ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang បានបង្ហោះសារលើប្រព័ន្ធTwitter របស់លោកថា លោកបានជួបជាមួយក្រុមគ្រួសាររបស់អ្នកជាប់ឃុំនោះ កាលពីចុងឆ្នាំមុន។ ប៉ុន្តែឥឡូវពួកគេត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ។
ក្រុមប្រឹក្សាត្រួតពិនិត្យឯករាជ្យរបស់បណ្តាញសង្គមFacebook បានបោះឆ្នោតដោយដាក់បម្រាមជាអចិន្ត្រៃយ៍ចំពោះលោកTrump មិនឱ្យប្រើប្រាស់បណ្តាញ Facebook តទៅទៀតឡើយ បន្ទាប់ពីក្រុមហ៊ុនបណ្តាញសង្គមមួយនេះ បានផ្អាកគណនីរបស់លោក Trump អស់រយៈពេល ៤ ខែ។
គណៈកម្មការដែលមានសមាជិក ៥ រូប ប្រុងប្រៀបធ្វើការសម្រេចដែលត្រូវតែមានការយល់ព្រមដោយសំឡេងភាគច្រើនរបស់ក្រុមប្រឹក្សាភិបាល។ បន្ទាប់មក Facebook តម្រូវឲ្យអនុវត្តតាមសេចក្តីសម្រេចនោះ លើកលែងតែសកម្មភាពនោះអាចរំលោភច្បាប់។
លោក ភួន ពុទ្ធារិទ្ធ អាយុ២៩ឆ្នាំ ជាបងប្រុសរបស់សកម្មជនម្នាក់ឈ្មោះ ភួន កែវរស្មី បានចាត់ទុកការកាត់ទោសនេះ អយុត្តិធម៌សម្រាប់ប្អូនស្រីរបស់លោកនិងសកម្មជនផ្សេងទៀត ដោយលើកឡើងថាតុលាការមិនឯករាជ្យនោះទេ។
គិតចាប់តាំងពីមានការវាយប្រហារលើរូបលោកមក កម្លាំងនគរបាលក្នុងខេត្តព្រះវិហារនិងសៀមរាបមិនទាន់ចាប់ជនដៃដល់បាននៅឡើយទេ។ លោក ប្រន ស៊ាន ស្នើឲ្យអាជ្ញាធរបន្តស្វែងរកជនល្មើស ដែលបានបង្ករបួសស្នាមមកលើរូបលោក។
កាលពីថ្ងៃចន្ទម្សិលមិញ លោក Biden បានប្រកាសថា លោកនឹងបង្កើនចំនួនជនភៀសខ្លួនសរុបនៅឆ្នាំនេះរហូតដល់ទៅ ៤ ដង។
ជនជាតិដើមអូស្រ្តាលីយ៉ាងហោចណាស់ ៤៥០ នាក់ បានស្លាប់ក្រោមការឃុំខ្លួន ចាប់តាំងពីគណៈកម្មាការរាជការដ៏មានឥទ្ធិពលមួយបានស៊ើបអង្កេតលើបញ្ហានេះ កាលពីឆ្នាំ ១៩៩១។
លោក Wong ដែលជាប់ពន្ធនាគាររួចហើបន្ទាប់ពីលោកត្រូវបានគេរកឃើញថាមានកំហុសក្នុងការចូលរួមនិងរៀបចំការជួបជុំដោយគ្មានការអនុញ្ញាតក្នុងកំឡុងពេលមហាបាតុកម្មអហិង្សាឆ្នាំ ២០១៩ បានសារភាពកំហុសនៅក្នុងសវនាការរបស់តុលាការសង្កាត់មួយ។
លោក Chu Wah បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖ «ប្រជាជននិយាយថា ទាហានមីយ៉ាន់ម៉ានឹងមកបាញ់ពួកយើង ដូច្នេះយើងបានរត់គេចខ្លួនចេញពីទីនេះ»។
សម្រាប់លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា យល់ថា អាជ្ញាធរពាក់ព័ន្ធទាំងអស់គួរបញ្ឈប់ការបញ្ចេញអត្តសញ្ញាណរបស់អ្នកជំងឺកូវីដ១៩បន្តទៀត ប្រសិនបើការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសស្ថិតក្នុងស្ថានការណ៍ដែលអាចគ្រប់គ្រងបាននៅឡើយ។
សេចក្តីព្រាងច្បាប់ថ្មីនេះ បានប្រើប្រាស់ភាសាស្រពិចស្រពិលដែលបង្កឲ្យមានការម៉ាក់ងាយនិងរើសអើងជនពិការ ជាជាងជួយពួកគេឲ្យទទួលបានសិទ្ធិស្មើភាពចំពោះការសិក្សា ការងារ និងការរស់នៅដោយឯករាជ្យជាដើម។
ក្រុមវេជ្ជបណ្ឌិតរបស់លោក Alexey Navalny អ្នករិះគន់រដ្ឋាភិបាលរុស្ស៊ីដែលកំពុងជាប់ឃុំ និយាយថា ពួកគេត្រូវបានហាមឃាត់មិនឲ្យជួបលោក Navalny ទោះបីជាមានសេចក្តីរាយការណ៍ថា លោកកំពុងស្ថិតក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរដោយសារកូដកម្មបង្អត់អាហារក៏ដោយ។
ព័ត៌មានផ្សេងទៀត
No media source currently available