ប្រសិនបើសំណើតែងតាំងថ្មីនេះត្រូវបានព្រឹទ្ធសភាសហរដ្ឋអាមេរិកយល់ព្រម នោះលោក W. Patrick Murphy នឹងត្រូវជំនួសលោក William Heidt ឯកអគ្គរដ្ឋទូតបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកដែលត្រូវផុតអាណត្តិនៅពេលឆាប់ៗខាងមុខ។
លោក Randall G. Schriver ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិក បានពោលរិះគន់ការបោះឆ្នោតនៅប្រទេសកម្ពុជាដែលកើតមានឡើងនៅចំកណ្ដាលនៃការបង្ក្រាបខាងនយោបាយដ៏ជ្រាលជ្រៅទៅលើក្រុមជំទាស់ជាមួយនឹងរបបដឹកនាំប្រទេស និងបណ្ដាស្ថាប័នអង្គការសង្គមស៊ីវិល ប្រព័ន្ធឃោសនាផ្សព្វផ្សាយឯករាជ្យនានាដែលមិនចំណុះរដ្ឋអំណាច។
ផ្សាយផ្ទាល់៖ គណបក្សខ្មែរឈប់ក្រ ដែលមាន លោក ក្រវ៉ាញ ដារ៉ន ជាប្រធានបក្ស ប្រតិកម្មមិនទទួលស្គាល់ទៅលើលទ្ធផលបោះឆ្នោត របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ លោក ក្រវ៉ាញ ដារ៉ន ថ្លែងតាមរយៈ វីដេអូ (video conference) ពីក្រៅប្រទេសមកកាន់ទីស្នាក់ការបក្សរបស់ខ្លួននៅរាជធានីភ្នំពេញ។
ផ្សាយផ្ទាល់៖ គណបក្សខ្មែរឈប់ក្ររបស់លោក ក្រវ៉ាញ ដារ៉ន ប្រកាសមិនទទួលស្គាល់លទ្ធផលការបោះឆ្នោត។ ក្រុមការងារ VOA លោក សុខ ខេមរា កញ្ញា ទី អូលីស្សា និងកញ្ញា ខាន់ សុគុំមនោ រាយការណ៍ពីរឿងនេះពីទីស្នាក់ការកណ្តាលរបស់គណបក្សនេះក្នុងរាជធានីភ្នំពេញ៕
នៅព្រឹកថ្ងៃពុធនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកសវនាការជំនុំជម្រះជាសាធារណៈលើសំណុំរឿងលេខ០០១ ដែលបានពិន័យអតីតសមាជិកគណបក្សប្រឆាំងចំនួន៥នាក់ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង។ ក្រោយសវនាការ គ.ជ.ប បានកែប្រែចំណុចមួយចំនួន ដោយបន្ធូរបន្ថយការពិន័យមនុស្សចំនួន២នាក់ និងលើកលែងការពិន័យមនុស្សម្នាក់ទៀត។
បន្ទាប់ពីប្រកាសថាខ្លួនបានចូលគាល់ព្រះមហាក្សត្រដើម្បីសុំកែប្រែកាលបរិច្ឆេទនៃការបង្កើតរដ្ឋាភិបាលថ្មី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះបានប្រកាសពីគម្រោងបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មីនៅដើមខែកញ្ញា ពេលដែលកម្ពុជានឹងអាចឈានទៅរកការគ្រប់គ្រងប្រទេសដោយឯកបក្ស។ អ្នកវិភាគនយោបាយបារម្ភថា ការដឹកនាំប្រទេសដោយមានគណបក្សតែមួយនេះ នឹងអាចធ្វើឲ្យកម្ពុជាកាន់តែប្រឈមនឹងសម្ពាធពីបរទេស។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានសម្រេចផាកពិន័យ មនុស្ស៣នាក់នូវទឹកប្រាក់ចំនួនពី ៥លាន ទៅ១០លានរៀល ដែលគាំទ្រគណបក្សជំទាស់ពីបទចោទថា ពួកគេបានធ្វើយុទ្ធនាការម្រាមដៃស្អាតឬពហិការរារាំងអ្នកបោះឆ្នោត មិនឲ្យទៅចូលរួមបោះឆ្នោត។
អ្នកស្រាវជ្រាវខាងហិរញ្ញវត្ថុដែលបានរកឃើញថាលទ្ធផលពីការបោះឆ្នោតថ្ងៃទី២៩កក្កដា បាននាំមកឲ្យកម្ពុជានូវហានិភ័យនៃការបាត់បង់ការទ្រទ្រង់ខាងហិរញ្ញវត្ថុពីអន្តជាតិ ជាពិសេសពីប្រទេសនៅបស្ចិមលោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្បថថាឲ្យលោកស្លាប់ បើសិនជាលទ្ធផលនៃចំនួនប្រជាពលរដ្ឋចេញទៅបោះឆ្នោត ជាលទ្ធផលក្លែងក្លាយ។ លោក សម រង្ស៊ី ក៏បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក ឆ្លើយតបនឹងការបបួលស្បថរបស់លោក ហ៊ុន សែន ថា ជាវិធីឃ្លាតឆ្ងាយពីវិទ្យាសាស្ត្រ និងបច្ចេកទេសជាក់ស្តែង។
មួយសប្ដាហ៍ក្រោយការបោះឆ្នោតនៅកម្ពុជាដែលមិនមានវត្តមានគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្គ្រោះជាតិ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បានហៅការបោះឆ្នោតមួយនេះថា«ជាការខកចិត្ត»។
លោក Taro Kono រដ្ឋមន្ត្រីការបរទេសជប៉ុន ត្រូវបានដកស្រង់សម្ដីថា៖ «ខ្ញុំបានប្រាប់លោក ប្រាក់ សុខុន ថាលទ្ធផលបោះឆ្នោត គឺជាការខកចិត្តមួយតាមផ្លូវច្រើនយ៉ាង ខណៈសន្លឹកឆ្នោតជាច្រើនត្រូវបានចាត់ទុកថាមិនបានការ បើទោះជាប្រទេសជប៉ុន បានផ្ដល់ការគាំទ្ររបស់ខ្លួន ដើម្បីធានាថាការបោះឆ្នោតបង្ហាញពីឆន្ទៈរបស់អ្នកបោះឆ្នោតក៏ដោយ»។
ព័ត៌មានផ្សេងទៀត
No media source currently available