ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សក្ខីកម្ម​លើកទី​មួយ​ដើម្បីដក​លោក Trump ចេញ​ពីតំណែង​មិន​បានប្តូរចិត្ត​​មន្ត្រីនោះទេ​


មន្ត្រី​ការងារ​បរទេស​លោក George Kent(ឆ្វេង)និង​មន្ត្រី​ការទូត​កំពូល​អាមេរិក​ក្នុង​ប្រទេស​អ៊ុយក្រែន​លោក William Taylor ស្បថ​មុន​នឹង​ផ្តល់​ជាសក្ខីកម្ម​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
មន្ត្រី​ការងារ​បរទេស​លោក George Kent(ឆ្វេង)និង​មន្ត្រី​ការទូត​កំពូល​អាមេរិក​ក្នុង​ប្រទេស​អ៊ុយក្រែន​លោក William Taylor ស្បថ​មុន​នឹង​ផ្តល់​ជាសក្ខីកម្ម​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

សក្ខីកម្ម​មួយ​ថ្ងៃដើម្បី​ចោទប្រកាន់ដក​លោក Trump ចេញ​ពីតំណែង​មិន​បានប្តូរការ​យល់ឃើញ​នៅក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ទេ ដោយ​ក្រុម​អ្នក​រិះ​គន់​លោក​ជឿជាក់​ថា​លោកបានរំលោភ​តំណែង​របស់លោក​ដោយ​ជំរុញ​ប្រទេសអ៊ុយក្រែន​ឱ្យ​ធ្វើការ​ស៊ើបអង្កេត​ខាងនយោបាយ​អំពី​ពួកប្រជាធិបតេយ្យនៅ​ក្នុង​ស.រ.អា.​ ហើយសម្ព័ន្ធមិត្ត​របស់លោក​មានមតិ​ថា​លោក​មិនបានធ្វើអ្វីខុស​ទេ។

លោក​ Trump បានប្រកាស​តាម​ Twitter ថា​«ការ​ចោទប្រកាន់​បញ្ឆោត​នេះ​ជា​រឿង​មានពីមុន​អាក្រក់មួយ​និង​ជា​រឿង​អាក្រក់​សម្រាប់ប្រទេស​យើង!»

ក៏ប៉ុន្តែ​លោកស្រី​ Nancy Pelosi ប្រធានសភា​តំណាងរាស្ត្រអាមេរិកាំង​ត្រួតត្រា​ដោយ​ប្រជាធិបតេយ្យបាន​មានប្រសាសន៍​ថា​សកម្មភាព​របស់លោក​ Trump អាចចាត់ទុក​បានថា​ជា​ការ​សូកប៉ាន់--គឺការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ជំនួយយោធា​៣៩១លាន​ដុល្លារដល់ប្រទេស​អ៊ុយក្រែន​នៅ​ពេលលោកជំរុញ​ឱ្យមានការស៊ើបអង្កេតអំពីលោកអតីតអនុប្រធានាធិបតី Joe Biden ដែល​ជា​អ្នក​ប្រជែងនឹងលោក​ធំជាងគេ​ខាង​គណបក្សប្រជាធិបតេយ្យនៅ​ក្នុងការបោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.នៅ​ឆ្នាំ២០២០។

លោកស្រី​ Pelosi បានមានប្រសាសន៍នៅក្នុង​សន្និសិទកាសែតមួយ​ថា«ការសូក​ប៉ាន់នេះ​គឺការផ្តល់ឱ្យ​ឬ​ការផ្អិបជំនួយ​យោធាឱ្យ​ដល់អ៊ុយក្រែនជា​ថ្នូរ​នឹង​ការធ្វើ​សេចក្តី​ថ្លែងការណ៍​សាធារណៈ​មួយ​នៃ​ការស៊ើបអង្កេតក្លែងបន្លំអំពី​ការ​បោះឆ្នោត។ នេះ​ជា​ការ​សូកប៉ាន់​ អ្វីដែល​លោក​ប្រធានាធិបតីបានសារភាពថា​ការធ្វើដូច្នេះជា​ការត្រឹមត្រូវ ខ្ញុំនិយាយថា​ការ​ធ្វើដូច្នេះ​ជា​ការ​ខុសទាំងស្រុង។ វា​ជា​ការសូក​ប៉ាន់»៕

XS
SM
MD
LG