ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅមុន​ថ្ងៃ​បោះឆ្នោត កម្មករ​​រោងចក្រ​ថា​​ប្រាក់​ខែ​ឡើង​មិន​ទាន់​ចំណាយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កម្មករ​រោងចក្រ​ជាច្រើន​នាក់​នៅ​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​រួម​គ្នា​អំពី​បញ្ហា​ចម្បង​ធំ​បង្អស់​របស់​ខ្លួន មុន​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី ៧ ឈាន​មក​ដល់​នៅ​ចុង​សប្តាហ៍​ក្រោយ​នេះ។ ពួកគេ​ថា តម្លៃ​ទំនិញ​ឡើង​ថ្លៃ​បាន​ក្លាយ​ជា​កត្តា​ធ្វើ​ឱ្យ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​កាន់តែ​ខ្សត់ខ្សោយ ស្រប​ពេល​ប្រាក់​បៀវត្សរ៍​អប្បបរមា​មិន​សមាមាត្រ​នឹង​ការ​ចំណាយ​ជា​មធ្យម​ប្រចាំ​ថ្ងៃ​របស់​កម្មករ។ ពួកគេ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី ដែល​នឹង​ត្រូវបាន​កំណត់​ក្រោយ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី ៧ ដែល​អវត្តមាន​គណបក្ស​ប្រជែង​ពិតប្រាកដ​មួយ​នោះ យក​ចិត្ត​ទុក​ដាក់​លើ​ការ​ទប់ទល់​នឹង​តម្លៃ​ទំនិញ​ឡើង​ថ្លៃ សុខុមាលភាព​កម្មករ និង​ប្រាក់​បៀរវត្សរ៍​របស់​ពួកគេ។ អ្នកនាង កាន់ វិច្ឆិកា និង​លោក ពិន​ ស៊ីសុវណ្ណ រាយការណ៍​លម្អិត​ពី​រាជធានី​ភ្នំពេញ៕

XS
SM
MD
LG