លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រាប់ VOA នៅថ្ងៃពុធនេះថា មន្ត្រីអនុវត្តច្បាប់ត្រូវចាត់ការរឿងនេះ ឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់។
ក្នុងពេលធ្វើជាអធិបតីក្នុងពិធីប្រារព្ធទិវាពលកម្មអន្តរជាតិនៅក្នុងក្រុង Blantyre ប្រធានាធិបតីម៉ាឡាវី លោក Lazarus Chakwera កត់សម្គាល់ថា បរិយាកាសការងារ និងសិទ្ធិកម្មករបានធ្លាក់ចុះនៅម៉ាឡាវី។
លោក Joshua Wong ត្រូវបានគេកាត់ទោសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាមួយសកម្មជន ៣ នាក់ផ្សេងទៀត រួមមានលោក Lester Shum កញ្ញា Jannelle Leung និងកញ្ញា Tiffany Yeun ដែលទទួលទោសជាប់ពន្ធនាគារពី ៤ ខែទៅ ៦ ខែ។
បាតុកម្មនេះពីដំបូងកើតមានឡើងដោយសារការប្រឆាំងទៅលើផែនការកំណែទំម្រង់ពន្ធដារ ហើយដែលពេលនេះត្រូវបានលុបចោលទៅវិញហើយនោះ។ ប៉ុន្តែក្រុមបាតុករបានពង្រីកនូវការទាមទាររបស់គេ ដោយឲ្យរដ្ឋាភិបាលដោះស្រាយនូវបញ្ហាក្រីក្រអំពើហិង្សារបស់ប៉ូលិស និងភាពមិនស្មើគ្នា
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang បានបង្ហោះសារលើប្រព័ន្ធTwitter របស់លោកថា លោកបានជួបជាមួយក្រុមគ្រួសាររបស់អ្នកជាប់ឃុំនោះ កាលពីចុងឆ្នាំមុន។ ប៉ុន្តែឥឡូវពួកគេត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ។
ក្រុមប្រឹក្សាត្រួតពិនិត្យឯករាជ្យរបស់បណ្តាញសង្គមFacebook បានបោះឆ្នោតដោយដាក់បម្រាមជាអចិន្ត្រៃយ៍ចំពោះលោកTrump មិនឱ្យប្រើប្រាស់បណ្តាញ Facebook តទៅទៀតឡើយ បន្ទាប់ពីក្រុមហ៊ុនបណ្តាញសង្គមមួយនេះ បានផ្អាកគណនីរបស់លោក Trump អស់រយៈពេល ៤ ខែ។
គណៈកម្មការដែលមានសមាជិក ៥ រូប ប្រុងប្រៀបធ្វើការសម្រេចដែលត្រូវតែមានការយល់ព្រមដោយសំឡេងភាគច្រើនរបស់ក្រុមប្រឹក្សាភិបាល។ បន្ទាប់មក Facebook តម្រូវឲ្យអនុវត្តតាមសេចក្តីសម្រេចនោះ លើកលែងតែសកម្មភាពនោះអាចរំលោភច្បាប់។
លោក ភួន ពុទ្ធារិទ្ធ អាយុ២៩ឆ្នាំ ជាបងប្រុសរបស់សកម្មជនម្នាក់ឈ្មោះ ភួន កែវរស្មី បានចាត់ទុកការកាត់ទោសនេះ អយុត្តិធម៌សម្រាប់ប្អូនស្រីរបស់លោកនិងសកម្មជនផ្សេងទៀត ដោយលើកឡើងថាតុលាការមិនឯករាជ្យនោះទេ។
គិតចាប់តាំងពីមានការវាយប្រហារលើរូបលោកមក កម្លាំងនគរបាលក្នុងខេត្តព្រះវិហារនិងសៀមរាបមិនទាន់ចាប់ជនដៃដល់បាននៅឡើយទេ។ លោក ប្រន ស៊ាន ស្នើឲ្យអាជ្ញាធរបន្តស្វែងរកជនល្មើស ដែលបានបង្ករបួសស្នាមមកលើរូបលោក។
កាលពីថ្ងៃចន្ទម្សិលមិញ លោក Biden បានប្រកាសថា លោកនឹងបង្កើនចំនួនជនភៀសខ្លួនសរុបនៅឆ្នាំនេះរហូតដល់ទៅ ៤ ដង។
ជនជាតិដើមអូស្រ្តាលីយ៉ាងហោចណាស់ ៤៥០ នាក់ បានស្លាប់ក្រោមការឃុំខ្លួន ចាប់តាំងពីគណៈកម្មាការរាជការដ៏មានឥទ្ធិពលមួយបានស៊ើបអង្កេតលើបញ្ហានេះ កាលពីឆ្នាំ ១៩៩១។
លោក Wong ដែលជាប់ពន្ធនាគាររួចហើបន្ទាប់ពីលោកត្រូវបានគេរកឃើញថាមានកំហុសក្នុងការចូលរួមនិងរៀបចំការជួបជុំដោយគ្មានការអនុញ្ញាតក្នុងកំឡុងពេលមហាបាតុកម្មអហិង្សាឆ្នាំ ២០១៩ បានសារភាពកំហុសនៅក្នុងសវនាការរបស់តុលាការសង្កាត់មួយ។
ព័ត៌មានផ្សេងទៀត
No media source currently available