ពួកគេក៏បានលើកទឹកចិត្តដល់រដ្ឋាភិបាលឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជា ឱ្យបើកទូលាយនូវលំហសេរីភាពដល់ពលរដ្ឋក្នុងការចូលរួម និងតាមដានកិច្ចការនយោបាយផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅកម្ពុជា កើតមានឡើងជាញឹកញាប់ ស្របពេលដែលចំនួនគ្រឿងញៀនដែលចាប់បានមានការកើនឡើងយ៉ាងច្រើនគួរឱ្យកត់សម្គាល់។
លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀននៅកម្ពុជាក្នុងឆ្នាំនេះ នៅតែមានចំនួនច្រើនដដែល។
ទិន្នន័យថ្មីពីការិយាល័យស្ថិតិអូស្រ្តាលីបង្ហាញថា ពលរដ្ឋមួយចំនួនកំពុងធ្វើការងារពីរ ឬច្រើនជាងនេះ ស្របពេលដែលគ្រួសារនានាកំពុងព្យាយាមទប់ទល់ការកើនឡើងនៃការចំណាយក្នុងការរស់នៅ។
មេដឹកនាំជាស្ត្រីនៃក្រុមកុលសម្ព័ន្ធ Fula ដែលភាគច្រើនជាអ្នកឃ្វាលគោពនេចរនៅទូទាំងតំបន់អាហ្វ្រិកខាងលិចនិងតំបន់ Sahel បាននិយាយថា ស្ត្រីអាចដើរតួនាទីសំខាន់នៅក្នុងការកាត់បន្ថយភាពមិនចុះសម្រុងគ្នាជាយូរមកហើយជាមួយនឹងសហគមន៍កសិករ។
ខណៈការប្រើប្រាស់ប្រព័ន្ធអនឡាញផ្តល់នូវឱកាសទំនាក់ទំនងគ្មានដែនកំណត់ដល់មនុស្សគ្រប់វ័យ កុមារដែលមានកម្រិតនៃការយល់ដឹងតិចតួចអំពីប្រព័ន្ធអនឡាញបានក្លាយជាមុខសញ្ញាដ៏សំខាន់សម្រាប់ជនឆ្លៀតឱកាសកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ។ នេះបើតាមលោក មាស ប៊ុនលី។
កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ មានករណីផ្ទុះគ្រាប់មីន នៅចំណុចភ្នំណងទឹម ភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបណ្តាលឱ្យប្រជាពលរដ្ឋម្នាក់ មានកូនក្នុងបន្ទុកចំនួន៧នាក់ បានរងរបួសជើងធ្ងន់ធ្ងរ។
ការអំពាវនាវនេះ ក្រោយមានអគ្គិសនីឆេះស្លាប់មនុស្ស៨នាក់ក្នុងក្លឹបកម្សាន្ដមួយកន្លែងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យប្រជាពលរដ្ឋងាកមកតាមដានប្រព័ន្ធសង្គម Tik Tok របស់លោក ដើម្បីទទួលបានព័ត៌មានកាន់តែងាយស្រួល ក្រោយលោកឈប់ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានបញ្ជាឱ្យកម្លាំងប្រដាប់អាវុធកម្ពុជាដំឡើងអាវុធធុនធំៗ រួមទាំងដាក់ពង្រាយសំណាញ់មេឃ ដើម្បីបាញ់ទម្លាក់ឧបករណ៍ចាប់រូបភាពពីលើអាកាស ឬហៅថាដ្រូន ដែលបានហោះចូលក្នុងទឹកដីកម្ពុជា។
អាជ្ញាធរកម្ពុជា បានដុតបំផ្លាញ និងកម្ទេចសារធាតុញៀន និងសារធាតុគីមីផ្សំសរុបជាង ៣៤០តោន បន្ទាប់រឹបអូសបានពីក្រុមឧក្រិដ្ឋជនគ្រឿងញៀន ក្នុងឆ្នាំ២០២២។ សកម្មភាពដុតបំផ្លាញធ្វើឡើងនៅក្នុង កោះពេជ្រ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធនេះ។
ក្រោយរកឃើញភាពមិនប្រក្រតីនៃការទូទាត់ចំណាយមូលនិធិសមធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រ ក្រសួងសុខាភិបាលបានព្រមានចាត់វិធានការតឹងរ៉ឹងចំពោះអង្គភាពដែលប្រព្រឹត្តខុសឆ្គង។
ព័ត៌មានផ្សេងទៀត
No media source currently available