ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​​អ្នក​ជួយ​សង្គ្រោះ​នៅ​ហ្កាហ្សា​ថា​មនុស្ស១៤នាក់​បាន​ត្រូវ​សម្លាប់​​ក្នុង​ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល


សាកសព​ជនរងគ្រោះ​ដែល​ត្រូវបានស​ម្លាប់ដោយការវាយប្រហារពី​អ៊ីស្រាអែលកលាបីថ្ងៃទី៨ មករា ឆ្នាំ២០២៥។
សាកសព​ជនរងគ្រោះ​ដែល​ត្រូវបានស​ម្លាប់ដោយការវាយប្រហារពី​អ៊ីស្រាអែលកលាបីថ្ងៃទី៨ មករា ឆ្នាំ២០២៥។

ទីភ្នាក់ងារ​ស៊ីវិល​របស់​តំបន់​ហ្កាហ្សា​និយាយ​ថា​ការវាយ​ប្រហារ​តាម​អាកាស​ជា​បន្ត​បន្ទាប់​របស់​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ក៏១៤នាក់​កាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នៅ​ក្នុង​ហិង្សា​ថ្មីៗបំផុត​ដែល​បាន​បំផ្លាញ​ទឹក​ដី​ប៉ាឡេស្ទីនដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​រួចហើយ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ទីភ្នាក់ងារ​នោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​មនុស្ស៥នាក់​ត្រូវ​បាន​សម្លាប់​ហើយ​ជា​ច្រើន​នាក់​ទៀត​បាន​រងរបួស​នៅ​ក្នុង​ការវាយ​ប្រហារ​តាម​អាកាស​លើ​ផ្ទះ​មួយ​ខ្នង​របស់​ក្រុម​គ្រួសារ Barghoutនៅ​ក្នុង​សង្កាត់ Zeitun នៃ​ទីក្រុង Gaza City។

មនុស្ស៣នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​មួយ​ទៀត​ដែល​ដៅលើ​ផ្ទះ​មួយ​ខ្នងរបស់​ក្រុម​គ្រួសារ Al-Banna ក្នុង​ទីក្រុង Deir el-Balah​ ភាគ​កណ្តាល។

ទីភ្នាក់ងារ​នោះ​បាន​បន្ថែម​ទៀត​ថា​ការវាយ​ប្រហារ​ក្នុង​ទីក្រុង Gaza City បាន​សម្លាប់​មនុស្ស៥នាក់ ខណៈដែល​ការវាយ​ប្រហារ​លើ​ផ្ទះ​មួយ​ខ្នង​របស់​ក្រុម​គ្រួសារ Weshahក្នុង​ជំរំ​ជនភៀសខ្លួន Al-Bureij បាន​សម្លាប់​កុមារ​ម្នាក់។

អ្នក​កាសែត AFP ក្រោយ​មក​បាន​សង្កេត​ឃើញ​មនុស្សរុករក​កំទិច​បាក់បែក​របស់​ផ្ទះ​នោះ​ដើម្បី​ស្វែង​រក​អ្វី​ដែល​ពួកគេ​អាចរកឃើញ។

ក្រុម​អ្នក​ជួយ​សងគ្រោះ​ក៏​បាន​រកឃើញ​សាក​សព​មនុស្ស៣នាក់​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ការវាយ​ប្រហារ​ដ្រូន​នៅ​ក្នុង​ស្រុក Rafah កាលពី​ថ្ងៃ​អង្គារ។

ការវាយ​ប្រហារ​ថ្មីៗ​បាន​កើត​មាន​ឡើង​នៅពេល​ដែល​ ប្រទេស​កាតា​ អេហ្ស៊ីប​និង​សហរដ្ឋ​អាមេរិក​ដែលបាន​ធ្វើ​ជា​អ្នក​សម្រប​សម្រួលនៃ​ការចរចា​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​នៅ​ក្នុង​ទីក្រុង​ដូហា​ដើម្បី​ឱ្យ​មាន​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បញ្ចប់​ការប្រយុទ្ធ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​និង​ជួយ​ឱ្យ​មាន​ការដោះលែង​ចំណាប់ខ្មាំង។

ក្នុង​អំឡុង​នៃ​ការវាយ​ប្រហារ​ថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំ២០២៣​ដែល​បាន​បណ្តាល​ឱ្យ​មាន
​សង្គ្រាម​នៅ​ក្នុង​តំបន់​ហ្កាហ្សា ពួក​កងជីវពល​ប៉ាឡេស្ទីន​បាន​ចាប់​មនុស្ស២៥១នាក់​ធ្វើ​ចំណាប់ខ្មាំង ដោយពួក​ចំណាប់ខ្មាំង៩៦នាក់​ស្ថិត​នៅ​ក្នុង​តំបន់​ហ្កាហ្សា​នៅ​ឡើយ។​ យោធា​អ៊ីស្រាអែល​និយាយ​ថា​ចំណាប់​ខ្មាំង៣៤នាក់​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ទាំង​នោះ​បាន​ស្លាប់។

ការវាយ​ប្រហារ​របស់ក្រុមហាម៉ាស់ បាន​នាំ​ឱ្យ​មនុស្ស​ស្លាប់១ពាន់២រយ៨នាក់នៅ​ខាង​ភាគី​អ៊ីស្រាអែល ភាគ​ច្រើន​ជា​ជន​ស៊ីវិល។ នេះ​បើ​តាម​តួលេខ​ផ្លូវការរបស់​អ៊ីស្រាអែល៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG