បទសម្ភាសន៍៖ ទោះលោកហ៊ុន សែនថាបង្កើតសភានិងរដ្ឋាភិបាលថ្មីនៅដើមខែកញ្ញា តែមន្ត្រីគ.ជ.បថាខ្លួនរង់ចាំមើលបណ្តឹងសិន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានសម្រេចផាកពិន័យ មនុស្ស៣នាក់នូវទឹកប្រាក់ចំនួនពី ៥លាន ទៅ១០លានរៀល ដែលគាំទ្រគណបក្សជំទាស់ពីបទចោទថា ពួកគេបានធ្វើយុទ្ធនាការម្រាមដៃស្អាតឬពហិការរារាំងអ្នកបោះឆ្នោត មិនឲ្យទៅចូលរួមបោះឆ្នោត។ ជាមួយគ្នានេះដែរ មន្ត្រីគជបមិនអាចបញ្ជាក់បានថា តើនឹងមានការបង្កើតសភាឬរដ្ឋាភិបាលថ្មី នៅដើមខែកញ្ញាខាងមុខនេះនៅឡើយទេ ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ស្នើសុំព្រះមហាក្សត្រដើម្បីកោះប្រជុំសភាដំបូងនៅដើមខែកញ្ញានោះក្ដី។ លោក សុខ ខេមរា នៃ VOA បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប អំពីដំណើរការនេះដូចតទៅ៖