ពលរដ្ឋអាមេរិកាំងរាប់លាននាក់បានតាមដានសវនាការរបស់សភាតំណាងរាស្ត្រអាមេរិកលើករណីស៊ើបអង្កេតចោទប្រកាន់ទម្លាក់ប្រធានាធិបតីចេញពីតំណែង។ អ្នកបោះឆ្នោតមួយចំនួនគាំទ្រដំណើរការស៊ើបអង្កេតនេះហើយមួយចំនួនទៀតយល់ស្របជាមួយនឹងលោក Trump ថាដំណើរការនេះគឺជាហេតុផលនយោបាយតែប៉ុណ្ណោះ។
អតីតឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំប្រទេសអ៊ុយក្រែននិយាយថា មន្ត្រីការទូតអាមេរិកាំង ជារឿយៗប្រថុយគ្រោះថ្នាក់ ដោយជឿថារដ្ឋាភិបាលនឹងការពារពួកគេ ប្រសិនបើពួកគេជួបបញ្ហាអ្វីមួយ ប៉ុន្តែ អ្នកស្រីថា ការយល់បែបនេះគឺមិនត្រឹមត្រូវទៀតនោះទេ។
ការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ពីតំណែង បានបន្ដដល់ដំណាក់កាលថ្មីមួយកាលពីសប្ដាហ៍មុន ដោយមានការបើកសវនាការសាធារណៈ។
ខណៈដែលសមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យនាំយកសាក្សីមកផ្ដល់សក្ខីកម្មនៅក្នុងសវនាការសាធារណៈស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីពីតំណែង លោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តនិយាយវាយប្រហារទៅលើសាក្សីនិងសមាជិកគណបក្សប្រជាធិបតេយ្យដែលប្រឆាំងនឹងលោក។
គណៈកម្មាធិការស៊ើបការសម្ងាត់នៃសភាសហរដ្ឋអាមេរិកគ្រោងនឹងបើកសវនាការលើករណីស៊ើបអង្កេតបទចោទប្រកាន់ប្រធានាធិបតីនៅថ្ងៃអង្គារនេះ ដោយមានការសាកសួរកស្សិណសាក្សីជាច្រើននាក់ជាជំនួយការកំពូលផ្នែកសន្តិសុខជាតិ។
កាលពីថ្ងៃសៅរ៍ម្សិលមិញ គណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភាសហរដ្ឋអាមេរិក ដែលធ្វើការលើការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង បានផ្សព្វផ្សាយសេចក្ដីលម្អិតនៃសវនាការផ្ដល់សក្ខីកម្មបិទទ្វាររបស់មន្ត្រីពីររូប។
លោក ត្រាំ បានសេរសេរថា៖ «នៅគ្រប់កន្លែងដែល Marie Yovanovitch ទៅស្ថានការណ៍នៅទីទាំងនោះមានភាពអាក្រក់។ លោកស្រីបានចាប់ផ្តើមនៅក្នុងប្រទេសសូម៉ាលី តើស្ថានការណ៍នៅទីនោះបែបណា?»
លោកស្រីថ្លែងថា លោកស្រីមានអារម្មណ៍«រន្ធត់និងតក់ស្លុត» នឹងសម្តីរបស់លោក ត្រាំ ដែលបាននិយាយនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលត្រូវគេបណ្តេញចេញពីតំណែងប្រចាំនៅប្រទេសអ៊ុយក្រែន មានគម្រោងធ្វើជាកសិណសាក្សីនៅថ្ងៃសុក្រនេះនៅឯការស៊ើបអង្កេតប្តឹងទម្លាក់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចេញពីតំណែង។
សក្ខីកម្មមួយថ្ងៃដើម្បីចោទប្រកាន់ដកលោក Trump ចេញពីតំណែងមិនបានប្តូរការយល់ឃើញនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនទេ ដោយក្រុមអ្នករិះគន់លោកជឿជាក់ថាលោកបានរំលោភតំណែងរបស់លោកដោយជំរុញប្រទេសអ៊ុយក្រែន
គណៈកម្មាធិការរដ្ឋសភាដែលរៀបចំសវនាការនេះបានបោះឆ្នោតស្របតាមគោលការណ៍គណបក្សរៀងៗខ្លួនកាលពីថ្ងៃពុធម្សិលមិញ ដើម្បីពន្យារពេលសំណើច្បាប់មួយ ដែលតម្រូវឲ្យមានការចេញដីកាកោះហៅអ្នកលួចបញ្ចេញព័ត៌មានសម្ងាត់មកបង្ហាញខ្លួន។
ការស៊ើបអង្កេតដែលលោក Trump ចង់ឱ្យប្រទេសអ៊ុយក្រែនធ្វើមានឡើងនៅពេលដែលលោកបានផ្អិបការផ្តល់ជំនួយយោធា៣៩១លានដុល្លារដែលរដ្ឋាភិបាលក្រុងកៀវ ចង់បានសម្រាប់ការប្រយុទ្ធប្រឆាំងនឹងពួកទាមទារបំបែករដ្ឋលម្អៀងទៅខាងរុស្សីនៅផ្នែកខាងកើតនៃប្រទេស។
ព័ត៌មានផ្សេងទៀត
No media source currently available