ការរិះគន់នេះមានក្រោយប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីគម្រោងដោះលែងសមាជិកគណបក្សប្រឆាំងចំនួន១២រូបដោយភ្ជាប់នឹងការព្រមានថា នឹងប្តូរចិត្ត ប្រសិនបើមានការអត្ថាធិប្បាយថា ការដោះលែងនោះដោយសាររងសម្ពាធពីបរទេសនោះ។
ក្រុមមេដឹកនាំ អង្គការ សម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល និង លោកព្រំ សៅរ៍នរ៉ាដឹកនាំគណៈប្រតិភូដើម្បីជួបជាមួយមន្ត្រីក្រសួងការបរទេសអាមេរិក។
ក្រុមមេដឹកនាំ អង្គការ សម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល និង លោកព្រំ សៅរ៍នរ៉ាដឹកនាំគណៈប្រតិភូដើម្បីជួបជាមួយមន្ត្រីតាក់តែងច្បាប់នៅវិមានរដ្ឋសភា អាមេរិកាំង។
ក្រោយការការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈ្នះដាច់នោះ គេឃើញមានការដោះលែងអ្នកជាប់ឃុំដែលមជ្ឈដ្ឋានមួយចំនួនហៅថាជា«ចំណាប់ខ្មាំងនយោបាយ»។ នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសពីគម្រោងលើកលែងទោសដល់សមាជិកនិងសកម្មជនបក្សប្រឆាំងចំនួន១២នាក់ផ្សេងទៀតផងដែរ។
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅ ក្រៅប្រទេស បាននិយាយថារដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងទាល់ច្រក ដោយសារគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ក្រោយការ បោះឆ្នោត។
បន្ទាប់ពីគណបក្សកាន់កាន់អំណាចរបស់លោកទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី លោក ហ៊ុន សែន ដែលត្រូវចាត់តាំងឱ្យដឹកនាំរដ្ឋាភិបាលរយៈពេល៥ឆ្នាំទៀតនោះ បានជួបពិភាក្សាជាមួយបក្សនយោបាយចំនួន១៦កាលពីព្រឹកថ្ងៃអង្គារ។ ក្រោយកិច្ចប្រជុំដ៏កម្រនេះ លោក ហ៊ុន សែន គ្រោងនឹងបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដោយអនុញ្ញាតឱ្យគណបក្សដែលមិនទទួលបានអាសនៈក្នុងរដ្ឋសភាចូលរួមផ្តល់យោបល់ដល់រដ្ឋាភិបាលថ្មីរបស់លោក។
នៅក្នុងខេត្តតាកែវ ប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ ខណៈសេរីភាពនៃការបញ្ចេញមតិរបស់ពួកគេមិនដូចពីមុននោះទេ។
តួលេខផ្លូវការរបស់គ.ជ.ប បង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានសំឡេងគាំទ្រចំនួនជាង៤,៨៨លានសំឡេង ពីក្នុងចំណោមសន្លឹកឆ្នោតបានការចំនួន៦,៣៦លានសន្លឹក។
លោក ពៅ សុពង្ស គឺជាសាស្រ្តាចារ្យផ្នែកនយោបាយនិងរដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យ Ryerson ក្នុងប្រទេសកាណាដា។ លោកក៏ជាប្រធានស្ថាប័នវិទ្យាសាស្រ្តសម្រាប់សន្តិភាព (Science for Peace) នៃសាកលវិទ្យាល័យ Toronto និងជាសមាជិករបស់សមាគមនិស្សិតអន្តរជាតិនិងនយោបាយអាស៊ី។
ព័ត៌មានផ្សេងទៀត
No media source currently available