លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្បថថាឲ្យលោកស្លាប់ បើសិនជាលទ្ធផលនៃចំនួនប្រជាពលរដ្ឋចេញទៅបោះឆ្នោត ជាលទ្ធផលក្លែងក្លាយ។ លោក សម រង្ស៊ី ក៏បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក ឆ្លើយតបនឹងការបបួលស្បថរបស់លោក ហ៊ុន សែន ថា ជាវិធីឃ្លាតឆ្ងាយពីវិទ្យាសាស្ត្រ និងបច្ចេកទេសជាក់ស្តែង។
មួយសប្ដាហ៍ក្រោយការបោះឆ្នោតនៅកម្ពុជាដែលមិនមានវត្តមានគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្គ្រោះជាតិ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បានហៅការបោះឆ្នោតមួយនេះថា«ជាការខកចិត្ត»។
លោក Taro Kono រដ្ឋមន្ត្រីការបរទេសជប៉ុន ត្រូវបានដកស្រង់សម្ដីថា៖ «ខ្ញុំបានប្រាប់លោក ប្រាក់ សុខុន ថាលទ្ធផលបោះឆ្នោត គឺជាការខកចិត្តមួយតាមផ្លូវច្រើនយ៉ាង ខណៈសន្លឹកឆ្នោតជាច្រើនត្រូវបានចាត់ទុកថាមិនបានការ បើទោះជាប្រទេសជប៉ុន បានផ្ដល់ការគាំទ្ររបស់ខ្លួន ដើម្បីធានាថាការបោះឆ្នោតបង្ហាញពីឆន្ទៈរបស់អ្នកបោះឆ្នោតក៏ដោយ»។
ផ្សាយផ្ទាល់៖ សន្និសីទកាសែតរបស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលដឹកនាំដោយ លោកហួន រាជចំរើន ប្រធានគណបក្ស។ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រតិកម្មមិនទទួលស្គាល់ទៅលើលទ្ធផលបោះឆ្នោតបឋម របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់គឺលោក ឆៃ ចិន្តា ដែលបានតាមឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជាមើលឃើញថា ចំនួនសន្លឹកឆ្នោតមិនបានការដ៏ច្រើននេះគឺជាកម្លាំងព្រមានដ៏ធំមួយដល់រដ្ឋាភិបាលនិងគណបក្សនយោបាយ។
ខណៈដំណើរវិលទៅរកការដឹកនាំដោយគណបក្សតែមួយនៅប្រទេសកម្ពុជាបានទាញការចាប់អារម្មណ៍ពីអ្នកសង្កេតការណ៍នយោបាយមួយចំនួន ក្រុមសហជីពនៅប្រទេសកម្ពុជាបារម្ភពីការដើរថយក្រោយនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសនេះ នៅពេលដែលកម្ពុជាមិនអើពើនឹងសហគមន៍ប្រជាធិបតេយ្យ ហើយផ្ដេកផ្ដួលកាន់តែខ្លាំងទៅលើរដ្ឋាភិបាលក្រុងប៉េកាំង។
ខណៈដែលគណបក្សប្រជាជនកម្ពុជាទំនងជានឹងក្រសោបយកទាំង១២៥កៅអីក្នុងរដ្ឋសភាអាណត្តិទី៦ ក្រោយការបោះឆ្នោតទាំងប្រទាំងប្រទើសកាលពីសប្ដាហ៍មុន មន្ត្រីជំនាន់ក្រោយវ័យក្មេងមួយរូបរបស់បក្សមួយនេះ គឺលោករដ្ឋមន្ត្រីបរិស្ថាន សាយ សំអាល់ បានសរសេរបទបរិយាយមួយ ផ្ញើជូនកាសែតក្នុងស្រុកដោយព្យាយាមពន្យល់ថា ប្រជាធិបតេយ្យក្នុងបរិបទសភាឯកបក្ស មិនមែនជារឿងអ្វីចម្លែកពេកនោះទេ។
នេះគឺជាមហាសន្និបាតកំពូលប្រចាំឆ្នាំលើកទីពីររបស់សហគមន៍ខ្មែរនៅក្រៅប្រទេសដែលឆ្នាំនេះរៀបចំឡើងស្របពេលដែលសហគមន៍អន្តរជាតិវាយតម្លៃថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានដើរមកដល់ចំណុចគ្រោះថ្នាក់មួយ។
ខណៈសហគមន៍អន្តរជាតិមួយចំនួនកំពុងរិះគន់ការបោះឆ្នោតនៅកម្ពុជាថាជាការបោះឆ្នោតដែលមិនអាចទទួលយកបាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានអង្វរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានទៅបោះឆ្នោតនិងមិនបានទៅបោះ កុំមានការរើសអើង និងស្អប់ខ្ពើមគ្នា។
ការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអំពីចំនួនអ្នកបានទៅបោះឆ្នោត បានធ្វើអោយប្រជាពលរដ្ឋខ្លះនិងគណបក្សនយោបាយ មួយចំនួនដែលបានចូលរួមប្រកួតប្រជែង ហាក់ដូចជាមិនអាចទទួលយកបាន ក៏ប៉ុន្តែ គណបក្សឈ្នះឆ្នោតនិងមន្ត្រីរបស់ គ.ជ.ប បានអះអាងថានេះគឺជាចំនួនពិតប្រាកដដែលមានភស្តុតាងបញ្ជាក់ត្រឹមត្រូវ។
គណបក្សអំណាចខ្មែរគឺជាគណបក្សតូចមួយដែលបានប្រកាសធ្វើពហិការការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៨នេះ។ គណបក្សនេះចាត់ទុកថាការបោះឆ្នោតនោះគឺជាការសម្លាប់លទ្ធិប្រជាធិបតេយ្យមួយ។
ព័ត៌មានផ្សេងទៀត
No media source currently available