលដាល​ទៅកាន់​តំបន់​មួយ​ដែល​មាន​ទំហំ ៦០០ ម៉ែត្រ​ការ៉េ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន TASS ដែលបាន​ដក​ស្រង់​សេចក្តីថ្លែងការណ៍​ពី​សេវាកម្ម​សង្គ្រោះ​បន្ទាន់របស់​រុស្ស៊ី៕

XS
SM
MD
LG