ពលរដ្ឋចាកចេញពីហុងកុងដោយបន្សល់ទុកនូវវត្ថុមានតម្លៃ
ក្នុងរយៈពេលបីឆ្នាំកន្លងទៅនេះ ពលរដ្ឋជាច្រើននាក់បានចាកចេញពីទីក្រុងហុងកុង ដែលជាអតីតអាណានិគមរបស់អង់គ្លេស ចាប់តាំងពីទីក្រុងនេះបានវិលទៅស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ចិន តាំងពីឆ្នាំ១៩៩៧ មក។ មូលហេតុនៃការចាកចេញនេះ រួមមានវិធានការរឹតត្បិតដោយសារជំងឺកូវីដ ច្បាប់សន្តិសុខជាតិដ៏តឹងរ៉ឹង និងឱកាសទទួលបានសញ្ជាតិអង់គ្លេស។ បុរសម្នាក់បានចែករំលែកពីការលំបាករបស់លោកក្នុងការចាកចេញពីទីក្រុងជាទីស្រឡាញ់និងវត្ថុមានតម្លៃរបស់លោក នៅក្រុងហុងកុង ជាមួយអ្នកស្រី Cindy Sui នៃវីអូអេ។ អ្នកនាង ទែន សុខស្រីនិត ប្រែសម្រួលសេចក្តីរាយការណ៍នេះដូចតទៅ៖