ក្រុមធុរជនចិនតាមរយៈសភាពាណិជ្ជកម្មចិនកម្ពុជា បានសរសេរលិខិតចំហរួមដ៏កម្រមួយផ្ញើជូនអាជ្ញាធរចិន និងកម្ពុជា ឱ្យបង្ក្រាបអ្វីដែលពួកគេចាត់ទុកថា ជាឧក្រិដ្ឋកម្ម«ខុសច្បាប់ដ៏កាចសាហាវ» ពាក់ព័ន្ធនឹងពលរដ្ឋចិននៅកម្ពុជា។
ក្រុមអង្គការសង្គមស៊ីវិល រិះគន់វិធានការអាជ្ញាធររាជធានីភ្នំពេញ ដោយពួកគេបានលើកឡើងពីការប្រើប្រាស់អំពើហិង្សា និងបៀតបៀនផ្លូវភេទពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច មកលើកូដករណាហ្គាវើលដ៍ និងស្នើសុំឲ្យបញ្ចប់នូវទង្វើបែបនេះ។
ស្មាក្តីសកម្មជននយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិចំនួន ១៣ រូប បានស្នើនៅក្នុងសាលសវនាការកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ពីបទញុះញង់ នៅមុនការប្រកាសសាលក្រមដែលគ្រោងធ្វើនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២២ នេះ។
កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចរាជធានីភ្នំពេញបានបង្ខំឱ្យកូដករក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៦៤នាក់ ចូលក្នុងរថយន្តក្រុងនិងបាននាំពួកគេទៅកាន់មណ្ឌលធ្វើចត្តាឡីស័កជំងឺកូវីដ១៩ មួយស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
មន្ត្រីសង្គមស៊ីវិលដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្សនិងការងារបានបន្តតាមដានសំណុំរឿងកូដកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលរហូតមកដល់ពេលនេះមិនមានភាពចម្រើនទៅមុខក្នុងការដោះស្រាយវិវាទរវាងក្រុមហ៊ុននិងអតីតបុគ្គលិកឬបុគ្គលិកក្រុមហ៊ុនទេហើយមានការចាប់ខ្លួននិងនាំខ្លួនកូដករ
មន្ត្រីរដ្ឋាភិបាលមួយរូបលើកឡើងកាលពីថ្ងៃអង្គារថា កម្ពុជាសម្រេចពន្យារពេលអនុវត្តវិធានការច្រកទ្វារអ៊ីនធឺណិតជាតិថ្មីរបស់ខ្លួន។ ក្រុមសង្គមស៊ីវិលបង្ហាញការព្រួយបារម្ភជុំវិញបញ្ហាឯកជនភាពនិងសេរីភាពក្នុងការបញ្ចេញមតិ បើវិធានការនេះត្រូវបានដាក់ឲ្យអនុវត្ត។
ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីបំភ្លឺមួយកាលពីថ្ងៃអង្គារ ដោយការពារការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ក្រោយមានការផ្សព្វផ្សាយ និងការបង្ហាញការព្រួយបារម្ភពីផលប៉ះពាល់លើសិទ្ធិមូលដ្ឋានរបស់អ្នកប្រើប្រាស់។
សេចក្ដីព្រាងច្បាប់ដើមមានគោលដៅអនុញ្ញាតឲ្យអាជ្ញាធរដែលធ្វើការស៊ើបអង្កេតអាចលួចថតការសន្ទនាជាលក្ខណៈឯកជនរបស់ពលរដ្ឋ ដោយមិនចាំបាច់មានការយល់ស្របពីតុលាការ។
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានព្រមានថា ច្រកទ្វារអ៊ីនធឺណិតនេះដែលនឹងធ្វើឱ្យចរាចរណ៍វេបសាយទាំងអស់ឆ្លងកាត់ច្រកចូលតែមួយដែលគ្រប់គ្រងដោយរដ្ឋាភិបាលចាប់ពីថ្ងៃទី ១៦ ខែកុម្ភៈខាងមុខនេះតទៅ នឹងមានឥទ្ធិពល «ធ្ងន់ធ្ងរ» ទៅលើសិទ្ធិឯកជននិងសេរីភាពបញ្ចេញមតិ។
បើតាមលោក Pradeep Wagle ក្រុមគ្រួសាររបស់កូដករបានស្នើសុំ នៅចំពោះមុខមន្ត្រីការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ឱ្យជួយពិនិត្យតាមដានដំណើរការផ្លូវច្បាប់នានា ដែលពាក់ព័ន្ធនឹងការចាប់ខ្លួនកន្លងមកនោះ។
ចំណុចឆ្លងកាត់ដ៏មមាញឹកមួយកន្លែងនៅព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសកាណាដា ត្រូវបានបើកឡើងវិញហើយកាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ បន្ទាប់ពីក្រុមអ្នកប្រឆាំងតវ៉ានឹងការឹតបន្តឹងនៃជំងឺកូវីដ១៩ បានបិទច្រកនេះ អស់រយៈពេលជិតមួយសប្តាហ៍កន្លងមក។
ព័ត៌មានផ្សេងទៀត
No media source currently available