ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ចង់ឲ្យប្រធានាធិបតីប្រទេសអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយជាសាធារណៈនូវពាក្យ ៣ ដែលនោះគឺ «ការស៊ើបអង្កេត» «លោក Biden» និង «លោក Clinton»។
បន្ទាប់ពីសវនាការសម្ងាត់អស់រយៈពេលជាច្រើនសប្តាហ៍មក លោក Schiff បានមានប្រសាសន៍ថា ប្រជាពលរដ្ឋអាមេរិកាំង នឹងមានឱកាស«វិនិច្ឆ័យរឿងក្តីនេះ» ប្រឆាំងនឹងលោកប្រធានាធិបតីត្រាំ។
រដ្ឋសភាអាមេរិកបានបោះឆ្នោតកាលពីថ្ងៃទី៣១ ខែតុលា ដើម្បីអនុម័តជាផ្លូវការទៅលើដំណើរការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពីតំណែង។ នេះគឺជាដំណើរវិវត្តលក្ខណៈប្រវត្តិសាស្ត្រមួយ។
លោក Mark Zaid មេធាវីរបស់អ្នកលួចបញ្ចេញព័ត៌មានសម្ងាត់អំពីការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymir Zelenskiy។
លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកាំងបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា លោកស្រីរំពឹងថាសវនាការសាធារណៈនឹងចាប់ផ្តើមធ្វើក្នុងខែនេះអំពីការស៊ើបអង្កេតដោយសភាតំណាងរាស្ត្រដើម្បីចោទប្រកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
មេដឹកនាំព្រឹទ្ធសភាលោក Mitch McConnell ដែលមកពីគណបក្សសាធារណរដ្ឋ បាននិយាយថា សេចក្ដីសម្រេចនេះ «មិនបាន» ផ្ដល់នូវភាពយុត្តិធម៌ និងនីតិវិធីត្រឹមត្រូវនៅក្នុងការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោក Trump ពីតំណែងនោះទេ។
ប្រធានាធិបតីត្រាំបានធ្វើសំណើរនៅពេលជាមួយគ្នាថា លោកបានផ្អាកជំនួយយោធាដែលមានទឹកប្រាក់ ៣៩១លានដុល្លារដល់អ៊ុយក្រែន ដែលរដ្ឋាភិបាលក្រុងកៀវត្រូវការដើម្បីប្រយុទ្ធពួកទាមទារបំបែករដ្ឋដែលគាំទ្រដោយរុស្ស៊ីនៅផ្នែកខាងកើតអ៊ុយក្រែន។
រដ្ឋសភាពេញអង្គរបស់សហរដ្ឋអាមេរិកនឹងបោះឆ្នោតនៅក្នុងសប្ដាហ៍នេះលើការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង ដើម្បីឆ្លើយតបទៅនឹងការអះអាងរបស់សេតវិមានដែលថាការស៊ើបអង្កេតនេះមិនត្រឹមត្រូវតាមច្បាប់។
អតីតអ្នកជំនួយការសន្តិសុខជាតិម្នាក់របស់សេតវិមាន បានបដិសេធកាលពីថ្ងៃចន្ទពុំផ្តល់សក្ខីកម្មនៅក្នុងការស៊ើបអង្កេតការប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យដែលដៅលើលោកប្រធានាធិបតីដូណាល់ ត្រាំ។
សេតវិមានបាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ គាំទ្រខ្លាំងណាស់ដល់ពួកសមាជិកសភាអភិរក្សនិយមខាងគណបក្សសាធារណរដ្ឋ២៤នាក់ដែលបានចូលទាំងទទឹងទទែងទៅអុកឡុកការប្រជុំបិទទ្វារស្តីពីការស៊ើបអង្កេតដើម្បីចោទប្រកាន់លោក។
ការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកដើម្បីស្វែងរកថាតើប្រទេសរុស្ស៊ី បានជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ដែរឬយ៉ាងណានោះ បានប្តូរពីការស៊ើបអង្កេតរដ្ឋបាលទៅជាព្រហ្មទណ្ឌវិញ។
ព័ត៌មានផ្សេងទៀត
No media source currently available