ប្រទេសអ៊ីរ៉ង់នៅថ្ងៃចន្ទនេះនិយាយថា ខ្លួនបានប្រហារជីវិតអ្នកទោសទី២ម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងការធ្វើបាតុកម្មប្រឆាំងតវ៉ានៅទូទាំងប្រទេស ដែលបានចាប់ផ្តើមឡើងតាំងពីខែកញ្ញាកន្លងមក។
ក្នុងរបាយការណ៍នោះ អង្គការសង្គមស៊ីវិលបន្តស្នើឲ្យអាជ្ញាធររាជធានីខេត្ត អប់រំកងសន្តិសុខ ឲ្យបញ្ចៀសការប្រើប្រាស់ហិង្សាលើសកម្មភាពតវ៉ាដោយសន្តិវិធី ដោយសំដៅ ជាពិសេសលើកូដកម្មប្រឆាំងក្រុមហ៊ុនណាហ្គាវើដ៍ ដែលភាគច្រើនដឹកនាំដោយស្ត្រី។
ឱកាសសម្រាប់ការវិនិយោគទុននិងសកម្មភាពសហគ្រិនភាពនៅកម្ពុជា និងការព្រួយបារម្ភដល់សុវត្ថិភាពសមាជិកក្រុមគ្រួសារដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាបានក្លាយជាកត្តារួមផ្សំជំរុញឱ្យមានការផ្លាស់ប្តូរមកគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ។
ក្នុងរយៈពេលបីឆ្នាំកន្លងទៅនេះ ពលរដ្ឋជាច្រើននាក់បានចាកចេញពីទីក្រុងហុងកុង ដែលជាអតីតអាណានិគមរបស់អង់គ្លេស ចាប់តាំងពីទីក្រុងនេះបានវិលទៅស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ចិន តាំងពីឆ្នាំ១៩៩៧ មក។
សាលារាជធានីភ្នំពេញបានឱ្យក្រុមអង្គការសង្គមស៊ីវិលកាត់បន្ថយចំនួនអ្នកចូលរួម ពីចំនួន ២.០០០ នាក់ មកត្រឹម ១.៥០០ នាក់ ដែលគ្រោងនឹងប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យនៅថ្ងៃ ១០ ធ្នូ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ។
ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោកឃុន ថារ៉ូ យល់ថា ការចាប់ខ្លួននិងការណ៍ដែលតុលាការមិនព្រមឲ្យកញ្ញាឈឹម ស៊ីថរ បានស្ថិតនៅក្រៅឃុំនេះ ជាទម្រង់នៃការរឹតត្បិតសិទ្ធិធ្វើការតវ៉ាតាមរយៈកូដកម្មដោយសន្តិវិធី។
យុទ្ធនាការជិះកង់នេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែធ្នូ ដែលនឹងមកដល់រាជធានីភ្នំពេញនៅថ្ងៃ១០ ខែធ្នូ ដើម្បីចូលរួមប្រារព្ធទិវាសិទ្ធិមនុស្ស ជាមួយក្រុមអង្គការសង្គមស៊ីវិល ដែលគ្រោងជួបជុំមនុស្សប្រមាណ២ពាន់នាក់ នៅទីលានប្រជាធិបតេយ្យ។
និស្សិតចិនដែលកំពុងសិក្សានៅសហរដ្ឋអាមេរិកបានចូលរួមនៅក្នុងការតវ៉ានៅទូទាំងសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះការតវ៉ានៅទូទាំងប្រទេសចិនទាក់ទិននឹងគោលនយោបាយគ្មានជំងឺកូវីដ១៩របស់រដ្ឋាភិបាលចិន។
សេតវិមានកំពុងថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្នជាមួយប្រទេសចិន ដែលជាគូប្រជែងធំបំផុតរបស់ខ្លួន ដោយបង្ហាញការគាំទ្រដោយចំហចំពោះការប្រឆាំងតវ៉ាដោយសន្តិវិធីនៅក្នុងប្រទេសចិន។
កាលពីសប្តាហ៍មុន ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិកលោក Gregory Meeks បានធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ថា AIPA ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ។
ក្រុមអង្គការសង្គមស៊ីវិលចំនួន២៤ស្ថាប័ន រួមមានអង្គការអាដហុក សង់ត្រាល់ និង CHRAC នឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ។
ព័ត៌មានផ្សេងទៀត
No media source currently available