ចៅក្រមមួយរូបគ្រោងនឹងចេញសេចក្ដីសម្រេចមួយនៅថ្ងៃចន្ទនេះពាក់ព័ន្ធនឹងពាក្យបណ្ដឹងមួយ ដែលមានបំណងបង្ខំឲ្យអតីតមេធាវីប្រចាំសេតវិមានលោក Don McGahn ផ្ដល់សក្ខីកម្មនៅក្នុងការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បានពង្រឹងការនិយាយអះអាងរបស់លោកដែលថា ការស៊ើបអង្កេតដើម្បីចោទប្រកាន់ដកលោកចេញពីតំណែងជាឧបកថាមួយទៀតនៃរឿងផ្សងព្រេងវែងមួយរបស់ពួកអ្នកប្រឆាំងនឹងលោកខាងនយោបាយដើម្បីរារាំងលោកមិនឱ្យឈ្នះឆ្នោត។
សវនាការសាធារណៈនៅក្នុងការស៊ើបអង្កេតប្តឹងដកប្រធានាធិបតីត្រាំចេញពីតំណែងបានធ្វើឲ្យមានការបែកបាក់យ៉ាងខ្លាំងរវាងពួកគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។
លោក Sondland បានប្រាប់គណៈកម្មាធិការខាងការស៊ើបការសម្ងាត់នៃសភាតំណាងរាស្ត្រអាមេរិកាំងថា ក្រុមអ្នកស៊ើបអង្កេតដើម្បីធ្វើការចោទប្រកាន់ «បានចាត់ទុកបញ្ហាសាំញ៉ាំទាំងនេះនៅក្នុងទម្រង់ជាសំណួរមួយថាៈតើនេះជាការដោះដូរឬទេ? ដូចដែលខ្ញុំបានធ្វើសក្ខីកម្មកាលពីពេលមុនដែរ ចម្លើយគឺបាទ»។
លោកVindman បាននិយាយថា សំណើរបស់លោក ត្រាំ ឲ្យបើកការស៊ើបអង្កេតលើលោក Biden មិនពាក់ព័ន្ធនឹងផលប្រយោជន៍ផ្នែកសន្ដិសុខជាតិរបស់អាមេរិកទាល់តែសោះ ហើយរឿងនោះក៏មិនមែនជាចំណុចដែលលោក Vindman និងមន្ត្រីផ្សេងទៀត បានត្រៀមទុកជាមុនសម្រាប់ឲ្យលោកត្រាំពិភាក្សានោះដែរ។
លោក Sondland មានគម្រោងផ្តល់កសិណសាក្សីនៅព្រឹកថ្ងៃពុធនេះ បន្ទាប់មកលោកស្រី Laura Cooper មន្រ្តីក្រសួងការពារប្រទេសនិងលោក David Hale អនុរដ្ឋមន្រ្តីការបរទេសនៅថ្ងៃពុធពេលថ្ងៃត្រង់។
ពលរដ្ឋអាមេរិកាំងរាប់លាននាក់បានតាមដានសវនាការរបស់សភាតំណាងរាស្ត្រអាមេរិកលើករណីស៊ើបអង្កេតចោទប្រកាន់ទម្លាក់ប្រធានាធិបតីចេញពីតំណែង។ អ្នកបោះឆ្នោតមួយចំនួនគាំទ្រដំណើរការស៊ើបអង្កេតនេះហើយមួយចំនួនទៀតយល់ស្របជាមួយនឹងលោក Trump ថាដំណើរការនេះគឺជាហេតុផលនយោបាយតែប៉ុណ្ណោះ។
អតីតឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំប្រទេសអ៊ុយក្រែននិយាយថា មន្ត្រីការទូតអាមេរិកាំង ជារឿយៗប្រថុយគ្រោះថ្នាក់ ដោយជឿថារដ្ឋាភិបាលនឹងការពារពួកគេ ប្រសិនបើពួកគេជួបបញ្ហាអ្វីមួយ ប៉ុន្តែ អ្នកស្រីថា ការយល់បែបនេះគឺមិនត្រឹមត្រូវទៀតនោះទេ។
ការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ពីតំណែង បានបន្ដដល់ដំណាក់កាលថ្មីមួយកាលពីសប្ដាហ៍មុន ដោយមានការបើកសវនាការសាធារណៈ។
ខណៈដែលសមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យនាំយកសាក្សីមកផ្ដល់សក្ខីកម្មនៅក្នុងសវនាការសាធារណៈស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីពីតំណែង លោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តនិយាយវាយប្រហារទៅលើសាក្សីនិងសមាជិកគណបក្សប្រជាធិបតេយ្យដែលប្រឆាំងនឹងលោក។
គណៈកម្មាធិការស៊ើបការសម្ងាត់នៃសភាសហរដ្ឋអាមេរិកគ្រោងនឹងបើកសវនាការលើករណីស៊ើបអង្កេតបទចោទប្រកាន់ប្រធានាធិបតីនៅថ្ងៃអង្គារនេះ ដោយមានការសាកសួរកស្សិណសាក្សីជាច្រើននាក់ជាជំនួយការកំពូលផ្នែកសន្តិសុខជាតិ។
កាលពីថ្ងៃសៅរ៍ម្សិលមិញ គណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភាសហរដ្ឋអាមេរិក ដែលធ្វើការលើការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង បានផ្សព្វផ្សាយសេចក្ដីលម្អិតនៃសវនាការផ្ដល់សក្ខីកម្មបិទទ្វាររបស់មន្ត្រីពីររូប។
ព័ត៌មានផ្សេងទៀត
No media source currently available