របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី៨ ខែកុម្ភៈនេះ បញ្ជាក់ថា ប្រជាពលរដ្ឋរងការរំលោភបំពាន ការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង ការចាប់ខ្លួន ការឃុំខ្លួន និងការចោទប្រកាន់តាមផ្លូវតុលាការជាដើម។
លោក អំ សំអាត និយាយថា ការអនុវត្តវិធានការសុខាភិបាលពីសំណាក់អាជ្ញាធរមកលើបុគ្គលិកកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានធ្វើឡើងដោយផ្តោតលើគោលដៅការពារសុខភាពក៏ពិតមែន ក៏ប៉ុន្តែបានបង្កការប៉ះពាល់មកលើក្រុមអ្នកតវ៉ាទាមទារ ដោយធ្វើឲ្យជម្លោះនៅបន្តអូសបន្លាយពេល។
ក្រុមអង្គការសង្គមស៊ីវិល ក្រុមតំណាងសហជីព អ្នកវិភាគសង្គម អ្នកសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍សង្គម សរុបចំនួន១៣៣ស្ថាប័នបានស្នើទៅលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ហេង សំរិន ប្រធានរដ្ឋសភាឲ្យជួយធ្វើអន្តរាគមន៍ពន្លឿនដំណោះស្រាយករណីនេះ។
លោក Koo វ័យ ៧៥ ឆ្នាំ ដែលកំពុងកើតជំងឺមហារីកដំណាក់កាលទី ៤ បានរិះគន់ប្រទេសចិនថាបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក នៅពេលដែលមានករណី «អយុត្តិធម៌» នៃការចាប់ឃុំខ្លួនមនុស្សនៅក្នុងទីក្រុងហុងកុង។
ការលើកឡើងរបស់ក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលកំពុងធ្វើកូដកម្មលើដងវិថីរដ្ឋសភាជាតិ រាជធានីភ្នំពេញនេះធ្វើឡើងខណៈថ្នាក់ដឹកនាំ និងសកម្មជនសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨នាក់ ត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្នពីបទញុះញង់។
មន្ត្រីសង្គមស៊ីវិលមួយចំនួនបង្ហាញការបារម្ភចំពោះវិធានការថ្មីនេះ ក្រោមហេតុផលថា អ្នកដែលត្រូវបានរកឃើញថា មានជំងឺកូវីដ១៩ អាចប្រឈមនឹងផលវិបាកទាក់ទងនឹងសន្តិសុខផ្ទាល់ខ្លួន នៅពេលអ្នកជំងឺត្រូវបានគេចោទថា មានចេតនាលាក់បាំងការឆ្លងជំងឺកូវីដ១៩នោះ។
ក្រុមមន្ត្រីយុត្តិធម៌កម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ប្រកាសសហការគ្នារៀបចំយន្តការថ្មីមួយអំពីការអនុវត្តទោសមិនជាប់ក្នុងពន្ធនាគារ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងមន្ទីរឃុំឃាំង តែទាមទារឲ្យប្រជាពលរដ្ឋយល់ដឹង ដើម្បីបញ្ចៀសនូវអំពើហិង្សា ឬការរើសអើងជាដើម។
អ្នកជំនាញថា អនុក្រឹត្យខាងលើនេះនឹងអនុញ្ញាតឲ្យអាជ្ញាធរកម្ពុជាអាចតាមដានសកម្មភាពលើប្រព័ន្ធអ៊ីនធឺណិត ស្កាត់ ចាប់យក និងត្រួតពិនិត្យការប្រាស្រ័យទាក់ទងតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្រមូល រក្សាទុក និងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នីមួយៗ។
អង្គការសង្គមស៊ីវិលស្នើឱ្យមានការដោះលែងតំណាងសហជីពដើម្បីជាគន្លឹះមួយឆ្ពោះទៅការចរចារកដំណោះស្រាយបញ្ចប់ជម្លោះការងាររ៉ាំរ៉ៃមួយនេះ។
ក្រុមអង្គការសិទ្ធិមនុស្ស បានជំរុញប្រទេសថៃ កុំឲ្យនិរទេសសកម្មជននយោបាយជាតិឡាវម្នាក់ដែលត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍ ដោយសារតែការព្រួយបារម្ភថា លោកអាចត្រូវដាក់គុកដោយរដ្ឋាភិបាលកុម្មុយនីស្តឡាវ ប្រសិនបើបញ្ជូនត្រឡប់ទៅប្រទេសវិញ។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី និងកាណាដា បានប្រកាសកាលពីខែធ្នូឆ្នាំមុនថា ពួកគេនឹងមិនបញ្ជូនតំណាងរដ្ឋាភិបាលផ្លូវការណាមួយទៅចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នេះទេ ដោយលើកឡើងអំពីអំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ព័ត៌មានផ្សេងទៀត
No media source currently available