នៅខួបទី១០នៃការបាត់ខ្លួនលោក Sombath Somphone សកម្មជនអភិវឌ្ឍន៍សហគមន៍គឺក្រុមគ្រួសារនៅតែគ្មានដំណឹងពីលោកនៅឡើយទេ។
សេចក្តីថ្លែងការណ៍របស់កងនាវាជើងទឹកស្រីលង្កាបាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ាទាំង ១០៤ នាក់នោះត្រូវបានរកឃើញនៅលើទូកសណ្តោងតូចមួយ ដែលសង្ស័យថាបានចាកចេញមកពីប្រទេសមីយ៉ាន់ម៉ា និងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌូណេស៊ី។
សេចក្តីសម្រេចនេះត្រូវបានអនុម័តដោយមានសំឡេងឆ្នោតគាំទ្រ ១២ និងមានសំឡេងឆ្នោតអនុប្បវាទបី ពីប្រទេសចិន ឥណ្ឌានិងប្រទេសរុស្ស៊ី។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រាប់វីអូអេថា សាលារាជធានីភ្នំពេញបានស្នើឱ្យសមាគមផ្លាស់ប្តូរចំណុចមួយចំនួន ជាពិសេសកម្មវត្ថុនៃការតវ៉ា ដោយត្រូវកែប្រែពីការតវ៉ាទាមទារឱ្យដោះលែងសកម្មជន មកជាការទាមទារឱ្យដោះលែងត្រឹមតែគ្រូបង្រៀន។
លិខិតដែលវីអូអេទទួលបានឱ្យដឹងថា សមាគមគ្រោងនឹងរៀបចំការប្រមូលផ្តុំគ្នាមានចំនួនមនុស្សយ៉ាងតិច១០០នាក់ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ដើម្បីសម្តែងមតិ ទាមទារឱ្យដោះលែងសកម្មជននយោបាយ សកម្មជនសង្គម និងសហជីពឱ្យមានសេរីភាពឡើងវិញ។
កាលពីឆ្នាំ២០១៥ ប្រទេសម៉ាឡាវី ក៏ធ្លាប់មានការធ្វើកូដកម្មប្រហាក់ប្រហែលគ្នាមួយអូសបន្លាយ ពេលដល់ទៅពីរខែដែរ ដែលនៅពេលនោះ ក្រុមបុគ្គលិកបានទាមទារឱ្យមានការដំឡើងប្រាក់ខែរបស់គេចំនួន៣០ភាគរយ។
ជំនួបនេះទទួលបានការសាទរពីមេដឹកនាំសហជីពមួយចំនួននៅប្រទេសកម្ពុជា ដែលនៅចាត់ទុកថា EBA មានភាពអំណោយផលដល់ការបង្កើតការងារថ្មីសម្រាប់ប្រជាពលរដ្ឋខ្មែរ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។
ការណ៍នេះគឺ ដោយសារការបន្តបង្រ្កាបបាតុកម្មដោយសន្តិវិធីនិងគោលនយោបាយរើសអើងនិងគាបសង្កត់នៃប្រទេសនេះចំពោះស្ត្រីនិងកុមារី។
អង្គការ Amnesty International និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស សម្តែងការព្រួយបារម្ភថា ការចាប់ខ្លួនកញ្ញាស៊ីថរ ពីបទរំលោភលើលក្ខខណ្ឌនៅក្រៅឃុំ កើតចេញពីការជួបប្រជុំរបស់ប្រធានសហជីពរូបនេះជាមួយសហជីពផ្សេងទៀត និងការអនុវត្តដោយសន្តិវិធីនៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
ប្រទេសអ៊ីរ៉ង់នៅថ្ងៃចន្ទនេះនិយាយថា ខ្លួនបានប្រហារជីវិតអ្នកទោសទី២ម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងការធ្វើបាតុកម្មប្រឆាំងតវ៉ានៅទូទាំងប្រទេស ដែលបានចាប់ផ្តើមឡើងតាំងពីខែកញ្ញាកន្លងមក។
ក្នុងរបាយការណ៍នោះ អង្គការសង្គមស៊ីវិលបន្តស្នើឲ្យអាជ្ញាធររាជធានីខេត្ត អប់រំកងសន្តិសុខ ឲ្យបញ្ចៀសការប្រើប្រាស់ហិង្សាលើសកម្មភាពតវ៉ាដោយសន្តិវិធី ដោយសំដៅ ជាពិសេសលើកូដកម្មប្រឆាំងក្រុមហ៊ុនណាហ្គាវើដ៍ ដែលភាគច្រើនដឹកនាំដោយស្ត្រី។
ឱកាសសម្រាប់ការវិនិយោគទុននិងសកម្មភាពសហគ្រិនភាពនៅកម្ពុជា និងការព្រួយបារម្ភដល់សុវត្ថិភាពសមាជិកក្រុមគ្រួសារដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាបានក្លាយជាកត្តារួមផ្សំជំរុញឱ្យមានការផ្លាស់ប្តូរមកគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ។
ព័ត៌មានផ្សេងទៀត
No media source currently available