បទសម្ភាសន៍៖ តំណាងរាស្រ្តអាមេរិកជំរុញកម្ពុជាដើរតាមគន្លងប្រជាធិបតេយ្យ ដើម្បីបញ្ចៀសទណ្ឌកម្ម
កាលពីសប្តាហ៍មុន ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិកលោក Gregory Meeks បានធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ថា AIPA ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ។ លោកបានផ្តល់បទសម្ភាសន៍ឲ្យវីអូអេស្តីពីដំណើរទស្សនកិច្ចរបស់លោក បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ហើយនិងបញ្ហានៅក្នុងតំបន់ផងដែរ។ តំណាងរាស្រ្តអាមេរិកមួយរូបបានជំរុញកម្ពុជាឲ្យដើរតាមគន្លងប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សដើម្បីរួចផុតពីការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក ទាក់ទងនឹងច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជា ដែលកំពុងស្ថិតក្នុងដៃរបស់ព្រឹទ្ធសភាអាមេរិក។ តំណាងរាស្រ្តរូបនោះក៏ស្នើឲ្យកម្ពុជាមានតម្លាភាពចំពោះអាមេរិក និងប្រជាជនកម្ពុជាលើបញ្ហាមូលដ្ឋានកងទ័ពជើងទឹករាម ដែលអាមេរិកសង្ស័យថា ចិនអាចនឹងប្រើប្រាស់ជាមូលដ្ឋានទ័ពរបស់ខ្លួន ដើម្បីពង្រីកឥទ្ធិពលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ តទៅនេះសូមទស្សនាបទសម្ភាសន៍ទាំងស្រុងរវាងលោក ស៊ុន ណារិន នៃវីអូអេជាមួយសមាជិកសភាអាមេរិកលោក Gregory Meeks ដូចតទៅ៖
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន