ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួយការ​កំពូល​ផ្នែក​សន្តិសុខជាតិ​នឹង​ចូល​ធ្វើ​សក្ខីកម្ម​នៅក្នុង​សវនាការ​ស៊ើបអង្កេត​លើ​ការ​ចោទ​ប្រកាន់​លោក Trump


អ្នកស្រី Jennifer Williams ជំនួយការ​របស់​អនុប្រធានាធិបតី​លោក Mike Pence អញ្ជើញ​ទៅ​ដល់​វិមានសភា Capitol Hill សម្រាប់​សក្ខីកម្ម​បិទ​ទ្វារ​មួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
អ្នកស្រី Jennifer Williams ជំនួយការ​របស់​អនុប្រធានាធិបតី​លោក Mike Pence អញ្ជើញ​ទៅ​ដល់​វិមានសភា Capitol Hill សម្រាប់​សក្ខីកម្ម​បិទ​ទ្វារ​មួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

គណៈកម្មាធិការ​ស៊ើបការ​សម្ងាត់​នៃ​សភា​សហរដ្ឋអាមេរិក​គ្រោង​នឹង​បើក​សវនាការ​លើ​ករណី​ស៊ើបអង្កេត​បទចោទប្រកាន់​ប្រធានាធិបតី​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​មាន​ការ​សាក​សួរ​កស្សិណ​សាក្សី​ជាច្រើន​នាក់​ជា​ជំនួយការ​កំពូល​ផ្នែក​សន្តិសុខជាតិ​ ដែល​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ​កាល​ពី​ខែកក្កដា​រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump និង​ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយក្រែន​លោក Volodymyr Zelenskiy។

អ្នកស្រី Jennifer Williams ជំនួយការ​របស់​អនុប្រធានាធិបតី​លោក Mike Pence និង​វរសេនីយ៍ទោ Alexander Vindman អ្នកជំនាញ​ការ​ជាន់​ខ្ពស់​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ុយក្រែន​នឹង​ថ្លែង​ទៅ​កាន់​សមាជិកសភា​ក្នុង​សវនាការ​នៅ​ពេលព្រឹក។ អ្នក​ទាំងពីរ​បាន​បង្ហាញ​ក្តី​កង្វល់​អំពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​មេដឹកនាំ​ទាំង​ពីរ ដែល​ជា​ចំណុច​ផ្តោត​សំខាន់​នៅក្នុង​ការស៊ើបអង្កេត​អំពី​កិច្ចប្រឹងប្រែង​របស់​លោក Trump ដើម្បី​ដាក់​សម្ពាធ​លើ​មន្រ្តី​អ៊ុយក្រែន​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​គូប្រជែង​នយោបាយ​របស់​លោក។

សម្រាប់​សវនការ​នៅពេល​រសៀល​ គណៈកម្មាធិការនឹង​បាន​ស្តាប់​ការធ្វើ​សក្ខីកម្ម​ពី​លោក Kurt Volker អតីត​ប្រេសិត​ពិសេស​របស់​សហរដ្ឋអាមេរិក​សម្រាប់​ប្រទេសអ៊ុយក្រែន​ និង​លោក Tim​ Morrison ​អ្នក​ដែល​ធ្លាប់​កាន់​តំណែង​ជា​នាយក​ជាន់​ខ្ពស់​សម្រាប់​កិច្ចការ​អឺរ៉ុប​ និង​រុស្ស៊ី​នៃ​ក្រុមប្រឹក្សា​សន្តិសុខជាតិ​ ដែល​ទើប​លា​ចេញ​ពី​តំណែង​កាល​ពី​ខែមុន៕

XS
SM
MD
LG